ម្រាមដៃតូចៗដូចបន្លាក្រូច ចាប់កាន់សៀវភៅទាំងញ័រដៃទទ្រើក ប៉ុន្តែគេនៅតែបន្តបើកពីមួយសន្លឹកទៅមួយសន្លឹក។ ទីនេះបានបន្សល់ទុកនូវអនុស្សាវរីយ៍ជាច្រើនដែលពួកគេចងក្រងវាទុកជាមួយគ្នា ជាពិសេសស្នាមញញឹមដ៏រីករាយមួយនោះបានបង្ហាញឡើងទៅកាន់នាងដោយមិនបាច់បង្ខំ។ តើនាងមានចំណុចពិសេសអ្វីខ្លះទើបអាចយកឈ្នះបេះដូងបុរសម្នាក់នេះ? បុរសដែលមាននាមជាស្វាមីរបស់គេ។
Tae ចាប់បើកពីមួយទំព័រទៅមួយទំព័រដែលគ្រប់សម្លឹកសុទ្ធសឹងតែមានថ្ងៃខែច្បាស់លាស់នៅលើរូបទាំងនោះ រហូតមកដល់ពាក់កណ្ដាលសៀវភៅដែលមានសៀតនូវក្រដាសតូចមួយក្បែររូបថតរបស់នារីសោភា។ រាងតូចដកយកក្រដាសដែលត្រូវបានគេបត់នោះយកមកដកមើល ឃើញថាជាឈ្មោះរបស់ Natsu Hirohito ជាមួយថ្ងៃខែឆ្នាំកំណើត និង...ថ្ងៃខែដែលនាងស្លាប់។
«ទីក្រុង Kawagoe?»Tae ជ្រួញចិញ្ចើមនឹងឈ្មោះទីកន្លែងដែលសរសេរនៅខាងក្រោមថ្ងៃខែដែលនាងស្លាប់។ Tae ដកយករូបថតរបស់ Natsu ចេញមក ដែលនាងកំពុងឈរនៅមុខក្លោងទ្វារ Kawagoe Hikawa shrine ជាមួយនឹងស្នាមញញឹមគ្រងឈុតជានារីជប៉ុនបុរាណ។
«ឬទីនេះជាកន្លែងដែលគេយកនាងទៅបញ្ចុះ?»Tae វិវេកគិត កាន់រូបថតនិងក្រដាសនោះជាប់ គេធ្លាប់លឺមកថានាងជាក្មេងកំព្រាគ្មានសាច់ញាតិ ធំធាត់ឡើងក្នុងមណ្ឌលកុមារកំព្រា អ្វីដែលគេសង្ស័យអាចជាការពិតដែរទេ?
តុក~តុក ភ្លាមនោះសម្លេងគោះទ្វារបានបន្លឺឡើង Tae រហ័សប្រមែប្រមូលរបស់ដាក់ទៅក្នុងថតតុវិញ មុននឹងទ្វារបើកឡើងបង្ហាញឱ្យឃើញអង្គរក្សអាវខ្មៅម្នាក់ដែលដើរចូលមក។.
«អ្នកប្រុស Tae!!»
«លោកមានការអី?»Tae ស្រដីទាំងកំពុងដើរមកប្រឈមជាមួយគេ។
«គឺខ្ញុំយកកាតមកជូនអ្នកប្រុស តាមបញ្ជារបស់ចៅហ្វាយ!!»
«Jungkook?»
«បាទ! ក្នុងនេះជាកុងផ្ទាល់ខ្លួនរបស់អ្នកប្រុស គ្រាន់តែចៅហ្វាយឱ្យធ្វើកាតថ្មីប៉ុណ្ណោះ ប៉ុន្តែលុយដែលនៅក្នុងកុងគឺដូចដើម»លឺសម្ដីគេហើយ Tae ដូចជាស្ទាក់ស្ទើរនឹងយកបន្តិច ទាំងខួរក្បាលកំពុងឆ្ងល់ខ្លះៗ ហេតុអីនាយព្រមបើកកុងឱ្យគេងាយយ៉ាងនេះ? មិនមែនមកពីគេស្ដីថាដល់វិលសតិទេដឹង។

YOU ARE READING
????????????????? (????)
Romance?????????????????????????????????????????????????????? ??????????????????????????????????? ????????????????????????????????????????? ??????????????????????????????? ??????????! ????????????????????????????? ??????????????????????????????????????...