«អ្ហឹម អរគុណហើយ»Tae ទទួលកាតនោះពីអង្គរក្សវិញទើបគេចេញទៅខាងក្រៅ នាយតូចកាន់កាតមួយសន្លឹកនោះជាប់ទាំងកំពុងគិតជាមួយគំនិតដ៏សែនស្មុគស្មាញ។ Tae ស្រាប់តែនឹកឃើញដល់រូបមួយសន្លឹកមុននេះ ទើបប្រញាប់ទៅបើកថតតុដកក្រដាសនិងរូបមួយសន្លឹកនោះចេញមកដាក់ក្នុងហោប៉ៅខោ មុននឹងដាក់សៀវភៅទៅក្នុងថតតុវិញទាំងមិនបានរៀបឱ្យត្រឹមត្រូវ។
បានកាតមកវិញបែបនេះក៏ស្រួលម្យ៉ាង គេនឹងបានចេញដើរដោយមិនបាច់ខ្វល់ច្រើន។ Tae បើកឡានចេញទៅខាងក្រៅដោយខ្លួនឯង ទោះពួកគេចង់ជូនក៏មិនបានដែរ ព្រោះគេត្រូវការពេលវេលាផ្ទាល់ខ្លួនខ្លះ។
@ Kawagoe City
Tae បានមកដល់ទីក្រុងថ្មីមួយដែលស្ថិតនៅភាគពាយ័ព្យនៃទីក្រុងតូក្យូ។ ទីនេះក៏សម្បូរភ្ញៀវទេសចរណ៍គួរសមដែរ តែថាគេមិនដឹងឡើយតើគួរទៅណាបន្ត?
«ហូយ ឆ្កួតបំផុតហើយ ឯងស្គាល់ទីក្រុងដែលនាងរស់នៅ តែឯងមិនដឹងថាកន្លែងនាងបញ្ចុះនៅឯណាផងនឹង?»Tae ទះថ្ងាសទាំងហួសចិត្ត ជម្រើសចុងក្រោយគឺមានតែស្វែងរកតាមបណ្ដាញសង្គមក្រែងលោមានហ្វេនរបស់នាងធ្លាប់លើកវាឡើង។
«Kawagoe Hikawa shrine? ទីនេះមានមណ្ឌលកុមារកំព្រាដែរឬ?»Tae ជ្រួញចិញ្ចើមគិតមិនចេញ ទីនោះជាកន្លែងទីសក្ការៈបូជា ដែលមានភ្ញៀវទេសចរណ៍ទៅទស្សនាមិនចេះតិច តើទៅមានមណ្ឌលមកពីណា?
«សាកសិនទើបដឹង!!»Tae គិតរួចក៏បញ្ឆេះឡានទៅបន្ត។ គេចំណាយពេលដល់ទៅសាមសិបនាទីទើបមកដល់ទីនេះ ម្ដេចអាចបណ្ដោយឱ្យពេលវេលាកន្លងទៅដោយឥតប្រយោជន៍បានទៅ។
នាយតូចធ្វើដំណើរទាល់តែដល់គោលដៅ គេយកឡានទៅផ្ញើរនៅចំណតរួចរាល់ទើបដើរចូលទៅខាងក្នុង។ ទីនេះស្អាតប្លែក បានមកដើរលេងខ្លះក៏ស្រឡះខួរក្បាលល្អដែរ នៅតែផ្ទះសម្ងំតែក្នុងបន្ទប់ធ្វើឱ្យគេសុញគំនិតណាស់ ជាពិសេសគឺរឿងអតីតកាលដែលតាមលងបន្លាចឱ្យគេអង្គុយកើតទុក្ខមិនឈប់។
ចំណាយពេលជិតកន្លះម៉ោង ដើរថតដើរមើល សិក្សាពីប្រវត្តិសាស្ត្រ សិល្បៈរបស់ប្រទេសដទៃក៏ជាចំណេះដឹងម្យ៉ាង។ ដើរកាន់តែយូរទៅក៏បានមកដល់ខាងក្រោយដែលមានដើមឈើត្រឈឹងត្រឈៃជាម្លប់ដ៏ត្រជាក់ តែក៏ប្រទះនឹងដូនជីដែលកំពុងតែដើរកាន់កន្រ្តកបន្លែបម្រុងនឹងទៅណាក៏មិនដឹង។

YOU ARE READING
????????????????? (????)
Romance?????????????????????????????????????????????????????? ??????????????????????????????????? ????????????????????????????????????????? ??????????????????????????????? ??????????! ????????????????????????????? ??????????????????????????????????????...
Part 30 : ????????????????????????????
Start from the beginning