抖阴社区

Part 58 : ???????????????????????????????????? Jung

4.6K 353 17
                                    

រាងកាយដែលសន្លប់ស្ដូកស្ដឹងត្រូវបានគេបញ្ជូនមកមន្ទីរពេទ្យជាបន្ទាន់។ ក្រុមដុកទ័រជំនាញក៏ស្វះស្វែង ម្នាក់ៗញាប់ដៃញាប់ជើងដើម្បីសង្គ្រោះមនុស្សដែលឡើងកម្ដៅ សឹងតែធ្វើឱ្យប៉ះពាល់ដល់ជីវិតរបស់គេទៅហើយ។

មេដោះជាមួយនឹងកូនចៅដែលនៅខាងក្រៅ ឆ្លេឆ្លាទាំងញ័រប្រាណ ភ័យផង បារម្ភផង បន់អស់ហើយទេវតា អ្នកតាភ្នំឱ្យជួយតាមថែរក្សាអ្នកប្រុសតូចរបស់គាត់ ជាពិសេសគឺលោកគីម សង្ឃឹមថាគាត់នឹងជួយរាងតូចឱ្យរួចផុតពីមាត់របស់មច្ចុរាជផងចុះ។

«ខ្ញុំខលប្រាប់ចៅហ្វាយរួចហើយ បន្តិចទៀតគាត់នឹងមកដល់»កូនចៅដែលចាំរាយការណ៍ក៏មិនយឺតយ៉ាវ រហ័សផ្ដល់ដំណឹងទៅអ្នកដែលនៅជប៉ុនភ្លាម ធ្វើឱ្យរាងក្រាស់នៅលែងសុខ ទោះការងាររុំ.កទៀត ក៏លែងសំខាន់ស្មើនឹងប្រពន្ធរបស់នាយនៅពេលនេះដែរ។

Jungkook ដាក់បញ្ជាឱ្យកូនចៅយាមកាមកាន់តែតឹងរឹងមិនថានៅភូមិគ្រឹះឬមន្ទីរពេទ្យឡើយ ចំណែកឯនាយក៏ឡើងមកកូរ៉េភ្លាមៗមិនបង្អង់។

ក្រាក~ គ្រាន់តែទ្វារបន្ទប់បើកភ្លាម មេដោះស្ទុះស្ទាសំដៅទៅរកគ្រូពេទ្យដែលទើបនឹងចេញមក។

«លោកគ្រូពេទ្យ អ្នកប្រុសខ្ញុំគាត់យ៉ាងម៉េចទៅហើយ? គាត់មានកើតអ្វីធ្ងន់ធ្ងរឬអត់?»មេដោះ សួរញាប់មាត់ រកតែគ្រូពេទ្យឆ្លើយសឹងមិនទាន់។

«អ្នកប្រុសរបស់អ៊ំលែងអីហើយ ខ្ញុំបានដាក់ថ្នាំបញ្ចុះកម្ដៅ និងសឺរ៉ូមជំនួយកម្លាំងខ្លះ ប្រហែលជាព្រឹកស្អែកអ្នកជំងឺអាចនឹងដឹងខ្លួនវិញហើយ អ៊ំកុំបារម្ភអី»លោកគ្រូពេទ្យ

«ចុះអ្នកប្រុសខ្ញុំឈឺអី បានជាគាត់ក្ដៅខ្លួនយ៉ាងនេះ»

«អាចបណ្ដាលមកពីសុខភាពដែលចុះខ្សោយ ទើបធ្វើឱ្យសន្លប់ រាងកាយគ្មានកម្លាំង ខ្សោះថាមពលក្នុងខ្លួន បូករួមទាំងអាកាសធាតុដែលកំពុងតែចុះត្រជាក់ទៀត គឺងាយនឹងកើតគ្រុនក្តៅណាស់»

«ចាស អរគុណណាស់លោកគ្រូពេទ្យដែលជួយសង្គ្រោះជីវិតរបស់អ្នកប្រុសខ្ញុំ»រាល់ថ្ងៃគាត់សល់តែ Tae ម្នាក់ប៉ុណ្ណោះដែលត្រូវមើលថែ បើមនុស្សដែលគាត់គោរពស្រឡាញ់ចាកចេញម្នាក់ទៀត តើជីវិតចាស់ជរាដូចជាគាត់មួយនេះរស់នៅមានន័យអ្វី? គាត់ច្បាស់ជាបន្ទោសខ្លួនឯងដល់ថ្ងៃស្លាប់។

????????????????? (????)Where stories live. Discover now