抖阴社区

Part 32 : ???????????

Start from the beginning
                                    

ខ្សែរយៈទូរស័ព្ទត្រូវបានផ្ដាច់ Jungkook ឡើងកម្ដៅសឹងដុតខ្លួនឯងឱ្យឆេះតាមភ្លើងកំហឹង។ នាយគប់ផ្ទាំងគំនូរដែលនៅក្នុងដៃទៅក្នុងភ្នក់ភ្លើងដែលកំពុងតែឆេះក្នុងធុងដែកនោះបង្កជាអណ្ដាតភ្លើងកាន់តែខ្លាំង ធ្វើឲ្យពួកនាងៗស្រែកសឹងជ្រុះព្រលឹង។

ផាំង~ មិនទាន់នឹងបាត់ភ័យផង ធុងដែលមានភ្លើងឆេះសន្ធោរសន្ធៅត្រូវ Jungkook ទាត់មួយជើងបុើងខ្ចាត់ខ្ចាយអណ្ដាតភ្លើងពេញស្មៅបង្កជាភាពឆោឡោដល់ពួកនាងៗខណៈដែលអ្នកបង្កហេតុ មុខមាំជាប់ដើរចូលទៅខាងក្នុងបាត់។

«ឆាប់ទៅយកទឹកមកពន្លត់ឱ្យឆាប់ឡើង»

«លឿនឡើងទៅ ឯងចង់ឆេះស្លាប់ទាំងអស់គ្នាឬយ៉ាងម៉េច»គ្រប់គ្នាចលាចល រត់ខ្វែងដៃខ្វែងជើងទៅរកទឹកមកពន្លត់។ ដំបូងថាមិនដុតទេគ្រាន់តែយកទៅបោះចោលធម្មតា តែលោកស្រី Miyu បែរចេញបញ្ជាឱ្យដុតចោល ចៃដន្យដែលដុតសល់តែមួយរូបចុងក្រោយនេះ ឆេះជិតនឹងអស់ទៅហើយបែរជា Jungkook មកទាន់ ចំជាស៊យពិតមែន។

នាយសង្ហាកែវភ្នែកក្រហមច្រាល ចាក់សោចូលមកក្នុងបន្ទប់គំនូរដែលនាយទុកចោលមករាប់ខែ ចាប់តាំងពីពេលដែលនាយហោះហើរទៅកូរ៉េជាមួយគ្រួសារលើកនោះ ប៉ុន្តែរបស់របរក្នុងនេះនាយរៀបចំទុកដាក់បានល្អណាស់ មិនធ្លាប់មានមនុស្សចូលមកទេ។ Jungkook ចូលមកដល់ខាងក្នុង មុននឹងភ្លើងត្រូវបើក បំភ្លឺនូវបរិវេណក្នុងបន្ទប់ដែលនៅសភាពដូចដើម ខុសប្លែកតែកន្លែងគំនូរដែលបាត់រូបខ្លះ ព្រោះត្រូវគេយកទៅដុតមុននេះ។

Jungkook ដើរបើកក្រណាត់ចេញពីផ្ទាំងគំនូរទាំងអស់ ឃើញថាបាត់តែរូបរបស់ Natsu ពិតមែន កំហឹងនាយច្រាលឡើងមួយកម្រិតទៀត ទាត់បំបាក់ខ្ទេចខ្ទីនូវផ្ទាំងគំនូរដែលសេសសល់ កន្លែងគូររូបដែលនាយស្រឡាញ់បំផុតត្រូវបានបំផ្លាញ់ដោយដៃម្ចាស់វាផ្ទាល់។

ក្រោយពីកម្ចាយកំហឹងបានបន្តិច ទើបនាយនឹកដល់សៀវភៅ melody ដែល Natsu ធ្លាប់ប្រគល់ឱ្យកាលពីខួបកំណើតនាយឆ្នាំមុន។ Jungkook ប្រញាប់ឆ្ពោះទៅរក បើកថតតុឃើញថាវាមានសភាពរញ៉េរញ៉ៃដូចមានមនុស្សចូលមករុះរើ។

រាងក្រាស់ចាប់កាន់សៀវភៅនោះឡើង បើកមើលគ្រប់ទំព័រឃើញថាវានៅសភាពដើម លើកលែងតែរូបមួយសន្លឹកដែលភ្ជាប់ជាមួយនឹងព័ត៌មានលម្អិតរបស់ Natsu បានបាត់ទៅ ។

«អ្នកណា?»Jungkook ខាំធ្មេញទប់កំហឹងកាន់សៀវភៅមួយក្បាលនោះចេញមកខាងក្រៅទាំងដើរញាប់ជើងស្មេញ មកដល់ក៏ជួបមេការល្មមជាមួយបម្រើដទៃដែលកំពុងស្ថិតនៅក្នុងសភាពមើលមិនយល់។

«អ្នកណាចូលទៅក្នុងបន្ទប់គំនូរខ្លះ?»Jungkook គំហកសួរខ្លាំងៗ ខ្ទរសម្លេងពេញផ្ទះ។

«គឺ-»ទៀតហើយ ទើបនឹងផុតមុននេះ ឥឡូវត្រូវប្រឈមទៀតហើយ មើលទៅបានរស់ដល់ថ្ងៃលោកស្រីត្រឡប់មកវិញឬអត់?

«បើនៅតែមិនឆ្លើយ ខ្ញុំចាប់មេការឱ្យធ្វើជាចំណីសត្វអង្ក្រងហើយ»

«កុំអីៗ អ្នកប្រុស ខ្ញុំខ្លាចហើយ គឺពួកខ្ញុំគ្រាន់តែចូលទៅសម្អាតតាមបញ្ជាលោកស្រីធំនឹងប្រមូលគំនូរទាំងនោះប៉ុណ្ណោះ បន្ទាប់មក- បន្ទាប់មកគឺអ្នកប្រុស Tae គាត់សុំចូលទៅមើល...»ចុងប្រយោគមេការទម្លាក់សម្លេងមិនហ៊ាននិយាយលឺ ភ័យផងខ្លាចផង ចង់ជ្រុះសក់។

«Kim Taehyung!!»ទីបំផុតនាយរកដើមហេតុឃើញហើយ តាំងពីដើមរឿងមក មេបង្កបញ្ហាគឺគេម្នាក់នេះហើយ។

To be continued

Lie Naa

????????????????? (????)Where stories live. Discover now