抖阴社区

Part 49 : ?????? Tae ????? Jungkook Kyota Masashi

4.7K 365 9
                                    

បន្ទាប់ពីព័ត៌មានត្រូវបានចុះផ្សាយព្រោងព្រាត Jungkook ក៏ចាប់ផ្ដើមទាក់ទងទៅ Taehyung លែងបាន សូម្បីតែរឿងដែលនាយដាក់ឱ្យគេតាមដាន ក៏ Tae ចាប់បានដែរជាហេតុធ្វើឱ្យគេខឹងកាន់តែខ្លាំង ទោះ Jungkook និយាយអ្វីឬចង់បកស្រាយយ៉ាងណាក៏យឺតពេល មានតែជម្រើសម្យ៉ាងគឺប្រាប់កូនចៅរបស់នាយឱ្យបញ្ឈប់។

ពីរថ្ងៃមកនេះគេសម្ងំសម្រាកនៅផ្ទះ ថ្វីបើឈឺខ្លួនមិនស្មើនឹងឈឺចិត្តឡើយ។ ថ្ងៃនេះគេត្រឡប់មកក្លឹបវិញ ប៉ុន្តែការហាត់ដូចជាមិនរលូនទាល់តែសោះ ធ្វើឱ្យ Nancy សង្កេតដឹងភ្លាមៗ។

ព្រូស៚ គិតមិនទាន់នឹងផុតផង កាយតូចដួលមួយជំហរខ្លួនបោកទៅលើឥដ្ឋពេញទំហឹង បង្កជាការភ្ញាក់ផ្អើលដល់គ្រប់គ្នាដែល Tae ប្រហែសយ៉ាងនេះ។

«អូយ៎...»

«ប្អូន Tae យ៉ាងម៉េចហើយ!!»Nancy ជាមួយអ្នកឯទៀតរហ័សរត់មករករាងតូចដែលអង្គុយអុកគូថក្រោកលែងរួច ខណៈដែលដៃរបស់គេក៏រលាត់ចេញឈាមព្រោះតែបុកជាមួយនឹងស្បែកជើងស្គីមុននេះ។

«ខ្ញុំមិនអីទេបង គ្រាន់តែរលាត់តិចតួច»

«តិចតួចឯណាចេញឈាមហើយ ឯងឆាប់ទៅយកប្រដាប់លាងរបួសមក»Nancy លើកកែងដៃដែលហូរឈាមនោះឡើងឃើញថាមួយឆ្នូតវែងគួរសម ទើបប្រាប់ឲ្យបុគ្គលិកទៅយកប្រដាប់សម្អាតរបួស ស្របពេលដែលនាងនិងម្នាក់ទៀតជួយគ្រា Tae ឡើងទៅរកកន្លែងអង្គុយ។

«អង្គុយត្រង់នេះសិនហើយ»

Tae នៅស្ងៀមមិនហ៊ានកម្រើក បណ្ដោយឲ្យគេលាងរបួស ទោះឈឺផ្សាយ៉ាងណាក៏ត្រូវតែខាំមាត់ទ្រាំ ព្រោះតែគេធ្វេសប្រហែសខ្លួនឯង។ Nancy ដើរទៅយកទឹក មុននឹងហុចទៅឲ្យនាយតូចផឹក។

«អរគុណណាស់បង!!»

«Tae មានអ្វីឬអត់? បងឃើញប្អូនដូចជាភ្លឹកៗ គ្មានសមាធិទាល់តែសោះ ឬក្នុងគ្រួសារមានបញ្ហាអ្វី?»

«អត់មានទេ អាចនឹងមកពីមួយរយៈនេះខ្ញុំមិនសូវបានគេងទើបល្វើយតិចតួច ឱ្យខ្ញុំសូមទោសផង សន្យាមិនឱ្យមានលើកក្រោយទេបង»ពិតមែនដែលគេមិនបានគេង គេឈ្លោះគ្នាខ្លាំងជាមួយនឹង Jungkook ខ្លាំងជាងពេលណាៗទាំងអស់ សូម្បីតែមុខរបស់នាយក៏គេមិនចង់ជួបផង ទើបនឹងថ្ងៃនេះដែលគេចាប់មិនបានថាមានមនុស្សតាម ប្រហែលជានាយប្រាប់កូនចៅរួចហើយទេដឹង? ប៉ុន្តែទង្វើដែលនាយធ្វើគេពិតជាពិបាកទទួលយកពិតមែន។

????????????????? (????)Where stories live. Discover now