មនុស្សអាងកម្លាំងអោបរឹតកូនគេឱ្យរើខ្លួនសឹងមិនរួច ទាំងដែលមុននេះទើបនឹងនិយាយថាខ្លួនគេសម្អុយសោះហ្នឹង។ ឯ Tae ក៏មានៈរើបម្រះដូចអន្ទង់ត្រូវភ្លើង។ មើលទៅប្ដីប្រពន្ធមួយគូនេះជាទឹកនិងប្រេងច្បាស់ណាស់។
«អ្ហឹម! អ្ហាស៎! មនុស្សឆ្កួត»ទីបំផុត Tae ក៏អាចច្រានរាងក្រាស់បានទាំងត្រដាបត្រដួស។ គេយកខ្នងដៃជូតមាត់ដូចជាខ្ពើមនាយណាស់ ទើបរត់បំបុក JK ចូលទៅក្នុងបន្ទប់ទឹកបាត់ នៅយូរទៀតខ្លាចគេធ្វើបាប។
«ស្មានថាយើងចង់ប៉ះឯងហេស៎?» Jungkook យកអណ្ដាតទល់ថ្ពាល់ក្រឺតខ្នាញ់នឹងអាកប្បកិរិយារបស់ Tae ។ បាននាយថើបចាត់ទុកថាសំណាងណាស់ហើយ បែរជាប្រឹងជូតចេញ តែក្នុងចិត្តវិញនាយខ្មាស់ Tae មិនស្ទើរទេ។
រាងក្រាស់ឱនរើសរូបថតដែលជ្រុះរប៉ាត់រប៉ាយយកមកកាន់ក្នុងដៃ យកវាមកមើលម្ដងមួយទាំងធ្លោយស្នាមញញឹមចេញមកទាំងមិនដឹងខ្លួន។ JK បានឃើញរូបទាំងនេះតាំងពីយប់មិញម្ល៉េះ មិនស្មានថាប្រពន្ធនាយធ្លាប់ជាហ្វេនផ្កាប់មុខទាល់តែសោះ គិតទៅម្យ៉ាងដែរតើ។ JK ប្រមូលរូបទាំងនោះយកទៅដាក់លើតុក្បែរគ្រែតែក៏ប្រទាក់ភ្នែកនឹងស៊ុមរូបថតខ្នាតតូចនៅលើតុដែលបង្ហាញពីថ្ងៃ Tae ទទួលសញ្ញាប័ត្រ។
«..........»Jungkook ស្ងប់ស្ងាត់ទាញយករូបថតមួយនោះមកកាន់នឹងដៃ សម្លឹងមើលទៅស្នាមញញឹមដែលបង្ហាញពីសុភមង្គលមកយ៉ាងច្បាស់ជាមួយនឹងឪពុកដែលទៅលើកទឹកចិត្ត។ ម្រាមដៃមេសន្សឹមៗលើកទៅប៉ះផ្ទៃរូបថតអង្អែលថ្នមៗត្រង់ស្នាមញញឹមដ៏ស្រស់ស្អាតរបស់ Tae ។ មើលទៅឪពុកកូនគេស្រឡាញ់គ្នាណាស់។
៙ ៙ ៙
ក្រោយពីចំណាយពេលស្រស់ស្រូបអាហារពេលព្រឹកជាមួយនឹងគ្នារួច Jungkook ក៏ស្ម័គ្រចិត្តជូននាយតូចទៅកាន់មន្ទីរពេទ្យ ចំណែក Tae ក៏មិនជំទាស់ព្រោះដឹងថាប្រកែកមិនឈ្នះប្រុសផ្ដាច់ការនេះស្រាប់ហើយ។
«លោក!! ជួយឈប់នៅផ្សារខាងមុខនេះបានទេ ខ្ញុំចង់ទិញរបស់ខ្លះយកទៅផ្ញើលោកប៉ា»រាងតូចអើត.កប្រាប់ទៅមនុស្សគល់ឈើដែលមិនតបស្ដី មុខមាំតាំងពីចេញពីផ្ទះមកម្ល៉េះ មិនដឹងជាគ្រូខាងណាចូលទៀតហើយទេ។

YOU ARE READING
????????????????? (????)
Romance?????????????????????????????????????????????????????? ??????????????????????????????????? ????????????????????????????????????????? ??????????????????????????????? ??????????! ????????????????????????????? ??????????????????????????????????????...