抖阴社区

                                    

« ឲ្យគេចូលមកមក » នាងតូចនិយាយយល់ព្រមឲ្យគេម្នាក់ដែលចង់មកជួបនាងនោះឲ្យចូលមកបាន។
« ច៎ាសអ្នកនាងប្រធាន » អ្នកនាងលេខាលឺរីហ្វីដាយល់ព្រមហើយបានដើរចេញមកខាងក្រៅវិញដោយបិទទ្វាវិញស្រួលបួល ។ រីឯរីហ្វីដានាងរាងងឿយឆ្ងល់ផងដែរព្រោះថានាងទើបមកចូលធ្វើការថ្ងៃដំបូងផងនោះមានអ្នកណាចង់ជួប? បើដៃគូរជំនួញក៏វាមិនអាច?នាងមិនទាន់មានជំនាញច្បាស់លាស់ផង?បើមានគេមកជួបមែនឲ្យនាងនិយាយពីណាទៅណាមុនទៅ?នាងតូចក្រោកចេញពីកៅអីអង្គុយធ្វើការមកជិតហ្វាន់ឌីម៉ាបងស្រីនេះដែលកំពុងរវល់ចុចទូរស័ព្ទអូសចុះអូសឡើងវិញ ។
« បងសាកទាយមើលថាជាអ្នកណាគេដែរ? »នាងសួរទៅឌីម៉ាឲ្យទាយថាម្នាក់នោះជានរណាដែរស្រីឬប្រុស? មកជួបពួកនាងដោយសារអ្វីដែរទៅ?
«បងអត់ដឹងទេ!អូនជាអ្នកនិយាយជាមួយគេចុះបងមិននិយាយឡើយព្រោះតែបងមិនទម្លាប់ទេ »ហ្វាន់ឌីម៉ានាងប្រកែកឡើងញាប់ស្អេកថានាងមិនចង់និយាយគ្នាជាមួយអ្នកចង់ចូលមកទេ នៅនិយាយទៀតថាមិនទម្លាប់?ចុះរីហ្វីដានាងមានបានទៅធ្លាប់អីបើអត់ដូចតែគ្នាហ្នឹង?រីហ្វីដានាងក្រវីក្បាលសុំមិនយល់ពីបងស្រីសោះ ។
« ខ្ញុំមានបានឲ្យបងទៅនិយាយឯណា? ខ្ញុំគ្រាន់តែសួរបើបងនិយាយថាអត់តែមួយម៉ាត់វាចប់ហើយនៅរៀបរាប់ទៀត » នាងនិយាយដោយសម្លក់ហ្វាន់ឌីម៉ាបន្តិចទើបប្ដូរមកញញឹមស្ញេញ ។
« បងប្រាប់ឲ្យហើយនឹងហ៎ាស »
« ហ្ហើយ...! បងនេះ .... ក្រាក..! » រីហ្វីដានាងរៀបតែនិយាយអីបន្តហើយបែរជាមានអ្នកបើកទ្វាចូលមកវិញគេនេះអត់មានដៃគោះទ្វាទេបានចូលមកក្នុងអូហ្វីសរបស់ប្រធានទាំងមិនបានលឺការអនុញ្ញាតផងនោះគេបើកទ្វាចូលមកហើយក៏ទៅអង្គុយលើសាឡុងទាំងរឹកពាហ្នឹងជាម្ចាស់ក្រុមហ៊ុនជាពិសេសការអង្គុយរបស់គេ រីហ្វីដានាងក្រោកឈរភ្លាម។
« លោកឯងមករកស្អី? » រីហ្វីដានាងច្រឡោតសួរទៅភ្លាមពេលបានដឹងថាអ្នកចង់មកជួបនាងជា ជុងគុក គូរ៉ូសាមាគិ នេះគេចង់មកជួបនាងព្រោះអ្វី?
« ខ្ញុំមានរឿងចង់និយាយជាមួយនាង តើនាងទំនេរដែរទេ? » ជុងគុកគេឆ្លើយមកធម្មតាទឹកមុខស្មើធេងគឺស្ថិតនៅលើផ្ទៃមុខរបស់គេមិនបាត់ទៅណា ឯហ្វីដានាងមិនចង់និយាយជាមួយគេសោះមិនដឹងថាហេតុអី?
«តែខ្ញុំគ្មានទេសូមលោកចេញទៅវិញទៅហើយក៏មិនទំនេរ » នាងប្រញាប់និយាយប្រកែករឿងអីដែលនាងត្រូវនិយាយជាមួយគេនោះវាមិនបានឡើយ ព្រោះតែនាងមានអារម្មណ៍ថារំជើបរំជួលយ៉ាងម៉េចក៏មិនដឹងដែរពេលបាននៅជិតគេនោះបេះដូងនាងលោតញាប់ខុសធម្មតារហូតបានជានាងមិនចង់នៅជិតគេនោះហើយ ។
« ខ្ញុំមាន! ដូច្នេះហើយនាងត្រូវនៅជាមួយខ្ញុំព្រោះតែខ្ញុំមានរឿងចង់សួរនាងនិយាយជាមួយនាងតែពីរនាក់ប៉ុណ្ណោះ » ជុងគុកគេមិនសប្បាយចិត្តទាល់តែសោះពេលនាងប្រកែកជាមួយនិងគេ គ្រាន់តែចង់និយាយជាមួយនាងខ្លះមិនបានទេឬ? នាងចូលចិត្តនៅឃ្លាតឆ្ងាយពីគេណាស់ តើមកពីអី?
« បើខ្ញុំគ្មានផង »
«បើនាងមិននិយាយទុកខ្ញុំនិយាយតែម្នាក់ឯងក៏បានដែរ ហ្វាន់ឌីម៉ាខ្ញុំសុំនាងឲ្យចេញទៅខាងក្រៅសិនបានទេខ្ញុំត្រូវការនិយាយជាមួយរីហ្វីដាតែពីរនាក់ »
« អូខេ » ហ្វាន់ឌីម៉ានាងមើលដឹងហើយបាននាងឆ្លើយព្រមដាក់ជុងគុកហើយក្រោកចេញពីសាឡុងទៅខាងក្រៅបាត់ ។
« បងឌីម៉ា...បង » ទោះរីហ្វីដានាងប្រឹងស្រែកហៅហ្វាន់ឌីម៉ាទៀតក៏នាងមិនងាកក្រោយដែរម៉្យាងនាងមិនអាចចាកចេញទៅបានដែរបើទៅជុងគុកនិងនិយាយចម្អកមកកាន់នាងមិនខានបានតែឈរម៉ួម៉ៅដាក់ជុងគុក ។

??????????????????????(?????????2???????????? ???????????) [ ??? ]Where stories live. Discover now