抖阴社区

Part 32 : ???????????

4.9K 288 16
                                    

សម្ដីហូរហែរចាក់ទឹកមិនលិចជាមួយនឹងមិត្ត ដើរលេងសប្បាយជាមួយនឹងក្មេងៗក្នុងមណ្ឌល ក៏ជួយអោយអារម្មណ៍របស់គេប្រសើរឡើងបានមួយកម្រិត។

«ហឺយ ហត់ណាស់!!»ឈិជី ដាក់ខ្លួនអង្គុយទៅលើបង់ដកដង្ហើមហត់គឃូស មើលទៅក្មេងៗដែលស្ររទៅថ្នាក់រៀនវិញ ព្រោះដល់ម៉ោងបំប៉នបន្ថែមហើយ។

«ហត់ឯណា សប្បាយទៅវិញទេ»ខុសពី Tae បែរជាញញឹមមើលទៅក្មេងៗដែលគួរឱ្យស្រឡាញ់ នាំគ្នាចូលទៅរៀនវិញ មើលទៅស្ដាប់បង្គាប់ល្អណាស់។

«ឯងទើបនឹងមកលើកដំបូងអញ្ជឹងហើយ សាកនៅពីរបីឆ្នាំដូចយើងទៅមើល ធានាថាពួកគេក្រឡុកដល់រកផ្លូវទៅផ្ទះវិញលែងឃើញមិនខាន»

«ហាស់ៗ ទ្រាំទៅ ក្រែងជាអ្វីដែលឯងស្រឡាញ់មិនចឹង ដាក់ចិត្តថាជួយក្មេងហើយ កុំរអ៊ូច្រើនអី»

«អឺៗ យើងចេះតែរអ៊ូរឱ្យធូរចិត្តទេ ឯងចាំនៅទីនេះហើយ យើងទៅយកទឹកមកឱ្យ»ឈិជី ក្រោកចេញពីបង់ចូលទៅខាងក្នុងសាលធំដែលគេរៀបចំយ៉ាងស្អាត ព្រោះជាកន្លែងសម្រាប់គោរពសក្ការបូជា ដែលភាគច្រើនគឺដូនចាស់ដែលចូលចិត្តមកតាំងសមាធិឬក្មេងៗក៏អាចមកគេងលេងបានដូចគ្នា។

Tae អង្គុយគយគន់ទេសភាពជុំវិញ ទាំងខួរក្បាលគិតពីវាសនារបស់ខ្លួន។ តើគួរនិយាយថាសំណាងដែរទេ? បើគិតៗទៅគេក៏ជាក្មេងកំព្រា ម្ដាយបានលាចាកលោកបន្ទាប់ពីផ្ដល់កំណើតដល់គេរួច គួរតែដឹងគុណដល់លោកគីមដែលបានរើសគេមកចិញ្ចើម ផ្ដល់ឱ្យគេនូវជីវិតថ្មីដែលប្រសើរជាងអ្នកដទៃ ប៉ុន្តែពេលនេះគាត់លែងនៅជាមួយគេទៀតហើយ មេឃដីហាក់ដូចជាគ្មានមេត្តាចំពោះជីវិតតូចទាបដូចជាគេទាល់តែសោះ។

ទឹង~ ភ្លាមនោះស្រាប់តែសម្លេងសារបានបន្លឺឡើងពីក្នុងទូរស័ព្ទដាស់ស្មារតីមនុស្សដែលកំពុងលន្លង់លន្លោចតាមខ្យល់ ឱ្យបែរមកចាប់អារម្មណ៍នឹងសម្លេងសារមួយនេះវិញ។

ប្រកែកគ្នាមួយព្រឹក មិនមែនបុរសមាត់អាក្រក់នោះផ្ញើសារមករករឿងគេបន្ថែមទេដឹង។ Tae ដកទូរស័ព្ទយកមកមើលឃើញមាន line អ្នកណាមិនដឹងផ្ញើមកដោយលេខមិនស្គាល់ តែបើមើលឱ្យជាក់វាមានឈ្មោះនៅលើនោះ។

????????????????? (????)Where stories live. Discover now