抖阴社区

Part 43 : ???????????????????????

5K 322 9
                                    

គ្រប់ពាក្យផ្អែមល្ហែមដែល Jungkook បាននិយាយ គេពិតជារំភើប បើសិនជាគេនៅស្រឡាញ់នាយខ្លាំងដូចពីមុន ប្រហែលជាគេអាចនឹងឆ្កួតដោយសារសម្ដីនាយមិនខាន។ ប៉ុន្តែយ៉ាងណា Tae ក៏បានសម្រេចចិត្តរួចហើយ ទោះ Jungkook ព្រមលែងលះឬក៏អត់ គេត្រូវតែត្រឡប់ទៅកូរ៉េដាច់ខាត ថ្វីដ្បិតតែសណ្ឋាគារបានត្រឡប់មកវិញពិតមែន តែភោជនីយដ្ឋានដែលគេចង់កសាងដោយដៃខ្លួនឯងផ្ទាល់នៅមិនទាន់សម្រេចនៅឡើយ។

ព្រលឹមថ្ងៃថ្មី អ្វីៗហាក់ប្រែប្លែក ក្នុងផ្ទះមានសភាពអ៊ូអរជាមួយនឹងការជជែកព្រមទាំងញុាំអាហារជុំគ្នាយ៉ាងរីករាយ។ ថ្ងៃនេះផងដែរ Jungkook ត្រូវទទួលតំណែងថ្មីជាអគ្គនាយកប្រតិបត្តិជំនួសកន្លែងឱ្យឪពុក ដូច្នេះនាយមិនអាចខកខានបានឡើយ។

«សឺត បងទៅធ្វើការហើយ ចាំល្ងាចនេះបងនាំទៅ dinner ជាមួយគ្នា ត្រូវតែងខ្លួនឱ្យស្អាតៗលឺដែរទេ?»នាយជាស្វាមី នៅឈរសាសងជាមួយប្រពន្ធមិនព្រមចូលឡានសោះ គិតតែឱបថើបៗ ដល់ថ្នាក់លោក Masashi និងភរិយាបណ្ដើរគ្នាចូលក្នុងផ្ទះមុនបាត់។ ឃើញកូនៗស្វីតបែបនេះ ចេះតែនឹកដល់គ្រាកាលខ្លួននៅកម្លោះក្រមុំ🤭។

«មិនសន្យាទេ»រាងតូចដែលស្ថិតក្នុងកណ្ដាប់ដៃប្ដីបានត្រឹមនិយាយទាំងមុខស្មើ។ ឯ Jungkook ក៏មិនបានចាប់អារម្មណ៍នឹងការតែងខ្លួនប្លែកៗរបស់ប្រពន្ធ ប្រហែលជាគេចង់ប្ដូរស្ទាយ៍ទេដឹង។

«ហេតុអី? ឬល្ងាចនេះអូនមិនចង់ចេញទៅណា បើចឹងពួកយើងធ្វើអ្វីញុាំនៅផ្ទះក៏បាន»

«បានហើយ ឈប់គិតពីរឿងនេះទៅ ថ្ងៃនេះលោកត្រូវចូលធ្វើការក្នុងមុខតំណែងថ្មីផង មិនគួរយឺតយ៉ាវទេ»

«អា៎ ក៏បាន បើចឹងបងទៅសិនហើយ សឺត»មួយខ្សឺតទៀតជាមួយនឹងស្នាមញញឹមពព្រាយ ហាក់ដូចជាស្រស់ស្រាយណាស់។ Jungkook ព្រមលែងកាយតូចទាំងមិនចង់ មុននឹងឡើងឡានចេញដំណើរទៅ។

Tae បានត្រឹមឈរដកដង្ហើមធំសម្លឹងទៅត្រង់ទាំងកំពុងគិត។ យ៉ាងណាគេសម្រេចចិត្តរួចហើយ បកក្រោយមិនបានទេ។ នាយតូចឡើងទៅប្រមូលសម្ភារៈជាមួយនឹងឯកសារដែលសំខាន់ៗ រៀបចំដាក់កាតាបរបស់ខ្លួនយ៉ាងរៀបរយ ទើបចុះមកជម្រាបមនុស្សចាស់តាមក្រោយ។ គេមិនអាចធ្វើអ្វីរំលងពួកគាត់ឡើយ។

????????????????? (????)Where stories live. Discover now