«លោកពូតាមខ្ញុំមើលទៅគូឡេស្ទីនគេមិនបានចាប់អារម្មណ៍ទេអាចដូចជាការរៀបរាប់របស់ហ្វាន់ឌីម៉ាមិនខានទេគេមិនបានខឹងច្រឡោតជាមួយខ្ញុំទេទោះចង់គម្រាមគេដល់កម្រិតណាទៀតគេក៏គ្មានញញើតខ្លាចដូចគ្នា » ជុងគុកនាយចូលមកនិយាយបន្តពីក្រោយលោកអារ៉ូគី គេធ្លាប់មានចម្ងល់ចំពោះរឿងនេះឥឡូវបានដឹងហើយថាពីរនាក់នោះត្រូវជាអ្វីនឹងគ្នា។
« ត្រឹមត្រូវហើយខ្ញុំក៏ឆ្ងល់ពីវាដែរ » ហាមិចចូលមកនិយាយពីក្រោយជុងគុកទៀតជាពិសេសពេលគេចូលទៅគម្រាមគូឡេស្ទីននោះនាយមិនបានភ័យខ្លាចថាបានស្លាប់ទេនិយាយទៅគឺគេត្រជាក់ស្រេបដូចនៅតំបន់ប៉ូល។
«ឥឡូវនេះពួកឯងទាំងអស់គ្នានិងចាប់ផ្តើមធ្វើវាពេលណាទៀត?តែត្រូវចាំថាមិនអាចនាំយកកូនចៅទៅជាមួយបានទេបើពូឃើញថាពួកឯងលំបាកន៉ពូនិងបញ្ជាឲ្យកូនចៅទៅជួយ ពូធ្វើបែបនេះសង្ឃឹមថាពួកឯងយល់? »គាត់មិនមែនចេះតែឲ្យពួកគេទៅផ្សងគ្រោះថ្នាក់ទទេរទេប៉ុន្ដែគាត់ចង់ឲ្យពួកគេមានភាពមោះមុតជឿជាក់លើខ្លួនឯងថាអាចធ្វើវាបានដផយមិនពឹងផ្អែកទៅលើអ្នកដទៃបើនិយាយថាខ្លាំងហើយក៏ធ្វើឲ្យដូចមាត់ផងទៅនេះជាសម្ដីដែលគាត់លឺក្មួយប្រុសម្នាក់នោះអួតពីខ្លួនឯងអញ្ចឹងពេលនេះជារឿងដែលជុងគុកត្រូវធ្វើវាឲ្យអស់ពីសមត្ថភាពហើយ ។
« ពួកខ្ញុំយល់ហើយ » អ្នកទាំងអស់គ្នាឆ្លើយមកតំណាលគ្នាបញ្ចេញស្នាមញញឹមមកទាំងស្រស់ស្អាតទាំងបួន ។
«កូននឹងធ្វើឲ្យបានល្អឲ្យលោកប៉ាបានឃើញថាកូនពិតជាខ្លាំងនិងឲ្យលោកប៉ាអ្នកម៉ាក់ចិញ្ចឹមរបស់ខ្ញុំគាត់បានមើលខ្ញុំពីលើមេឃមកថាខ្ញុំអាចធ្វើបាន » រីហ្វីដានាងរំលឹកដល់លោកវ៉ាងនិងអ្នកស្រីវ៉ាងពួកគាត់ច្បាស់ជាហត់ហើយទផបចាកចេញទៅតែស្នាមញញឹមក្ដីស្រឡាញ់ទាំងអស់វាស្ថិតនៅក្នងបេះដូងចិត្តគំនិតរបស់នាងរហូតដល់ថ្ងៃស្លាប់ ។
« ប៉ាក៏យល់បែបហ្នឹង » លោកអារ៉ូគីអាចមើលដឹងពីអារម្មណ៍នាងថារំជួលចិត្តនឹកដល់ពួកគាត់ទាំងពីរមិនថានាងទើបរស់នៅជាមួយពួកគាត់បានប្រាំឆ្នាំក៏ដោយវាមានក្ដីសុខខ្លាំងណាស់ ។
« ច៎ាសប៉ា » នាងឆ្លើយតបតជាមួយគាត់ទាំងញញឹមមិនសូវជាសមប៉ុន្មានទេបើហ្វាន់ឌីម៉ាវិញនាងងាកមុខចេញទៅម្ខាងព្រោះតែទឹកភ្នែករៀបនឹងស្រក់ចុះមកហើយនាងមិនចង់ឲ្យអ្នកណារំលឹកដល់ពួកគាត់ទេបើរំលឹកទៅនាងមានវិប្បដិសារីលើខ្លួនឯងជាខ្លាំងនាងខឹងនាងស្អប់ខ្លួនឯងណាស់តាំងពីថ្ងៃមួយនោះមកថ្ងៃដែលលោកប៉ាអ្នកម៉ាក់នាងបានចាកចេញចោលឆ្ងាយពីនាង ។
______
ភាគ:៧០

YOU ARE READING
??????????????????????(?????????2???????????? ???????????) [ ??? ]
Romance?????????????????????????????????????????????????????????????????????????????????????.....!!!! 24/04/2024??
???:??+??
Start from the beginning