抖阴社区

Part 21 : ?????????????????????????!!

4.7K 257 10
                                    

បបូរមាត់ក្រហមឆេះព្យាយាមដុតកម្លោចអារម្មណ៍រាងក្រាស់ឱ្យលិចលង់ទៅតាម តែអ្វីដែលទទួលបានហាក់ខុសពីការរំពឹងទុករបស់ Jungkook ។ បបូរមាត់មួយនេះមិនមែនជាអ្វីដែលនាយធ្លាប់ប៉ះពាល់ អារម្មណ៍ដែលស្រពិចស្រពិលបែរជានឹកដល់ក្មេងដែលនៅមន្ទីរពេទ្យទៅវិញ តើនេះជាអារម្មណ៍អ្វី?

Jungkook ស្រាប់តែដកខ្លួនចេញពីការថើបភ្លាមៗ បញ្ឈប់សកម្មភាពរបស់ Chaisa ធ្វើឱ្យនាងក្រមុំរសាប់រសល់ទាំងមិនយល់ក៏រហ័សពោលសួរ៖

«លោកកើតអ្វីដែរទេ Jungkook?»Chaisa សួរនាំទាំងមិនអស់ចិត្ត វាដូចជាឆាប់រហ័សពេកហើយ។

«ខ្ញុំទៅវិញមុនហើយ!!»Jungkook មិនឆ្លើយត្រឹមក្រោកចេញពីកន្លែងអង្គុយ តែក៏ត្រូវនាងដើរមកស្ទាក់ទាំងចាប់ដៃរាងសង្ហាជាប់។

«ហេតុអី? មិននៅសប្បាយជាមួយគ្នាទេហ្ហេ»

«អត់ទេ!!»Jungkook ក្រលាស់ដៃនាងក្រមុំចេញរួចក៏គេចទៅទាំងធីងធោង បើនៅបន្តនាយអាចនឹងគ្រប់គ្រងខ្លួនឯងលែងបាន។

«លោក Jungkook!!»Chaisa បានត្រឹមហៅសព្វនាមរបស់អ្នកម្ខាងទៀតទាំងមិនដាច់អាល័យ ក្នុងចិត្តសែនឆ្ងល់ម្ដេចគេបញ្ឈប់លឿនយ៉ាងនេះ? ឬមកពីនាងមិនទាក់ទាញ?

ក្រសែភ្នែកមុតស្រួចលួចដៀងទៅជ្រុងម្ខាង ដែលកំពុងតែមានកម្លោះសង្ហារអង្គុយក្រលែងកែវស្រាទាំងសើចឌឺមកកាន់នាង។ Chaisa បានត្រឹមក្ដាប់មាត់ដើរ សម្ដៅទៅរកគេ នាងម៉ួម៉ៅសឹងតែរត់ទៅតាមចាប់គេដល់ឡានទៅហើយ។

«យ៉ាងម៉េចដែរត្រូវគេបដិសេធ?»Seijun សើចឡើងដើម.កហាក់ឌឺដងទៅកញ្ញាដៃគូដែលអាម៉ាស់មុខត្រូវគេទុកចោល។

«កុំមកខ្វល់ គិតតែការងារលោកទៅ ថតបានឬអត់?»

«រៀបរយ!!»Seijun បើកទូរស័ព្ទរបស់ខ្លួនឱ្យទៅនាងមើល។ Chaisa ធ្លោយស្នាមញញឹមចុងមាត់ អូសមើលរូបថតបីសន្លឹកដែលផ្ដិតយកកន្លែងដែលពួកគេថើបគ្នាច្បាស់ៗ ចាំមើលថានាងនឹងចាត់ការបែបណាចំពោះរូបទាំងអស់នេះ។ អ្វីដែលនាងប៉ងត្រូវតែសម្រេច ដើរមកដល់ដំណាក់កាលនេះទៅហើយ នាងមិនព្រមចាញ់អ្នកណាទេ។
៙ ៙ ៙

នៅលើដងវិថីដែលអមទៅដោយពន្លឺដែលចេញពីអំពូល ស្របដំណើរនឹងរថយន្តដែលកំពុងមមាញឹកបើកទៅមុខមិនបង្អង់។ Jungkook បានខលហៅ Kimo មកទទួល ព្រោះតែនាយបើកបរមិនបាន តែក៏មិនព្រមឱ្យកូនចៅជូនទៅផ្ទះ បែរជាឱ្យគេបើកឆ្ពោះទៅកាន់មន្ទីរពេទ្យទៅវិញ។

????????????????? (????)Where stories live. Discover now