ដោយហេតុតែ Tae ធ្លាប់ជាគ្រូបង្វឹកនិងកីឡាករឆ្នើមប្រចាំសាលាផងនោះ គ្រប់គ្នាបានធ្វើជាពិធីជប់លៀងតូចមួយសម្រាប់គេផងដែរ។ កេរ្តិ៍ឈ្មោះរបស់ Tae ក៏ល្បីសុះសាយ តែគួរអោយស្ដាយដែលគេត្រូវបញ្ចប់វិស័យមួយនេះដើម្បីត្រឡប់ទៅជប៉ុនជាមួយនឹងស្វាមី សូម្បី Jungkook ក៏ត្រូវលះបង់ដូចគ្នា ព្រោះនាយត្រូវផ្ដោតទៅលើមុខជំនួញវិញ។
«ស្ដាយបង Tae ណាស់ មិនគួរណាឈប់លឿនយ៉ាងនេះទេ»
«មែនហើយ អស់ពីបង Tae តើបាននរណាមកបង្វឹកពួកយើង»
«កុំនិយាយបែបនេះ បងៗពូកែមានច្រើនណាស់ ប្រយ័ត្នតែគាត់លឺអន់ចិត្តណា»Tae សើចឡើង
«មានគឺចេះតែមានហើយ តែចង់បានគ្រូស្អាតៗមកបង្រៀនច្រើនជាង ហិហិ»ក្មេងច្រឡើមស្រដីឡើងញ៉ោះអោយគ្រប់គ្នាសើចតាម។
«ប្រយ័ត្នប្ដីគេតាមទាន់ណាឯង ស្លាប់អត់ដីកប់ឥឡូវហើយ»ស្រ្តីវ័យហាសិបផ្លាយស្រដីឡើងទាំងខ្នាញ់
«មែនហើយៗ បង Tae ការប្ដីភ្លាមក៏ឈប់ភ្លេត ប្រហែលជាប្ដីថ្នមហើយ»
«ប្ដូរពីសិស្សច្បងមកជាស្វាមី ហៃយ៉ា គាត់ជាអ្នកជំនួញថែមទៀត គួរឱ្យច្រណែនបង Tae ដល់ហើយ»គ្រប់គ្នាស្រដីញ៉េះញ៉ោះ សើចក្អាកក្អាយជាមួយនឹងគ្នីគ្នា ខុសគេតែពីរនាក់មកក្រោយ បែរជាបញ្ចេញសម្ដីអត់មាយាទអោយគ្រប់គ្នាងាកទៅសម្លក់ភ្លាមៗ៖«ដណ្ដើមរបស់គេ តើវាអស្ចារ្យត្រង់ណា?»Hamin
«ខ្លួនតូចទាបតែស្រវាប្ដីអ្នកមាន ធ្វើឯងដូចជាមនុស្សល្អតែការពិតគ្រាន់តែជាសត្វក្អែកដែលចាំឆក់របស់អ្នកដទៃតែប៉ុណ្ណឹង»Lary«បើមិនបានមកអបអរកុំមកបង្កបញ្ហា»
«ខ្ញុំក៏មិនបានចង់មកជាន់ដូចគ្នា គ្រាន់តែមកមើលមនុស្សមុខក្រាស់ខ្លះ តែពេលនេះឃើញច្បាស់ហើយថាវាក្រាស់លើសការគិតទៅទៀត»Hamin ញញឹមចុងមាត់រួចក៏បកខ្លួនដើរចេញជាមួយនឹងមិត្តរបស់នាង Lary ។ មិនចម្លែកទេដែលមានមនុស្សតាមឈ្នានីសបែបនេះ ក្នុងវិស័យកីឡាស្គីទឹកកកក៏មានការប្រកួតប្រជែងខ្លាំង ខណៈដែលនាងក៏ធ្លាប់ចាញ់ក្រោមដៃរបស់ Tae ក៏មានតែប្រើសម្ដីដើម្បីលុបបំបាត់ភាពអាម៉ាស់។
«បង Tae កុំខ្វល់ពីសម្ដីគាត់អី»
«បងមិនដែលចាប់អារម្មណ៍ស្រាប់ហើយ»Tae ញាក់ស្មាធ្វើដូចមិនខ្វល់មុននឹងលើកទឹកក្រូចមកផឹកទាំងមានអារម្មណ៍ថាវាពិបាកលេប ត្បិតសម្ដីមុននេះវាចាក់ស្រេះការគិតរបស់គេខ្លាំងណាស់។

YOU ARE READING
????????????????? (????)
Romance?????????????????????????????????????????????????????? ??????????????????????????????????? ????????????????????????????????????????? ??????????????????????????????? ??????????! ????????????????????????????? ??????????????????????????????????????...