抖阴社区

Part 63 : ???????????????????????????

4.8K 308 5
                                    

ពេញមួយព្រឹកដែលនាយតូចសម្រាកនៅផ្ទះ រង់ចាំដល់ពេលថ្ងៃត្រង់ដែលរាងក្រាស់មកទទួលដើម្បីទៅញុាំបាយនៅខាងក្រៅជាមួយគ្នា និងឆ្លៀតពេលដើរលេងលំហែរតាមសួនសាធារណៈផង។
ជីវិតសាមញ្ញៗមែនពិត ប៉ុន្តែក៏អាចឱ្យពួកគេរីករាយ ។ គ្មានអង្គរក្ស គ្មានអ្នកបម្រើ មានត្រឹមប្ដីនិងប្រពន្ធដែលកាន់ដៃគ្នាឆ្លងកាត់ពីកន្លែងមួយទៅកន្លែងមួយ គយគន់សម្រស់សួនផ្កាដែលដុះអមនៅសងខាងផ្លូវ។

«ហ្ហឹម!!»ភ្លេចៗខ្លួន Tae លួចដកដង្ហើមធំមួយខ្សាក ទាក់ទាញចំណាប់អារម្មណ៍នាយសង្ហាឱ្យរហ័សសួរឡើង។

«មានអ្វីដែរទេ បានជាដកដង្ហើមធំយ៉ាងនេះ?»

«គ្មានអីទេ អូនចេះតែគិតផ្ដេសផ្ដាសច្រើនពេក ទើបវារំខានចិត្តអូនបែបនេះ»

«ជាអ្វី? តើបងអាចដឹងបានឬអត់? ឬមកពីបងដែលធ្វើឲ្យអូនមិនសប្បាយចិត្ត?»Jungkook បញ្ឈប់ដំណើរ ក្រសោបស្មាទាំងសងឱ្យប្រឈមជាមួយនឹងនាយ។ Tae តែងតែបែបនេះមកច្រើនថ្ងៃហើយ នាយសួរលើកណាក៏ថាមិនអី តែលើកនេះនាយមិនបណ្ដោយទៀតទេ បើមានអ្វីគួរណាស់តែនិយាយគ្នាឱ្យដាច់ស្រេច។

«មិនមែនទេ Jungkook អូនគ្រាន់តែ-»

«បើអូនទុកចិត្តបង! បងរីករាយនឹងស្ដាប់គ្រប់បញ្ហាដែលអូនរាយរ៉ាប់ រកដំណោះស្រាយដើម្បីនាំអូនចេញពីបញ្ហាទាំងនោះ ប៉ុន្តែបើសិនជាវាមានពាក់ព័ន្ធនឹងបង! បងចង់ឱ្យអូននិយាយដោយបើកចំហរ កុំព្យាយាមលាក់វាទុក ហើយលួចពិបាកចិត្តតែម្នាក់ឯងបែបនេះអី...»

«គឺអូន...អូនគ្រាន់តែបារម្ភ!! Jungkook រឿងក្ដីរបស់បង ប៉ូលិសកំពុងតែនៅតាមសុើបអង្កេត ចុះបើថ្ងៃណាមួយ-»

«ពួកគេសុើបដឹងថាជាបងឬ?»Jungkook ស្រដីកាត់ ហាក់ទាយដឹងពីគំនិតរបស់ប្រពន្ធ។

«Jungkook...»

«អូនកុំបារម្ភអី ពួកគេគ្មានថ្ងៃដឹងទេ»

«តែក្រដាសមិនអាចខ្ចប់ភ្លើងជិតទេ Jungkook »

«ឬមួយអូនចង់ឱ្យបងចូលខ្លួនទៅសារភាព?»JK នៅតែរក្សាសម្លេងថេរមិនគំហក ទឹកមុខក៏ស្រស់ធម្មតា គ្មានភាពខឹងសម្បារឬភ័យខ្លាច ខុសស្រឡះពីរាងតូចដែលព្រួយបារម្ភចង់ឆ្កួតខ្លួនទៅហើយ។

????????????????? (????)Where stories live. Discover now