«ចង្រៃយ៍!! ឯងចាំតែមើលទៅអាក្មេងឆ្កួត»នាងសង្រ្កៀតធ្មេញខឹងចិត្តដែលគេ block លេខរបស់ខ្លួន ខំផ្ញើទៅឌឺដងឲ្យ Tae ឈ្លោះនឹងរាងក្រាស់ ក្រែងងាយស្រួលដល់ការងាររបស់នាង តែមើលទៅបានផលឬអត់។
Chaisa បោះទូរស័ព្ទទៅម្ខាង មុននឹងបើកចេញពីហាងអាហារដើម្បីត្រឡប់ទៅខុនដូវិញ។ តាមផ្លូវធ្វើដំណើរមក នាងចេះតែរសាប់រសល់នៅមិនសុខ ចិត្តមួយម៉ួម៉ៅ តែអារម្មណ៍មួយទៀតប្រាប់ថាដូចជាមានមនុស្សតាម នាងចេះតែមើលតាមកញ្ចក់ ប៉ុន្តែគ្មានឃើញនរណាផ្សេងក្រៅពីឡានដែលបរតាមផ្លូវ ទើបនាងខ្ជិលខ្វល់បន្តដំណើររហូតដល់ខុនដូរ។
«ការងាររៀបរយឬនៅ?»ក្រុមមនុស្សបិទមុខមិនបង្ហាញដានសួរទៅកូនចៅ ស្របពេលដែលពួកគេក៏ងក់ក្បាលជាចម្លើយ។ គ្រាន់តែឡានរបស់ Chaisa បញ្ឈប់ភ្លាម ពួកគេក៏ឈប់ទន្ទឹម ព្រមគ្នាជាមួយនឹងស្រីស្រស់ចុះពីលើឡាន។
«ពួកឯងជាអ្នកណា អ្ហឹម!»មិនចាំឱ្យនាងបញ្ចប់ប្រយោគទាន់ បុរសម្នាក់ចុះមកខ្ទប់ច្រមុះនាងជាមួយនឹងថ្នាំសណ្តំរុញចូលទៅក្នុងឡានដោយបុរសម្នាក់ទៀតចូលទៅក្នុងឡានរបស់ Chaisa ប្រមូលរបស់របរពីក្នុងឡានទៅជាមួយមុននឹងបិទទ្វារយ៉ាងរៀបរយ ទើបឡានបើកចេញទៅតាមគោលដៅដែលបានកំណត់។ គ្រប់យ៉ាងត្រូវបានលាក់ការយ៉ាងសម្ងាត់ជៀសវាងលឺដល់ត្រចៀកប៉ូលិស។ Skip ~
ល្ងាចម៉ោងបួនទើប Jungkook បានត្រឡប់មកវិញ ចាត់ការពួកអន្តពាលតែមួយព្រឹកក៏រៀបរយ នឹងឈៀងចូលភូមិគ្រឹះគីមបន្តិចផងដើម្បីយកលិខិតឆ្លងដែនឱ្យក្មេងដែលញេញដាក់នាយមួយព្រឹកមកនេះ។
ឡានបរមកដល់បរិវេណផ្ទះក៏ធំក្លិនចម្លែកដូចមានអ្នកណាកំពុងតែធ្វើស្អី។
«នរណាធ្វើអី បានជាមានក្លិនឈ្ងៀមបែបនេះ?» Jungkook បន្លឺសំណួរឡើងទៅបណ្ដាអ្នកបម្រើ ខណៈដែលពួកនាងកំពុងតែបើកភ្នែកធំក្រឡោតស្លេកមុខពេលដែលឃើញវត្តមានរបស់នាយ។
មើលទៅពួកនាងស្អិតបំពង់កហើបមាត់លែងរួចហើយ។ ផ្សែងខ្មៅខ្មួលខ្មាញ់ជាតម្រុយឱ្យ Jungkook តម្រង់ទៅរក។ រាងក្រាស់ដើរញាប់ជើងស្អេកទៅខាងក្រោយផ្ទះ តែអ្វីដែលនាយឃើញវាហួសពីការស្មាន។

YOU ARE READING
????????????????? (????)
Romance?????????????????????????????????????????????????????? ??????????????????????????????????? ????????????????????????????????????????? ??????????????????????????????? ??????????! ????????????????????????????? ??????????????????????????????????????...
Part 32 : ???????????
Start from the beginning