Jungkook ព្យាយាមលួងលោមក្មេងទម្រាំនឹងព្រមញុាំអាហារនិងសម្រាក រាងកាយគេក៏បាក់ ស្គមស្គាំងជាងមុនព្រោះតែយំមកច្រើនម៉ោងពេក នៅគ្មានអ្វីចូលពោះទៀត រាងកាយសឹងតែដើរដួលទៅហើយ។
ពិធីបុណ្យរៀបចំឡើងតែមួយថ្ងៃប៉ុណ្ណោះ មុននឹងនាំសាកសពលោក Kim ទៅបញ្ចុះ។ ល្ងាចបន្តិច Tae ក៏ចេញមកទូរទាត់ប្រាក់ជាមួយនឹងមេការដែលរៀបចំរោងបុណ្យ ខណៈដែល Jungkook ក៏មិនបាននៅផ្ទះ ព្រោះត្រូវទៅដោះស្រាយរឿងក្ដីបន្តនៅប៉ុស្តិ៍ប៉ូលិស។ លោក Kenji និងប្រពន្ធក៏បានត្រឹមខលមកចូលរួមរំលែកទុក្ខ ត្បិតតែមានការងារបន្ទាន់ត្រូវឡើងទៅដោះស្រាយនៅក្រៅប្រទេស។ ម្នាក់ៗសុទ្ធតែរវល់ ព្យាយាមរកច្រកចេញពីបញ្ហា តែ Taehyung វិញគេមិនដឹងថាគោលដៅបន្ទាប់ជាអ្វីនៅឡើយទេ ដឹងត្រឹមថាពេលនេះគេលែងមានកម្លាំងចិត្តដើម្បីបន្តទៅមុខទៀតហើយ។«Tae!!»សម្រែកស្រែកពីក្រោយខ្នង បង្ខំចិត្តឱ្យ Tae ងាកទៅរក។ វត្តមានរបស់ Seijun ធ្វើឱ្យគេភ្ញាក់ព្រើត ស្របពេលដែលនាយក៏រត់មកអោបគេពេញទំហឹង។
«Tae មិនអីទេហេស៎»សម្ដីហាក់ដូចជាបារម្ភ តែនាយនៅតែមិនព្រមលែងចេញពីការអោបដដែល។ Tae ហេងហាងលើកដៃយឺតៗប៉ះខ្នងគេបន្តិចទើបនិយាយ៖
«Seijun ខ្ញុំថប់ដង្ហើមណាស់ លែងខ្ញុំសិនទៅ...»
«សូមទោសផង មកពីមុននេះខ្ញុំភ័យពេក»Seijun លែងពីការអោបទាំងសើចមិនសម ទាំងបំណងគឺចង់បន្លំច្បាស់ណាស់។ មុននេះមិនហ៊ានចូលទៅខាងក្នុងទេព្រោះឃើញពិធីបុណ្យត្រូវបានបញ្ចប់ទៅហើយ តែចៃដន្យអ្វីពេលដែលឃើញ Tae ដើរយកសម្រាមមកទុកនៅធុងខាងក្រៅទើបក្លាយជាឱកាសសម្រាប់គេតែម្ដង។
«លោកមកមានការអីហ្ហេ?»
«គឺខ្ញុំទើបនឹងបានឃើញព៍ត័មានចុះផ្សាយកាលពីព្រឹកមិញនេះ បានជាបារម្ភហើយមករក Tae តែម្ដង ខ្ញុំខ្លាចថា Tae ពិបាកចិត្តគិតអ្វីផ្ដេសផ្ដាស»
«ពិធីបុណ្យបានបញ្ចប់ហើយ អរគុណសម្រាប់ទឹកចិត្តរបស់លោក!!»
«តែខ្ញុំនៅតែសោកស្ដាយ ដែលមិនបានមកចូលរួម សង្ឃឹមថា Tae នឹងមិនប្រកាន់ទៅចុះ»
«ខ្ញុំមិនថាអីទេ ម្យ៉ាងលោកនៅជប៉ុនទម្រាំមកដល់ទីនេះក៏ចំណាយពេលគួរសមដែរ បើមិនយល់ទាស់លោកអាចចូលញុាំអាហារមួយពេលនៅទីនេះសិន»

YOU ARE READING
????????????????? (????)
Romance?????????????????????????????????????????????????????? ??????????????????????????????????? ????????????????????????????????????????? ??????????????????????????????? ??????????! ????????????????????????????? ??????????????????????????????????????...