抖阴社区

Part 32 : ???????????

Start from the beginning
                                    

«នាំគ្នាធ្វើស្អី?»

«អ្នកប្រុស!!»មេការបើកភ្នែកធំក្រឡោត ចំហរមាត់ភ័យបុកពោះ ខណៈដែល Jungkook ស្ទុះមកលឿនស្លេវទាញរូបគំនូរដែលឆេះបានពាក់កណ្ដាលនោះចេញមក។ នាយធំយកផ្ទាំងគំនូរបោកនឹងស្មៅដែលមានសំណើមទាល់តែវារលត់អស់ សល់ត្រឹមគំនូរពាក់កណ្ដាលរបស់ Natsu ។

«អ្នកណាឱ្យយករូបទាំងនេះមកដុត?»ទឹកមុខក្រហមងាំង បង្ហាញពីកំហឹងបៀមជាប់ ជាហេតុឱ្យម្នាក់ ៗញ័ខ្លួនឱនមុខចុះមិនហ៊ានឆ្លើយ។

«យើងសួរថាអ្នកណា? អណ្ដាតមានមិនចេះក្រលាស់ទេហ្ហេស៎ ឬចង់ឲ្យយើងកាត់ចោល?»

«កុំអីអ្នកប្រុស ពួកខ្ញុំធ្វើតាមបញ្ជាលោកស្រីធំប៉ុណ្ណោះ!!»មេការនឹងបណ្ដានាងបម្រើ ប្រញាប់នាំគ្នាលត់ជង្គង់ចុះ និយាយញ័រមាត់ ទឹកភ្នែកសឹងតែស្រក់ ភ័យអស់សព្វរាងកាយ ពេលនេះលោកស្រី Miyu មិននៅ គ្មាននរណានៅចាំការពារពួកនាងទេ។

«អ្នកម៉ាក់?»Jungkook ងក់ក្បាលទាំងញញឹមខឹងចិត្ត នាយទាញទូរស័ព្ទយកមកខលទៅម្ដាយ មិនដល់មួយនាទីផង លោកស្រី Miyu ក៏ទទួលពិតមែន។

«ហាឡូ កូនសម្លាញ់!! ថ្ងៃនេះអារម្មណ៍ល្អម្ល៉េះទើបខលមកម៉ាក់»

«ហេតុអីម៉ាក់ឱ្យពួកគេយករូបគំនូររបស់ខ្ញុំមកដុត?»

«សម្រេចថាខលមកម៉ាក់ ក៏ព្រោះតែរឿងនេះ? បើមិនមែនដោយសារនាង ឯងនឹងខលមករកម៉ាក់ខ្លះទេ?»

«ម៉ាក់!! ម៉ាក់មានហេតុផលបន្តិចខ្លះបានទេ តើនាងខុសអី ទើបម៉ាក់ស្អប់នាងយ៉ាងនេះ? សូម្បីតែរូបគំនូរដែលគ្មានជីវិតក៏ម៉ាក់បញ្ជាឱ្យពួកគេដុតទៅរួច តើម៉ាក់ត្រូវការអ្វីឱ្យប្រាកដ?»

«ម៉ាក់ត្រូវការឱ្យ Jung បំភ្លេចនាង ពេលនេះឯងមានប្រពន្ធហើយ ធ្វើអីឱ្យអាណិតដល់ចិត្តប្រពន្ធខ្លះផង ឬឯងចង់លិចលង់ជាមួយនឹងស្នេហាចាស់រហូតដល់ស្លាប់?»

«ហេតុផលព្រោះតែ Kim Taehyung ទៀតហើយ?»

«មិនមែនមកពីអ្នកណាទាំងអស់ តែម៉ាក់ចង់ឲ្យឯងភ្ញាក់ខ្លួន ពេលនេះ Tae សល់តែឯងដែលជាទីពឹង ទទួលកូនគេមកចិញ្ចឹមហើយ ក៏ជួយមើលថែឱ្យល្អផង ចំណែកស្រីម្នាក់នោះឱ្យនាងរសាត់ទៅតាមខ្យល់ចុះ កប់អតីតកាលរបស់ឯងចោល ទុកនាំតែទើសមុខធ្វើស្អី»លោកស្រី Miyu ស្រដីម៉ាត់ៗ ទោះដឹងថាវាអាចប៉ះទង្គិចផ្លូវចិត្តគេខ្លះ តែ Jungkook ត្រូវតែរៀនទទួលយក នាយមិនអាចរស់នៅជាមួយនឹងអតីតកាលបែបនេះរហូតទៅបានទេ។

????????????????? (????)Where stories live. Discover now