抖阴社区

Part 61 : ????????????????????????????????????????????????????...

5.2K 333 10
                                    

«Jungkook!!»នាយតូចបង្ហើបមាត់ពោលហៅឈ្មោះរបស់ស្វាមីស្របពេលដែលស្នាមញញឹមបើកឡើងមិនលាក់លៀមទៅកាន់រាងក្រាស់ដែលកំពុងសម្លឹងមក។

«...អ៊ូយ!!»ភ្លាមនោះដែរសម្លេងថ្ងួចថ្ងូរក៏បន្លឺឡើង កាលបើ Jungkook បម្រុងនឹងក្រោក ភ្លេចគិតដល់របួសដែលមុតជ្រៅនៅក្នុងសាច់ ធ្វើឱ្យភាពឈឺចាប់ជ្រៀតចូលទៅបាន បណ្ដាលឱ្យនាយភ្លាត់មួយស្រែកមួយរំពេច។

«Jungkook! កុំក្រោកអី របួសលោកនៅមិនទាន់ជាស្រួលបួលទេ...»Tae ប្ដូរទឹកមុខមកជាស្លន់ស្លោរ រត់ទៅជួយទប់រាងក្រាស់ដែលបម្រុងនឹងក្រោក ទើបដាក់ឱ្យនាយគេងវិញ។ របួសនាយជ្រៅណាស់ ម្ដេចនឹងអាចសះភ្លាមៗបានទៅ។

«លោកត្រូវការអ្វីមែនទេ? អាចប្រាប់ខ្ញុំបាន កុំក្រោកបែបនេះអី»Tae បន្តសំណួរ ប៉ុន្តែ Jungkook បានត្រឹមក្រវីក្បាលបញ្ជាក់ ត្បិតថានាយគ្មានសូម្បីកម្លាំងកាយដើម្បីហើបមាត់និយាយ តែក៏មានកម្លាំងចិត្តដែលអាចជំរុញឱ្យនាយញញឹមបាន។

«ត្រូវហើយ បន្តិចទៀតនឹងមានគ្រូពេទ្យមកលាងរបួសឱ្យលោក តែបើសិនជាលោកឃ្លាន ចាំខ្ញុំរៀបចំបបរឱ្យក៏បាន ព្រោះមួយរយៈនេះលោកញុាំបានតែអាហារទន់ៗប៉ុណ្ណោះ»នាយតូចរៀបរាប់ជាហូហែរ។ តាមពិតមិនចង់និយាយប៉ុន្មានទេ គេគ្រាន់តែចង់បន្លប់កុំឱ្យខ្លួនឯងអៀននឹងក្រសែភ្នែករបស់ប្ដីប៉ុណ្ណោះ។ Tae ឈររេរាធ្វើខ្លួនសឹងមិនត្រូវ ពេលដែលរាងក្រាស់ចេះតែសម្លឹងមកគេមិនដាក់។ មនុស្សទើបនឹងឈ្លោះគ្នា ឱ្យមកធ្វើដូចធម្មតា ដូចជាមិនសមទំនងទាល់តែសោះ។

«អរគុណ!!»ពាក្យដំបូងដែលពោលចេញពីមាត់រាងក្រាស់។ Jungkook ចាប់ដៃប្រពន្ធម្ខាងយកមកកាន់ដោយក្ដីអំណរ ថ្វីបើគេមិនទៅចោលខ្លួន។ នាយស្មានថាពេលដែលក្រោកមកនឹងលែងបានឃើញមុខរបស់ប្រពន្ធទៀតហើយតើ ប៉ុន្តែគេបែរជាបានឃើញកាយតូចច្រឡឹងរបស់ Tae កំពុងតែឈរចំពោះមុខទៅវិញ។ អរគុណណាស់ដែលមិនទៅណាចោលនាយ។

«មិនបាច់អរគុណទេ ខ្ញុំនៅមើលថែលោកតែមួយរយៈប៉ុណ្ណោះ»នាយតូចមាត់រឹង ស្រដីទាំងមិនហ៊ានមើលមុខគេចំ ទាំងយកដៃម្ខាងអេះកញ្ជឹង.ក។ខ្មាស់ខ្លួនឯងណាស់ដែលព្រឹកមិញនេះធ្វើខ្លាំង ហំហានមិនខ្លាចអ្វីសោះ ដល់ពេលនេះបែរជាមកឈរសាសងជាមួយប្ដីទៅវិញ ដឹងដល់ណាខ្មាស់គេដល់នឹង...។

????????????????? (????)Where stories live. Discover now