抖阴社区

Part 32 : ???????????

Start from the beginning
                                    

«Chaisa?»Tae លោតសញ្ញាសួរពេញខួរក្បាល ហេតុអ្វីស្រីម្នាក់នេះទៀតហើយ បាត់មុខមួយរយៈក៏ចេញមកលងម្ដងទៀតសារជាថ្មី ដែលសំខាន់ទៅស្គាល់លេខគេពីណាមក។

មិនចាំយូរនាយតូចរហ័សចុចចូលទៅក្នុងប្រអប់សារដែលមានរូបមួយសន្លឹកភ្ជាប់នឹងប្រយោគមួយឃ្លា។ ‹យើងត្រឡប់មកយករបស់យើងវិញបើមិនចង់ឈឺសាច់ដកខ្លួនចេញទៅ›

រាងតូចឃើញហើយស្រឡាំងកាំង គាំងធ្មឹងមួយកន្លែងសម្លឹងទៅរូបថតដែលប្ដីខ្លួនអោបថើបនឹងស្រីដទៃ តែនាងមិនមែនជាអ្នកឆ្ងាយដែលគេមិនស្គាល់ឡើយ នាងគឺ Chaisa? ជាមិត្តជិតស្និទ្ធអតីតសង្សាររបស់នាយ?

«អាក្រក់បំផុត ប្រុសគម្រក់!!»មាត់ហាមគេមិនដាច់ មិនឱ្យពាក់ព័ន្ធអ្នកណា មូលហេតុដោះសារក៏ដើម្បីតែការពារកិត្តិយស រួចចុះគេ? គ្មានកេរ្តិ៍ឈ្មោះដែលត្រូវរក្សាទេហេស៎ បានជាប្ដីធ្វើខ្លួនពាលដើរអោបថើបគ្នាតាមកន្លែងសុីផឹកបែបនេះ។

«សមគ្នាណាស់ អាត្មានិយមទាំងគូ»Tae ក្ដាប់ទូរស័ព្ទណែនដៃសម្លឹងទៅមនុស្សស្រីដែលមុខក្រាស់អោបថើបប្ដីស្របច្បាប់របស់គេហើយ នៅផ្ញើរូបមកគម្រាមគេទៀត ស្គាល់ Kim Taehyung តិចពេកហើយ ពេលនេះគេគ្មានខ្នងឪពុកការពារទេ អ្វីដែលគេអាចធ្វើបានគឺត្រូវរឹងពឹងដោយខ្លួនឯង។

តែភ្លាមនោះទូរស័ព្ទរបស់គេស្រាប់តែរោទ៍ម្ដងទៀត ដែលជាលេខតែមួយរបស់ Chaisa រាងតូចមិនគិតច្រើនចុចបិទ មុននឹង block លេខរបស់នាងចោល ទុក្ខនាំតែសៅហ្មងចិត្តធ្វើអី បើនាងចង់ប្រកាសសង្គ្រាមពិត ច្បាស់ជាបានស្គាល់គ្នាមិនខាន។

«មនុស្សដូចនាងគ្មានតម្លៃឱ្យខ្ញុំយកខ្លួនបៀតទេ មិនខ្វល់ថានាងធ្វើបែបនេះដោយហេតុផលអ្វី នាងនៅតែគ្មានថ្ងៃយកឈ្នះខ្ញុំ!!»គេមិនធ្លាប់ប៉ះពាល់ឬធ្វើឱ្យអ្នកណាក្ដៅក្រហាយពីមុនមកទេ តែបើនាងនាំភ្លើងចាំគេជួយធ្វើជាសុាំង ព្រោះប្ដីគេការមកស្របច្បាប់ បើនាយផ្ដល់តម្លៃ គេក៏ទុកកិត្តិយស តែបើ Jungkook យកស្រីក្រៅធំជាងប្រពន្ធ ចាំគេបង្ហាញឱ្យមើល។
(ខ្លាំងប៉ះខ្លាំង ចាំមើលខ្លោច🙈)
៙ ៙ ៙

បែរមកកញ្ញាខាងណេះដែលទើបនឹងត្រឡប់មកពីក្រុមហ៊ុនបម្រុងនឹងដុតគេឱ្យឆេះ បែរជាមកក្ដៅខ្លួនឯងទៅវិញ។

????????????????? (????)Where stories live. Discover now