抖阴社区

                                    

«អូនគិតដូចបងណាស់បងជឿជាក់ថាឃាតករនោះនៅក្នុងក្រុមហ៊ុនមិនខាន »
« ច៎ាសបង ! ស្អែកពួកយើងនិងចាប់ផ្តើមវាតែម្ដងហើយ »
« ហ៊ឹម ! តែបងសួរតិចថាមុននេះអូនគិតអីបានធ្វើមុខដូចស្មុគស្មាញម្លេះ?ដូចជាមានរឿងអ្វីលាក់បាំងបងឬ? » ហ្វាន់ឌីម៉ានាងបង្វែររឿងឈប់និយាយរឿងមុននេះវិញទៅសួររីហ្វីដាថាមុននាងមកតើកំពុងតែគិតរឿងអី? បានជានាងសង្ស័យថាហ្វីដាមានរឿងលាក់ជាមួយ ។
« ខ្ញុំលាក់បងមិនជិតទេ ខ្ញុំកំពុងតែគិតរឿងជីជីថាពេលដែលថ្ងៃពួកយើងជួយជីជីលើកដំបូងនោះនាងស្លូតបូត សុភាពមិនចេះវៃគ្នាអីទេតែពេលនេះនាងអាចវៃកូនចៅក្រុម ហាមុរិ បានយ៉ាងងាយស្រួលខ្ញុំឃើញហើយមិនចង់ជឿឡើយ »នាងមកប្រាប់ហ្វាន់ឌីម៉ាបន្តទៀតបើនាងម្នាក់ឯងនៅគិតនិងប្រេះខួរមិនខានទេអ្នកណាក៏ថាដែរថានាងហ្នឹងជាមនុស្សពូកែគិតណាស់ងឿយឆ្ងល់អីហ្នឹងជាជំនាញរបស់នាងមិនអាចកាត់ថ្លៃបានហើយកុំឆ្ងល់ថាមិចនាងកើតមកខុសគេខុសឯងនោះព្រោះតែនាងមើលគេលេងអីប្លែកតិចក៏ឆ្ងល់ពេញហ្នឹងហើយថាអាហ្នឹងអីគេ?ពេលលេងហ្នឹងវាមានគ្រោះថ្នាក់អត់?ដល់ពេលចឹងក៏ចម្លែកដែរចេះវៃដុំធាក់គេបានដោយងាយសោះដល់ពេលរឿងតូចតាចមួយនាងគិតមិនចេញនោះ ។
« ជីជីនិងហ៎េស? បងមិនសូវបានសង្កេតទេ ម៉េចក៏អូនឃើញ? បកស្រាយប្រាប់មកភ្លាម » មានអីនិយាយគ្នាចុះនិយាយគ្នាឡើងបែកធ្លាយបាត់ថាមិនចង់ប្រាប់ទេដល់ពេលឥឡូវធ្លូយមាត់បញ្ចេញទៅឲ្យហ្វាន់ឌីម៉ាដឹងដែរ ។
«មានគេចាប់ជីជីទៅហើយស្អែកនេះត្រូវនាំចេញទៅក្រៅប្រទេសទៀតតែសំណាងអីជីជីនាងជាអ្នកជួយក្មេងៗទាំងអស់គ្នានៅទីនោះឲ្យរួចផុតម៉្យាងក៏បានខ្ញុំទៅជួយដែរ »
« នាងមិនចង់បង្ហាញឲ្យពួកយើងបានដឹងហើយ »
« ខ្ញុំក៏គិតដូច្នេះ! ឥឡូវនេះឈប់និយាយពីរឿងនេះទៀតពួកយើងគួរតែរៀបចំផែនការមួយហើយមុននឹងទៅធ្វើការថ្ងៃស្អែក » រីហ្វីដានាងញាក់ចិញ្ចើមដាក់ហ្វាន់ឌីម៉ាឌឺនាងសាហាវម៉ងនិយាយអីមួយហើយដឹងតែនាងតែងតែធ្វើបែបហ្នឹង ។
_______
ភាគ:៤៨

