ក្រោយពីឈប់សម្រាកមកអស់ជិតមួយសប្តាហ៍ របួសជើងប្រែមកជាប្រសើរជាងមុន គ្រាន់តែពេលដើរនៅឈឺតិចតួចប៉ុណ្ណោះ ប៉ុន្តែកុំមើលរបួសលើ.កវិញ ស្នាមបាត់មិនទាន់ ក៏ឡើងស្នាមជាំមួយកន្លែងទៀត មានទាំងស្នាមខាំលាយឡំផង រហូត Tae ត្រូវយកម្សៅមកផាត់ដើម្បីបិទបាំង។
ថ្ងៃនេះម្យ៉ាងដែរដែលបានចេញមកខាងក្រៅ ព្រោះត្រូវជាប់ខ្លួនតែក្នុងរីសត គ្មានស្គាល់ភូមិសាស្ត្រក្នុងស្រុកអ្វីបន្តិច ទើបនឹងថ្ងៃនេះដែល Jungkook អនុញ្ញាតឱ្យគេមកតាមដើម្បីជួបនឹងភ្ញៀវ នៅភោជនីយដ្ឋានមួយកន្លែង។
«សួស្ដីលោក Jungkook!!»បុរសជនជាតិស្បែកសមានដុះពុកចង្ការយ៉ាងញឹកតាមបែបជនជាតិអឺរ៉ុបដែលគេពេញនិយម បានក្រោកឈរមកចាប់ដៃនឹងរាងសង្ហាជាការស្វាគមន៍។
«សួស្ដីលោក Joey »Jungkook ស្រដីតបជាភាសាអង់គ្លេសត្រឡប់ទៅវិញ។
«អូ៎ រួចចុះ...»Mr.Joey ហាក់ប្លែកចិត្តបន្តិចនឹងមនុស្សដែលតាមមក មិនមែនជាលេខាទេដឹង?ព្រោះតាមទម្លាប់នាយមកតែម្នាក់ឯងប៉ុណ្ណោះ។
«អ៎ សួស្ដីលោក Joey ខ្ញុំឈ្មោះ Kim Taehyung ជាជំនួយការ-»រាងតូចឃើញប្ដីសម្លឹងមុខខ្លួនដូចនេះ ក៏រហ័សណែនាំខ្លួនអោយគេស្គាល់ តែបែរជាត្រូវ Jungkook ស្រដីកាត់៖
«គេឈ្មោះ Taehyung Kyota Masashi ជាភរិយារបស់ខ្ញុំ»សម្ដីមាំទាំបញ្ជាក់យ៉ាងច្បាស់ ខណៈដែលដៃក្រាស់ក៏សកមកអោបចង្កេះមាឌតូចបញ្ជាក់ពីកម្មសិទ្ធិផ្ដាច់ការរបស់នាយ ជាហេតុធ្វើឱ្យ Tae ប្លែកចិត្តបន្តិច តែក៏មិនហ៊ានមាត់។
«ភរិយា?»
«ពិតមែនហើយ លោកមានចម្ងល់អ្វីឬ?»
«អត់មានទេៗ សូមអញ្ជើញអង្គុយ!!»Mr.Joey លែងហ៊ានដេញដោល មុននឹងបើកកន្លែងអោយពួកគេអង្គុយ។ អ្នកទាំងពីរក៏មិនអែអង់ដាក់ខ្លួនអង្គុយទល់មុខបុរសបរទេសម្នាក់នោះ។ ពួកគេកុម្មង់អាហារជាមុន ទើបយកពេលដែលកំពុងរង់ចាំមកពិភាក្សាគ្នាអំពីគម្រោងដែលខ្លួនបម្រុងនឹងដាក់ចេញ។
«តំបន់នៅត្រង់នោះពិតជាមានទីផ្សារល្អណាស់ ខ្ញុំព្រមដាក់លក់អោយលោកក៏បានស្នើសិទ្ធិពីរដ្ឋហើយដែរ លោកអាចកែច្នៃឬជួសជុលតាមចិត្តបាន»

YOU ARE READING
????????????????? (????)
Romance?????????????????????????????????????????????????????? ??????????????????????????????????? ????????????????????????????????????????? ??????????????????????????????? ??????????! ????????????????????????????? ??????????????????????????????????????...