抖阴社区

Part 46 : ???????????????????????????????????????????????

5.3K 355 13
                                    

ទឹកសន្សើមចាប់ផ្តើមធ្លាក់ ឯមេឃក៏បើកថ្ងៃភ្លឺណាស់ដែរ នៅឡើយតែនាយតូចដែលសម្ងំគេងមិនខ្ចីក្រោក តាំងពីយប់រហូតដល់ថ្មើរនេះមិនដឹងជាស្វាងជាតិស្រាឬនៅផង។

«អ្នកប្រុសតូច ល្មមក្រោកបានហើយ ក្រែងថ្ងៃនេះត្រូវមានការហ្វឹកហាត់ពិសេសមិនចឹងហេស៎»មេដោះចំណាស់ចូលមកដាស់មនុស្សសម្ពឹកដែលគេងក្រឡុំភួយជិតក្បាល គ្មានឱ្យពន្លឺថ្ងៃជ្រាបចូលប៉ះផ្ទៃមុខបន្តិចទេ។

«ហ្ហឹម!!!! ខ្ញុំសុំគេងដប់នាទីទៀត...»

«មិនបានទេ ឆាប់ក្រោកមក បើគេងយូរទៀតអាចនឹងត្រូវថ្ងៃជាន់បានណា»មេដោះ ចាប់ទាញភួយចេញពីគេ តែ Tae បែរខ្លួនគេងផ្កាប់មុខធ្វើមិនខ្វល់។ គេ ងងុយណាស់ យប់មិញនេះនៅត្រូវអ្នកខ្លះខលមកស្ដីឱ្យទៀត ព្រោះតែគេមិនលើកលេខរបស់នាយ តែ Jungkook ក៏ខលមកតាមរយៈ Kimo ស្ដីបន្ទោសគ្មានទម្លាក់មាត់ទេ។

«អ្ហឹម ខ្ញុំចង់គេង!!»Tae ក្រវីក្បាលញ័រអស់ហើយ បិទភ្នែកគេងបន្ត គេក្រោកក៏មិនរួចដែរ បើភ្នែកទន់យ៉ាងនេះ។ មេដោះអស់វាចា បានត្រឹមដកដង្ហើមធំ គាត់មិនចង់ដាស់ទេ តែខ្លាចគេក្រោកមកឈឺក្បាល ម្យ៉ាងកាយតូចនេះក៏មិនទាន់បានសម្អាតតាំងពីយប់ មកដល់ដាក់ខ្លួនស្ពាបនឹងគ្រែហៅលែងដឹងខ្លួនទៅហើយ។

«អ្នកប្រុសតូ- »មេដោះបម្រុងនឹងចាប់លើកកាយតូចឱ្យឡើងទៅហើយ តែភ្លាមនោះបែរជាមានមនុស្សមកកេះស្មាគាត់ពីក្រោយ។ រាងចំណាស់ហាក់ស្រឡាំង កាំងរៀបនឹងពោលហៅឈ្មោះនាយសង្ហាតែត្រូវគេធ្វើសញ្ញាឱ្យស្ងាត់ មុននឹងបក់ដៃឱ្យគាត់ចេញទៅក្រៅវិញ។ មេដោះបានត្រឹមដើរគើមៗចេញទៅ ទុកការងារឱ្យប្ដីគេជាអ្នកចាត់ការចុះ។

បែរមកកាន់រាងតូចវិញ ហៃយ៉ា មើលទៅគេងលក់ស្រួលល្អណាស់ បិទភ្នែកសុបិន្តល្អតែម្ដងហើយ។ Jungkook បានត្រឹមឈរច្រត់ចង្កេះនឹកក្នាញ់ចង់តែក្រញិចឱ្យណាណីទេ មនុស្សស្អីក្បាលរឹងយ៉ាងនេះ បើរឿងឌឺវិញជំនាញលេខមួយ។

«ហ្ហឹមមមម មេដោះធ្វើអី....»មាត់ក្រហឹមស្រែកត្អូញតែភ្នែកនេះមិនខ្ចីបើកទេ នៅបិទជិតគិតតែមមើរ។ កាយតូចស្រាលខ្ញើកត្រូវគេចាប់បីឡើងផុតពីគ្រែសម្ដៅទៅក្នុងបន្ទប់ទឹក មុននឹង Jungkook ដាក់កាយប្រពន្ធទៅក្នុងអាង។

????????????????? (????)Where stories live. Discover now