抖阴社区

Part 17 : ????????? Hydrangea

4.8K 254 3
                                    

ភូមិគ្រឹះដ៏ស្កឹមស្កៃដែលធ្លាប់តែអ៊ូអរប្រែមកជាស្ងាត់ជ្រងំ មានអ្នកបម្រើមិនដល់ដប់អ្នកផង ឯសភាពផ្ទះដែលធ្លាប់តែត្រចះត្រចង់ហាក់ដូចជាគ្មានពន្លឺទាល់តែសោះ។
លោក Kim ដែលរ៉ាប់រងគ្រប់យ៉ាងតែម្នាក់ឯង ពេលនេះក៏ស្ទើរតែបោះជំហានទៅមុខលែងរួច ជំងឺក៏រួមរឹតធ្វើឱ្យគាត់សឹងតែអស់ផ្លូវដើរ។ ពេលនេះភោជនីយដ្ឋានដ៏ល្បីល្បាញត្រូវបានបិទទ្វារ ចំណែកសណ្ឋាគារនៅតែបន្តទាំងត្រដាបត្រដួស មិនដឹងថានឹងត្រូវបិទទ្វារនៅថ្ងៃណា។

«ឃូស~ឃូស ម៉ែដោះ!!»រាងចំណាស់ដែលទើបនឹងចេញពីបន្ទប់ការងារ ព្យាយាមដើរចេញមកទាំងធីងធោង រាងកាយដែលធ្លាប់ភ្លឺថ្លាក៏ប្រែជាស្រកសាច់សឹងតែមើលមិនស្គាល់។

«យ៉ាងម៉េចហើយលោក Kim !!»រំពេចនោះដែរសម្លេងនរណាម្នាក់បន្លឺឡើងបង្អាក់ដំណើររាងចំណាស់ ឆ្ពោះសំដៅមកខាងក្នុងព្រមជាមួយនឹងអង្គរក្សអាវខ្មៅប្រាំនាក់អមមកជាមួយផង ហាក់ចង់បន្ថែមអំណាចរបស់ខ្លួន។

«លោក Nan...»បុរសចំណាស់ពោលហៅទៅកាន់អ្នកម្ខាងទៀតដែលខ្លួនស្គាល់ច្បាស់ថាជាម្ចាស់បំណុល ក្នុងចិត្តហាក់ភ័យ ត្បិតខ្លួននៅមិនទាន់មានប្រាក់គ្រប់គ្រាន់ដើម្បីសងគេនៅឡើយ។

«នៅចាំខ្ញុំដែរតើ ស្មានតែលែងស្គាល់មុខ លែងស្គាល់លេខទូរស័ព្ទរបស់ខ្ញុំ រហូតដល់ខលលែងទទួលបែបនេះ»

«លោក Nan សូមទុកពេលឱ្យខ្ញុំមួយសប្ដាហ៍ទៀតទៅ ខ្ញុំនឹងព្យាយាមរកលុយមកសងលោកឱ្យបាន»

«វាដូចជាលើសពេកហើយលោក Kim ខ្ញុំយោគយល់លោកមកច្រើនដងហើយ បើស្អែកនេះនៅតែមិនបាន ផ្ទះនេះខ្ញុំនឹងរឹបអូសហើយ ចំណែកឡានដែលសល់ទាំងប៉ុន្មាន ខ្ញុំនឹងលក់យកលុយមកវិញ»សម្ដីកាចដោយភាពដាច់អហង្ការ បីដូចគ្មានធម៌មេត្តាអ្វីបន្តិចសោះ។

«កុំ!កុំអី! ខ្ញុំសន្យា...ខ្ញុំសន្យានឹងយកលុយទៅឱ្យលោកគ្រប់ចំនួន ឃូស!ឃូស»លោក Kim និយាយផងក្អកផង ស្ថានភាពជំងឺរបស់គាត់ក៏កាន់តែធ្ងន់ធ្ងរ គាត់មិនអាចឱ្យគេយកផ្ទះនេះបានទេ ព្រោះវាជាអ្វីដែលគាត់រៀបចំទុកសម្រាប់ Tae ចុះបើគេមកវិញ តើ Tae បានកន្លែងឯណាស្នាក់ មានផ្ទះឯណាជ្រក គាត់ខ្លាចថាកូនលំបាកទើបសុខចិត្តលាក់បែបនេះ។

????????????????? (????)Where stories live. Discover now