抖阴社区

Part 22 : Jeon Jungkook ????????????!!

Start from the beginning
                                    

Jungkook មិនចង់ឈ្លោះត្រឹមស្វែងរកកន្លែងចតដើម្បីឲ្យ Tae ចូលទៅទិញនៅក្នុង lucky Mart ។

«លោកមិនចូលទៅជាមួយគ្នាទេឬ?»
«អត់ទេ»
«ចុះចង់ញុាំអីឬអត់ ខ្ញុំទិញឱ្យ»
«ចង់ញុាំឯង?»
«ហ្ហាស?»Tae ភ្លាត់សម្លេងខ្លាំងៗគាំងនឹងវាចាដ៏សែនរោគចិត្តរបស់ស្វាមីដែលនិយាយមិនខ្វល់ពីម្ចាស់សមីខ្លួនគេទាល់តែសោះ។

«យើងមិនឃ្លាន ចង់ទិញអីក៏ទិញឱ្យលឿនៗទៅ»

«ដឹងហើយៗ ខ្ញុំនឹងប្រញាប់មកវិញ»Tae មិនអែអង់ប្រញាប់ទាញកាតាបបើកទ្វារចេញទៅ ទុកឱ្យរាងសង្ហានៅអង្គុយគយគន់ដំណើរគេម្នាក់ឯង។

ចូលមកដល់ខាងក្នុងនាយតូចក៏សម្ដៅទៅរកកន្លែងផ្លែឈើមុនគេ ទើបទៅរកអាហារបំប៉នតាមក្រោយ។ Tae រើសបានប្រហែលជាពីរបីមុខទើបបកក្រោយទៅរកអាហារវិញម្ដង តែចៃដន្យដោយគេប្រញាប់ប្រញាល់ពេកទើបមិនបានប្រយ័ត្នជ្រុលហួសទៅបុកអ្នកខាងក្រោយនាំឲ្យគេលាន់សម្ដីឡើង៖

«អួយ នេះដើរគ្មានភ្នែកទេហេស៎»សម្ដីកាចឆ្នាស់ដូចជាខឹងសម្បារ ជាហេតុធ្វើឱ្យ Tae រៀងភ័យបន្តិច ទើបប្រញាប់សូមទោសគេញាប់មាត់។

«សូមទោសផងអ្នកនាង មុននេះប្រញាប់ពេកទើបមិនបានប្រយ័ត្ន»

«ឯង? Kim Taehyung »នាងក្រមុំលាន់មាត់ឡើង លើកដៃចង្អុរមុខរាងតូចទាំងភ្ញាក់ផ្អើល។ នាងមិនបានព្រិលភ្នែកឬមើលច្រឡំមនុស្ស តើពិតទេ?

«ហឹម? អ្នកនាងស្គាល់ខ្ញុំ»Tae ញញឹមមិនសម មិនដឹងគួររំភើបឬអត់ដែលមានគេស្គាល់ កាលបើនាងហៅគេដោយគ្មានការគោរពបែបនេះ។

«ស្គាល់! ហើយស្គាល់ច្បាស់ទៀតផង»កែវភ្នែកខ្លាព្រៃបង្ហាញមកច្បាស់ៗ Chaisa សម្លឹងមុខគូសត្រូវមិនដាក់ បើមិនគិតថាទីនេះជាផ្សារនាងហក់សង្គ្រប់ ហែកគេទាំងរស់បាត់ទៅហើយ។

«អ៎ ជាកិត្តិយសណាស់ បើអ្នកនាងគ្មានការអ្វីទេ ខ្ញុំលាទៅសិនហើយ»Tae ជ្រើសការគេចចេញប្រសើរជាងបង្កជម្លោះ ប៉ុន្តែនួនស្រីបែរជាមកស្ទាក់ដំណើរគេទៅវិញ។

«ឈប់! ឯងមិនសួរទេហ្ហេ? ថាយើងជាអ្នកណា?» Chaisa ញញឹមចុងមាត់ គំនិតអាក្រក់ផុសឡើងមកដូចម៉ាសុីអូតូ។

????????????????? (????)Where stories live. Discover now