抖阴社区

Part 33 : ??????????????????????????????????????????????????

5K 272 15
                                    

មនុស្សមាឌធំដែលបៀមកំហឹងជាប់នឹងខ្លួន មិនអាចធ្វើអ្វីបានក្រៅពីឡើងមកបន្ទប់ ក្រវាត់អាវក្រៅរបស់ខ្លួនទៅម្ខាង ទាញទូរស័ព្ទមកទាក់ទងទៅប្រពន្ធ តែ Tae មិនសូម្បីតែលើក។

«ហេតុអីមិនទទួល?»Jungkook ចងចិញ្ចើមមុខខ្មូរ បោះលិខិតឆ្លងដែនដែលនាយតាំងចិត្តយកមកឱ្យ Tae ដើម្បីលួងចិត្តគេប៉ុន្តែពេលនេះ នាយគួរតែកម្ទេចវាប្រសើរជាង។

ទឺតៗ!! ទូរស័ព្ទត្រូវបានផ្ដាច់ មិនមែនមិនទទួលតែលើកនេះរាងតូចចុចបិទចោលតែម្ដង ជាហេតុឱ្យនាយធំខឹងសឹងតែរលាយខ្លួនទៅហើយ។

«ហ៊ានចុចបិទលេខរបស់យើងផងហ្ហេស? ឯងប្រាកដជាមិនរួចខ្លួនទេ Kim Taehyung »រាងក្រាស់សង្ក្រៀតជើងធ្មេញ ក្ដាប់ដៃណែនព្យាយាមទប់កំហឹងដែលកំពុងតែបុកច្រាលពេញសរសៃរឈាម។ ថ្ងៃនេះជាថ្ងៃដ៏អាក្រក់បំផុតហើយ។

Jungkook ធ្វើអ្វីមិនបានក្រៅពីអង្គុយរង់ចាំគេនៅទីនេះ នាយចូកសក់ទៅក្រោយទាំងតប់ប្រមល់ ច្របូកច្របល់រាល់រឿងរ៉ាវដែលកើតឡើងនៅថ្ងៃនេះ។ នាយបែកចែកមិនទាន់ដាច់រវាងស្នេហ៍អតីតនិងប្រពន្ធនាពេលបច្ចុប្បន្ននេះ។ តើ Jungkook នឹងជ្រើសនរណាឱ្យប្រាកដ?

ម៉ោងប្រហែលជាប្រាំពីរយប់ទើបរាងតូចបានត្រឡប់មកវិញ ព្រោះរវល់លំហែរអារម្មណ៍ខ្លះដើម្បីបណ្ដេញរឿងស្មុគស្មាញ។ ចូលមកដល់ខាងក្នុងក៏ឃើញសភាពផ្ទះដូចរាល់ដង អ្វីដែលចម្លែកគឺប្ដីរបស់គេត្រឡប់មកវិញលឿនខុសធម្មតា។

«អ្នកប្រុស Tae ត្រឡប់មកវិញហើយហ្ហេស?» មេដោះដែលនៅចាំផ្លូវនាយតូចបានចេញមកយ៉ាងរហ័សដើម្បីទទួលម្ចាស់។ ហេតុការណ៍កាលពីល្ងាចមិញគាត់ឃើញទាំងអស់ សភាពរបស់ Jungkook គួរឱ្យខ្លាចប៉ុណ្ណាគាត់ក៏បានឃើញ គិតហើយព្រឺក្បាលតែម្ដង។

«បាទ! មេដោះនៅមិនទាន់ចូលសម្រាន្តទេឬ?»

«គឺនៅទេ អ្នកប្រុសចង់ញុាំអ្វីឬអត់ ខ្ញុំរៀបចំជូន»

«មិនអីទេ ខ្ញុំញុាំពីក្រៅមករួចហើយ រួចចុះ-»Tae ស្ទាក់ស្ទើនឹងសួរចង់ដឹង ថា Jungkook ញុាំរួចឬនៅ ប្រហែលជាកំពុងខឹងគេដាច់ក្បាលដាច់កន្ទុយហើយទេដឹង គេមិនចង់ចុចបិទលេខរបស់នាយទេ ប៉ុន្តែពេលនោះអារម្មណ៍គេមិនមូល បើគេលើកធានាថាឈ្លោះគ្នាផ្អើលតាមទូរស័ព្ទមិនខាន។

????????????????? (????)Where stories live. Discover now