«នាងជាអ្នកសម្លាប់ Natsu!!»Jungkook ក្ដាប់ដៃណែនបៀមដោយកំហឹង មនុស្សស្រីដែល Natsu ទុកចិត្តបំផុត បែរក្លាយជាអ្នកដែលច្រាននាងចូលរណ្ដៅទៅវិញ។.
«មែន! ពេលដែលវាធ្លាក់ពីជណ្ដើរ ខ្ញុំនេះហើយជាអ្នកច្រានវាបន្ថែមរហូតដល់ធ្លាក់ឈាមស្លាប់ទាំងម្ដាយនិងកូន ហើយក៏ជាខ្ញុំដែលចូលទៅបំផ្លាញ់ពិធីមង្គលការរបស់អ្នកទាំងពីរ នៅសាងរឿងប្រឌិតបំភាន់ភ្នែកឱ្យពួកលោកជឿហើយបែរក្បាលមកខាំគ្នាឯងបែបនេះ»
«នាង!!»Jungkook ខឹងសឹងហុយផ្សែងតាមត្រចៀក បើ Tae មិនឃាត់ ធានាថានាយនឹងវាយស្រីម្នាក់នេះដល់ដេកស្លាប់ក្នុងថ្លុកឈាមមិនខាន។
«នាងមិនសមកើតមកជាមនុស្សទេនាងតិរច្ឆានលើសសត្វទៅទៀត Chaisa មនុស្សដែលគ្មានកំហុសបែរជាត្រូវស្លាប់ព្រោះតែភាពច្រណែនរបស់នាងម្នាក់»
«យ៉ាងម៉េច? ឈឺចាប់ណាស់ហ្ហេស៎? ស្គាល់រសជាតិនៃការបាត់បង់ឬនៅថាវាឈឺប៉ុណ្ណា»
«តើកម្មសិទ្ធនាងជាស្អី? តើវាសំខាន់ប៉ុណ្ណាទើបដល់ថ្នាក់ឱ្យនាងហ៊ានលើកដៃសម្លាប់មនុស្សយ៉ាងនេះ? កន្លងមកយើងទុកចិត្តនាងឱ្យមើលថែ Natsu មករហូត ហើយនេះជាអ្វីដែលនាងផ្ដល់ឱ្យយើង?»
«វាសមតម្លៃហើយ! លោកខ្វល់តែជាមួយ Natsu រួចចុះខ្ញុំ? លោកធ្លាប់មើលឃើញខ្ញុំខ្លះដែរទេ លោកធ្លាប់គិតឬអត់ថាមនុស្សស្រីម្នាក់នេះរង់ចាំលោកមកយូរប៉ុណ្ណា? ហេតុអ្វីមនុស្សស្រីដែលលោកស្រឡាញ់មិនមែនជាខ្ញុំ?»សម្ដីបញ្ជាក់យ៉ាងច្បាស់ ស្របពេលដែលទឹកភ្នែកបែរជាហូរមកតាមមិនដាច់ កែវភ្នែកដែលពោរពេញដោយគុំនំប្ដូរមកជាឈឺចាប់ បង្ហាញនូវស្នាមរបួសដែលមានក្នុងចិត្តឱ្យមនុស្សប្រុសដែលតែងប្រងើយនឹងនាងកន្លងមកបានដឹង។
«.........»Jungkook និង Tae បានត្រឹមគាំងត្រឹងនិយាយអ្វីលែងចេញ ពេលដែលលឺនាងនិយាយដូច្នេះ។ ស្រឡាញ់? នាងស្រឡាញ់ Jungkook ឬ?
«ហ្ហឹក ខ្ញុំជាមនុស្សដំបូងដែលបានស្គាល់លោក មុនពេលដែលលោកបានជួប Natsu ទៅទៀត ប៉ុន្តែហេតុអ្វី? ហេតុអីលោកមើលមិនឃើញខ្ញុំ? ហ្ហឹក ខ្ញុំអន់ជាង Natsu ត្រង់ណា? ហ្ហឹកៗ ច្រើនឆ្នាំមកនេះខ្ញុំព្យាយាមធ្វើល្អដាក់លោក ល្អចំពោះមនុស្សគ្រប់គ្នា ដោយគ្រាន់តែមានកូនចិត្តមួយរំពឹងថាលោកនឹងមើលឃើញពីអំពើរល្អរបស់ខ្ញុំ ហើយបែរមកមានចិត្តចំពោះខ្ញុំខ្លះ ប៉ុន្តែអត់ទេ ហ្ហឹកៗ លោកបានបំផ្លាញ់ក្ដីសង្ឃឹមរបស់ខ្ញុំអស់ហើយ Jungkook »

YOU ARE READING
????????????????? (????)
Romance?????????????????????????????????????????????????????? ??????????????????????????????????? ????????????????????????????????????????? ??????????????????????????????? ??????????! ????????????????????????????? ??????????????????????????????????????...
Part 37 : ????????????????????????????????
Start from the beginning