抖阴社区

Part 34 : ??????????????????????????? Chaisa!!

5K 304 10
                                    

កំហឹងក្នុងខ្លួនដូចជារំសាយ នៅឡើយតែសេចក្ដីប្រច័ណ្ឌបែរជាកើនឡើងហួសកម្រិត រហូតដល់ភ្លេចរឿងរបស់ Natsu ទៅហើយ។ Jungkook បោះជំហានទៅមុខមិនបង្អង់ មកដល់ជាន់ខាងក្រោមក៏ឃើញមនុស្សពីរនាក់ដែលកំពុងតែកៀកកើយ ដោយ Kimo ត្រកងនាយតូចជាប់ ព្រោះតែគេទន់ខ្លួនសឹងសន្លប់ទៅហើយ។

«មកនេះ...»រាងក្រាស់កម្រោលចូល ចាប់ទាញដៃប្រពន្ធឱ្យក្រោកចេញពីនាយជំនិត ខណៈដែល Kimo ក៏រហ័សក្រោកមកតាម តែភ្លាមនោះបាតជើងរន្ទះក៏ធាក់គេមួយទំហឹងទម្លាក់ទឹកទៅវិញ ប្រូង~។

«Jungkook លោកឆ្កួតទេហ្ហេស៎?»Tae ស្រែកទាំងហួសចិត្តអស់ពាក្យនឹងថ្លែងចំពោះមនុស្សធំដែលគ្មានហេតុផលដូចជានាយ។ គ្នាក្រោកមកមិនទាន់ស្រួលបួលផង ក៏ស្វាគមន៍មួយជើងភ្លាមៗ រកត្រៀមខ្លួនមិនទាន់។

«យ៉ាងម៉េច? បារម្ភពីវាណាស់ហ្ហេស៎? បើចឹងចុះទឹកទៅជួយវាទៅ»Jungkook ប្រលែងដៃនាយតូចរុញគេឱ្យទៅក្បែរអាងទឹក ព្រោះដឹងថា Tae មិនហ៊ានឡើយ ប៉ុន្តែនាយគិតខុសហើយ រាងតូចសម្លក់នាយធំដោយកំហឹង មុននឹងដើរទៅគៀនអាងទឹក មិនមែនគេចង់ផ្គើន តែគេចង់ជួយ Kimo ពិតមែន។

«អួយ...ធ្វើស្អីមនុស្សឆ្កួត លែងខ្ញុំ!!»តើនរណាដែលមិនហ៊ានពិតប្រាកដ? Jungkook រហ័សចាប់ដៃប្រពន្ធទាញមកក្បែរខ្លួនវិញ ទោះគេរើខ្លាំងប៉ុណ្ណាក៏នាយត្រូវតែអោបឱ្យជាប់ដែរ នេះមិនមែនចង់ឌឺដងឲ្យនាយទេដឹង។

«អូយ៎ ចៅហ្វាយធាក់ខ្ញុំធ្វើអី?»បែរមកអ្នកដែលនៅក្នុងអាងឯណេះវិញ ឈ្លក់ទឹកផង ឈឺចង្កេះផង ប្រឹងប្រវេប្រវាឡើងគោកទាំងញ័រមាត់ទទ្រើក។

«ចេញទៅ!! ហើយហាមឱ្យអ្នកណាមកក្បែរអាងទឹកនេះជាដាច់ខាត»Jungkook មិនឆ្លើយនឹងសំណួររបស់គេ ក៏មិនងាករេភ្នែកទៅណាក្រៅពីសម្លឹងមុខតូចច្រមិចដោយក្រសែភ្នែករឹងកំព្រឹស។ Kimo បានត្រឹមអេះក្បាលដើរចេញទាំងមិនយល់ ប្ដីប្រពន្ធគេប្លែកៗ ខំមកជួយហើយនៅមកត្រូវឈឺខ្លួនឯងទៀត។ មិនដឹងទេ សក់អ្នកណាក្បាលអ្នកនោះ លែងលូកដៃហើយ។

«ឯងចង់ផ្គើនយើងហ្ហេ?»

«មិនបានផ្គើន ប៉ុន្តែខ្ញុំមិនមែនជាមនុស្សអត់ចិត្តដូចជាលោកទេ!ខ្ញុំធ្វើអ្វីមួយក៏មានហេតុផល នរណាល្អដាក់ខ្ញុំ ខ្ញុំក៏ល្អទៅវិញ មិនមែនដូចជាលោកដែលយល់តែពីចិត្តខ្លួនឯង!»

????????????????? (????)Where stories live. Discover now