抖阴社区

Part 37 : ????????????????????????????????

Start from the beginning
                                    

«ក្ដីស្រឡាញ់មិនអាចបង្ខំទេ Chaisa»Tae

«ឯងបិតមាត់ទៅ! ឯងក៏មានចំណែកក្នុងរឿងនេះដូចគ្នា ហ្ហឹក បើឯងមិនយល់ព្រមរៀបការនឹងគេ ឪពុកឯងក៏មិនត្រូវស្លាប់បែបនេះដែរ ហេតុអ្វីឯងជាអ្នកបន្ទាប់ដែលចូលមកជ្រៀតជ្រែកក្នុងស្នេហារបស់យើង»

«ឈប់ឆ្កួតបានហើយ ទោះបីជាលើលោកនេះគ្មាន Natsu ឬក៏ Taehyung ក៏យើងគ្មានថ្ងៃស្រឡាញ់មនុស្សស្រីដូចជានាងដែរ»

«មិនពិត! ព្រោះតែវា...វាជាមារជ្រែកដែលធ្វើឱ្យលោកឃ្លាតឆ្ងាយពីខ្ញុំ ហ្ហឹក ខ្ញុំមិនជឿថាលោកមិនធ្លាប់មានចិត្តមកលើខ្ញុំនោះទេ ឯង Kim Taehyung យើងនឹងសម្លាប់ឯង ឯងជាអ្នកដណ្ដើមគេចេញពីខ្ញុំ អ្ហាយ៎....»Chaisa ស្ទុះកញ្រ្ជោលចូលទៅរក Tae ទើប Jungkook ប្រញាប់ទាញគេឱ្យថយក្រោយ។ នាងដូចជាបាត់បង់សតិហើយ អារម្មណ៍ក៏នាងគ្រប់គ្រងលែងបាន ប្រៀបដូចជាមនុស្សឆ្កួតដែលលែងមានម្ចាស់ការលើខ្លួនឯងយ៉ាងដូច្នោះ។

«លែងយើង ហ្ហឹក លែងយើងទៅ យើងប្រាប់ថាឱ្យលែង អ្ហាយ... Kim Taehyung យើងនឹងសម្លាប់ឯង ឯងជាមារជ្រែក ឯងជាអ្នកដែលដណ្ដើមស្នេហារបស់យើងទៅ យើងនឹងសម្លាប់ឯង អ្ហា៎...»Chaisa ស្រែកទាំងពុះកញ្ជ្រោលម្នាក់ឯង កន្រ្តាក់ខ្លួនខ្លាំងៗដើម្បីឱ្យដាច់ចំណង មុននឹងអង្គរក្សអាវខ្មៅនាំគ្នាចូលមកចាប់នាងជាប់ ខ្លាចថារបូតដូចមុននេះទៀត។

«ពួកយើងចេញទៅ!!»Jungkook ឃើញដូចនេះក៏មិនចង់ឱ្យ Tae ឈរមើលបន្ត រាល់សម្ដីរបស់នាងក៏អាចនឹងវាយប្រហារផ្លូវចិត្តរបស់គេដូចគ្នា។ Tae មិនតបត្រឹមសម្របខ្លួនចេញទៅខាងក្រៅជាមួយនឹងរាងក្រាស់។

«ចៅហ្វាយ គិតធ្វើយ៉ាងម៉េចបន្តជាមួយនាង?» Kimo

«ដាក់ទារុណកម្មនាងបន្ថែមសិនទៅ រង់ចាំដល់យប់នេះសឹមយកនាងទៅធ្វើជាចំណីអង្ក្រង ហើយដុតនាងតែម្ដងទៅ»ដូចដែលនាយនិយាយ សេចក្តីស្លាប់វាងាយពេកហើយសម្រាប់នាង មនុស្សដែលនាំតែភាពក្ដៅក្រហាយគួរណាស់តែស្គាល់ពីកម្ដៅរបស់ភ្លើងខ្លះទើបសមនឹងទង្វើរបស់នាង។

«បាទ!!»Kimo ទទួលបញ្ជាមិនហ៊ានជំទាស់។ ក្រសែភ្នែកមុតស្រួចរេរកកាយប្រពន្ធឃើញថាគេដើរទៅឡានមុននាយទៅហើយ ជាមួយនឹងដំណើរភ្លឹកៗដូចមនុស្សគ្មានវិញ្ញាណ។

????????????????? (????)Where stories live. Discover now