«អរគុណដែលលោកព្រមសហការ ខ្ញុំទាក់ទងមកច្រើនកន្លែងហើយ ប៉ុន្តែគ្មាននរណាព្រមព្រៀងទាល់តែសោះ ឃើញថាសេដ្ឋកិច្ចនៅទីនោះល្អ ម្នាក់ៗមានតែព្យាយាមក្រសោបទុក»
«ប្រាកដហើយ សហរដ្ឋអាមេរិកជាទីផ្សារសេរី នរណាក៏អាចបណ្ដាក់ទុនរកសុីបាន អ្នកជំនួញច្រើនណាស់ដែលចង់ទៅវិនិយោគនៅទីនោះ សង្ឃឹមថាមុខជំនួញលោកនឹងជោគជ័យ»
«ខ្ញុំក៏រំពឹងដូចគ្នា សប្ដាហ៍ក្រោយនេះ រដ្ឋព្រមទម្លាក់ឯកសារប្រគល់សិទ្ធិមកហើយ ខ្ញុំនឹងរៀបចំកន្លែងនោះម្ដងទៀត លទ្ធផលអាចនឹងចេញមកឆាប់ៗ»នាយបានចរចាជាមួយគេមកជិតមួយខែជាងរួចមកហើយ ទម្រាំនឹងលោក Joey ព្រមលក់អគារពាណិជ្ជកម្មរបស់ខ្លួនមកដល់ Jungkook ព្រោះតែតម្រូវការលុយជាបន្ទាន់។ ពេលនេះគ្រប់យ៉ាងបានព្រមព្រៀង រង់ចាំតែថ្ងៃដែល Jungkook ទម្លាក់គម្រោងប៉ុណ្ណោះ។
បន្ទាប់ពីចប់ការងារជាមួយនឹងភ្ញៀវ Jungkook ក៏បើកឡានមកបន្តជារឿយៗកាត់កន្លែងជាច្រើន Tae មិនហ៊ានមាត់ត្រឹមសម្លឹងទៅខាងក្រៅស្ងាត់ៗ តែក៏មានអារម្មណ៍ថាស្រស់ស្រាយដែលបានចេញមកខាងក្រៅបែបនេះ។
«ញញឹមមិនឈប់បែបនេះមិនខ្លាចគេថាឯងឆ្កួតទេហេស៎»នាយធំឯណេះដែលឃើញគេស្ងាត់មកជាយូរក៏លួចពោលសម្ដីបញ្ឈឺចិត្ត ព្រោះតែមិនទម្លាប់នឹងភាពស្ងប់ស្ងាត់របស់ក្មេងម្នាក់នេះ។
«ឆឹស នរណាថា? ក្រៅពីលោកដែលចូលចិត្តដៀលខ្ញុំមិនឱ្យជាន់ពាក្យនោះ ម្យ៉ាងនៅក្នុងឡាននេះមានតែពីរនាក់លោកនិងខ្ញុំប៉ុណ្ណោះ»
«ព្រោះតែឯងពូកែតមាត់មិនអោយជ្រុះមួយម៉ាត់បែបនេះហើយ»
«ក៏មកពីលោកដែលចូលចិត្តរករឿងខ្ញុំមុន»
«មកពីយើងធុញនឹងមុខឯងច្រើនជាង»
«កុំចេះតែថា មុខខ្ញុំនៅក្មេង ខ្យូត គួរឱ្យស្រឡាញ់សឹងអី នរណាដែលមិនចូលចិត្តមានតែចម្លែកហើយ»
«តែមានយើងម្នាក់ដែលមិនចូលចិត្ត»
«ចឹងហេស៎ ចាំសម្ដីលោកទុកណា ហាមមកប៉ះពាល់ខ្ញុំទៀត យប់នេះយើងគេងរៀងខ្លួន»
«ឯងហាមយើងបាន?»
«ក្រែងប្រាប់ថាធុញនោះអី»

YOU ARE READING
????????????????? (????)
Romance?????????????????????????????????????????????????????? ??????????????????????????????????? ????????????????????????????????????????? ??????????????????????????????? ??????????! ????????????????????????????? ??????????????????????????????????????...
Part 15 : ?????????????????????
Start from the beginning