នាយតូចរត់ទាំងត្រហេបត្រហប ចុះពីលើតាក់សីុភ្លាមក៏សំដៅទៅបន្ទប់បាត់ បិទទ្វារចាក់គន្លឹះ អ្នកណាហៅក៏មិនចេញដែរ លើកនេះទោះវាយឱ្យស្លាប់ទៀតក៏គេមិនត្រឡប់ទៅជប៉ុនដាច់ខាត។
កូនចៅដែលមកតាមក៏ទទួលបញ្ជាត្រឹមតាមការពារគេប៉ុណ្ណោះ។ Kimo ចាត់ចែងការងារតាមអ្វីដែល Jungkook បានដាក់ នឹងរង់ចាំសំអាតដានតាមក្រោយ។
រាត្រីយប់ស្ងាត់ ម៉ោងប្រហែលជាដប់មួយកន្លះយប់ ជិតនឹងឈានចូលដល់ដប់ពីរ មនុស្សប្រមឹកដែលឆ្កួតនឹងភាពសប្បាយមិនខ្វល់ពីវ័យដែលចាស់ កំពុងតែដើរត្រេតត្រូតមិនត្រង់ផ្លូវ ត្រូវអង្គរក្សជួយគ្រាផងដើម្បីត្រឡប់មកបន្ទប់សណ្ឋាគារ ត្បិតថាប្រពន្ធលែងឱ្យចូលផ្ទះទៅហើយ។
«អឺក...បានហើយ យើងដើរបាន!!»លោក hyung ភឿឡើងទាំងធំក្លិនស្រា ទើបក្រវីដៃច្រានអង្គរក្សចេញមិនឱ្យជូនដំណើរបន្ត មុននឹងគាត់ស្កេនកាតចូលទៅខាងក្នុងដោយខ្លួនឯង។ បន្ទប់ដែលងងឹតស្ងាត់ រៀបចំតាមបែបប្រណិតដែលលោកនឹងសម្រាកទីនេះតែម្នាក់ឯង។ ទោះប្រពន្ធមិនឱ្យចូលផ្ទះក៏គាត់មិនមែនគ្មានកន្លែងដេកដែរ។
រាងចំណាស់ដើររេពេញផ្លូវទាំងតោងជញ្ជាំង ដើម្បីឆ្ពោះទៅរកកន្លែងគេង ប៉ុន្តែស្រមោលអ្វីមិនដឹងស្ទង់ៗឈរនៅកៀនវាំងនន ជាហេតុឱ្យលោកឆ្ងល់ជាខ្លាំង។
«អ្នកណាឈរអីត្រង់ហ្នឹង?»សម្ដីគ្រលរស្ដាប់សឹងមិនបាន ចោទឡើងទាំងចម្ងល់ តើមកពីគាត់ស្រវឹងព្រិលភ្នែកឬក៏ជាមនុស្សពិតមែន? លោក hyung ប្រឹងយកដៃញីភ្នែកផង ព្រិចខ្ញាំផងចង់ឲ្យប្រាកដថាជាស្រមោលឬយ៉ាងណា។
មិនឱ្យលោក hyung សៅហ្មងយូរ បុរសដែលលាក់បំពួនក្បែរវាំងននក៏ព្រមដើរចេញមក ជាមួយ នឹងសម្លៀកបំពាក់ឈុតខ្មៅពាក់ដោយស្រោមមុខបិទជិតឃើញត្រឹមប្រលោះភ្នែក ព្រមជាមួយនឹងកាំបិតកាន់ជាប់នឹងដៃ។
«ឯង-ឯងជាអ្នកណា...»លោក hyung ហាក់ស្វាងពីស្រវឹង បើកភ្នែកឃើញច្បាស់នឹងមនុស្សចំពោះមុខដែលកំពុងសំដៅមកកាន់។ រាងចំណាស់ភ័យខ្លួនព្យាយាមខិតឆ្ងាយពីមនុស្សចម្លែក ដែលកាន់កាំបិតមិនញញើតអ្វីសោះ។

YOU ARE READING
????????????????? (????)
Romance?????????????????????????????????????????????????????? ??????????????????????????????????? ????????????????????????????????????????? ??????????????????????????????? ??????????! ????????????????????????????? ??????????????????????????????????????...