   ព្រឹកថ្ងៃថ្មី....!
   ថ្ងៃនេះដូចជាការគ្រោងទុករបស់ស្រីៗទាំងពីរនាក់ណាស់ពួកនាងដើរចូលមកក្នុងក្រុមហ៊ុនទាំងហំហួនមានអំណាចទឹកមុខស្មើធេងរាបស្មើដើរចូលមកហើយមានតែបុគ្គលិកទាំងអស់អោនក្បាលគោរពគ្រប់គ្នាបើនាងៗវិញដើរធ្វើមិនដឹងបញ្ជាក់ឲ្យឃើញពីភាពក្លាហានអង់អាចទោះនាងជាស្រីក៏ពិតមែនតែសមត្ថភាពពួកនាងប្រុសៗសុំខ្មាស់ ។
«ស្វាគមន៍អ្នកនាងទាំងពីរដែលមកកាន់កាប់ក្រុមហ៊ុនមួយនេះ » បុគ្គលិកទាំងនោះមិនថាពួកនាងមិននិយាយឬបញ្ចេញស្នាមញញឹមឲ្យអ្នកណាឃើញជាពិសេសនៅក្នុងនេះពួកបុគ្គលិកនៅតែនិយាយភាសាឲ្យតម្លៃជ្រាលជ្រៅចំពោះពួកនាង ។
« ច៎ាសអរគុណអ្នកទាំងអស់គ្នា » រីហ្វីដាដែលជាមនុស្សចិត្តបុណ្យណាស់ម៉្យាងនាងចិត្តទន់ទៀតបើធ្វើចិត្តឲ្យរឹងហំហួនទៀតនាងធ្វើមិនបានទេបើពួកគេមកទទួលស្វាគមន៍នាងបែបនេះពួកបុគ្គលិកទាំងនោះបានលឺសម្ដីវាចាចេញមករបស់រីហ្វីដាហើយពួកគេសប្បាយអរណាស់ស្មានតែកូនស្រីរបស់លោកប្រធានចាស់មានរឹកពារក្រអើតក្រទើមអីហើយតែមានអីពេលបានជួបមកផ្ទាល់ទើបដឹងថាគួរឲ្យស្រឡាញ់រួសរាយដាក់បុគ្គលិកទៀតមុនដំបូងឃើញឆ្មើសឆ្មៃទេដល់ពេលនិយាយមិនដូចជារឹកពាកំពុងតែធ្វើសោះ។នៅពេលដែលពួកនាងដើរចេញទៅផុតហើយឃើញថាមានមនុស្សម្នាក់បានមើលមកពីជ្រុងម្ខាងទៀតកែវភ្នែកបញ្ជាក់ពីភាពអាក្រក់របស់គេស្នាមញញឹមក្របួចមាត់ដូចជាមានគម្រោងអីក៏មិនដឹង ។
« បងចូលមកមានឃើញអីប្លែកទេ? » នាងជាប្អូនអង្គុយលើសាឡុងហើយសួរទៅបង ។
« ឃើញតើតែបងមិនបានមើលឲ្យច្បាស់ទេ បងឃើញមានមនុស្សម្នាក់ឈរនៅបិតបាំងខ្លួនមួយកន្លែង » ហ្វាន់ឌីម៉ានាងនិយាយពីការសង្ស័យរបស់ខ្លួនមើលទៅម្នាក់នោះដូចមិនមែនត្រឹមជាបុគ្គលិកធម្មតាទេបើពេលនាងចូលមកគេម្នាក់នោះមិនមកចូលរួមស្វាគមន៍ពួកនាងឡើយ ។
«បងពូកែមើលមែនខ្ញុំរវល់តែនិយាយជាមួយបុគ្គលិកមិនបានមើលទៅណាឆ្ងាយទេបងឃើញទេថាពួកគេមានរឹកពាគួរឲ្យចង់រាប់អានមែនទែន ខ្ញុំសប្បាយចិត្តណាស់ » នាងនិយាយហើយស្រមៃដល់ពេលមុននេះម៉្យាងទៀតមានស្រីៗស្អាតជាច្រើននាក់ទៀតនាងកាន់តែមានអារម្មណ៍សប្បាយរីករាយពេលបានធ្វើការជាមួយស្រីស្អាត ។
« ហ្ហើយ..! ឯងនេះ » ហ្វាន់ឌីម៉ាអស់អីត្រូវនិយាយទេពាក្យត្រូវថ្លែងអីក៏គ្មានដែរបើនាងមើលតែកាយវិការឹកពារបស់រីហ្វីដាក៏មើលដឹងហើយចរិតដែលឃើញស្រីស្អាតមិនបានពីមុនមិនដែលបញ្ចេញឲ្យអ្នកណាបានដឹងសោះតែឥឡូវនេះនាងបង្ហាញឲ្យហ្វាន់ឌីម៉ាឃើញ ។
« តែដូចបាត់ស៊ូមិមិនដឹងជាគេទៅណាឡើយ » រីហ្វីដានាងសើចអស់មួយសន្ទុះហើយមិនបានឃើញស៊ូមិសោះតាំងពីចូលមកដល់ក្រុមហ៊ុនមក ។
« បងមិនបានឃើញទេ » នាងក្រវីដៃថាមិនដឹងដែរបើនាងមកជាមួយរីហ្វីដាដែរហ្នឹង?
« គេប្រហែលជារវល់ហើយ » រីហ្វីដានាងពោលតែមួយឃ្លានេះហើយក្រោកពីលើសាឡុងមកអង្គុយលើតុធ្វើការ នាងចុចបើកកុំព្យូទ័រ ដើម្បីមើលព័ត៌មាននៅក្នុងនោះទាំងអស់អាចឲ្យនាងបានយល់ច្រើន ។
តុក....! តុក..!
« អញ្ជើញចូល » រីហ្វីដានាងលឺអ្នកអ្នកនៅខាងក្រៅគោះទ្វាហើយនាងក៏អនុញ្ញាតឲ្យចូលមកឯអ្នកដែលនៅខាងក្រៅវិញបានលឺសម្ដីអ្នកខាងក្រៅឲ្យចូលហើយបានបើកទ្វាចូល ។
« បងមានការអ្វី? » រីហ្វីដានាងចោទជាសំណួរសួរមកអ្នកចូលមករកនាង ។
«អ្នកនាងប្រធានគឺមានមនុស្សមកចង់ជួបតើអ្នកនាងអនុញ្ញាតឲ្យគេចូលមកខាងក្នុងដែរទេ? » នាងជាលេខាបានសួរមករីហ្វីដាថាយល់ព្រមឲ្យគេម្នាក់ចង់មកជួបឬក៏អត់? នាងឈ្មោះ ឈីកូ។

??????????????????????(?????????2???????????? ???????????) [ ??? ]Where stories live. Discover now