ហាមិងាកទៅមើលហ្វាន់ឌីម៉ាជារឿយៗព្រោះតែពេលបាននិយាយពីប៉ាម៉ាក់នាងភ្លាមក៏ស្ងាត់មាត់ឈប់និយាយស្ដីទៀតរីហ្វីដានាងមិនបានមើលទៅហ្វាន់ឌីម៉ាទេថានាងកំពុងតែគិតអី? នាងសុខចិត្តអង្គុយនៅស្ងៀមបែបនេះ?
« បង... » នាងតូចដាច់ចិត្តហៅបងស្រីហើយនាងអោនមុខមករកហ្វាន់ឌីម៉ាចង់មើលថានាងកំពុងតែគិតអ្វីទៅ?
« ច៎ាស? ហ្វីដាមានអី? » នាងខំប្រឹងខ្ចឹបមាត់ញញឹមដាក់នាងព្រោះមិនចងឲ្យប្អូនបារម្ភនាងប្រឹងបន្លប់ដោយសួរថានាងតូចហៅនាងដើម្បីនោះ?
«ហ៊ឹម!បងកំពុងគិតអីទើបខ្ញុំហៅមិនលឺបងតបមកវិញ? ឬបងគិតរឿងប៉ាម៉ាក់?បងកុំយល់ថាវាជាកំហុសរបស់បងអីណាបងត្រូវដឹងថាខ្លួនបងផ្ទាល់ខំធ្វើវាអស់ពីសមត្ថភាពហើយបងត្រូវរីករាយជាមួយវាមិនត្រូវអន់ចិត្តលើខ្លួនឯងនោះទេ » រីហ្វីដាកាន់ដៃរបស់បងស្រីជាប់ពោលដោយស្នាមញញឹមដូចជាផ្ដល់ភាពកក់ក្តៅឲ្យទៅនាង ហ្វាន់ឌីម៉ាងក់ក្បាលរួចហើយមកអោបប្អូនទាំងទឹកភ្នែកកំពុងតែហូរមក ។
« បងដឹង...បងដឹងហើយ...ហ៊ឹកៗៗៗ » នាងនិយាយឆ្លើយតបទាំងងក់ក្បាលទឹកភ្នែកក៏ចេះតែហូរមកមិនបាត់នាងធ្វើអីមិនបានទៀតក្រៅពីអោបប្អូនស្រីជាប់នោះរីហ្វីដានិយាយមកសុទ្ធតែត្រូវទាំងអស់នាងមិនបានប្រកែកទេថានាងមិនដែលមិនបន្ទោសខ្លួនឯងឯណា? ការពិតដូចរីហ្វីដាពោលមកអញ្ចឹងដែរ ។
«ចៅហ្វាយពួកយើងគួរតែចេញទៅមុនសិនទៅទានទុកឲ្យស្រីៗនិយាយគ្នាចុះពួកយើងនៅនាំតែទើសទែងភ្នែកអ្នកនាងទេ » ហាមិអោននិយាយខ្សឹបក្បែរត្រចៀករបស់ជុងគុកព្រោះមើលតាមស្ថានភាពមិនសមឲ្យពួកគេប្រុសនៅនាំតែពួកនាងយំលើសដើមទៅវិញទេដូច្នេះហើយមានតែចាកចេញទៅ ។
« អឺ.. » ជុងគុកឆ្លើយមួយម៉ាត់នេះរួចហើយក៏ក្រោកដើរចេញទៅរ៉ូសមិននិយាយអីទៀយទេហាមិនាយក៏ក្រោកងើបចេញទៅតាមក្រោយលោកអារ៉ូគីក៏ដូចជាជាពីរនាក់នោះដែរក៏ក្រោកងើបខ្លួនចាកចេញទៅម្នាក់ឯងដោយក្នុងបន្ទប់ទទួលភ្ញៀវពេលនេះនៅសល់តែហ្វាន់ឌីម៉ានិងរីហ្វីដាតែពីរនាក់ហ្នឹងប៉ុណ្ណោះ ។
«ពួកគេចេញទៅអស់ហើយបើបងចង់យំក៏យំមកឲ្យអស់ទៅខ្ញុំនៅចាំលួងលោមបងជានិច្ច » រីហ្វីដានាងអង្អែលខ្នងរបស់បងស្រីលួងលោមដោយពាក្យផ្អែមល្អែមនាងលឺពាក្យពេចន៍រៀបរាប់ប្អូនស្រីហើយក៏យំកាន់តែខ្លាំងមកពិតមែនមិនបានធ្វើលេងឬខ្ទប់ការស្រែកយំដូចមុននេះទេ ។
« ហ៊ឹកៗៗៗ...ហ៊ឹកៗៗៗ » នៅក្នុងបន្ទប់ទទួលភ្ញៀវលឺតែសម្លេងយំសេចក្តីឈឺចាប់ ការខកបំណងការសងសឹកមាននៅក្នុងចិត្តគំនិតរបស់ហ្វាន់ឌីម៉ាទាំងអស់នាងតែងរំពឹងទុកថាសងសឹកយកឈាមពួកវាទាំងនោះមកលាងបាតជើងនាងជំនួសលោកប៉ាអ្នកម៉ាក់រហូតទាល់តែបានចាំមើលចុះនាងសច្ចាក្នុងចិត្តហើយ ។
« ហ៊ឹម.. » រីហ្វីដានាងធ្វើអីមិនបានទៀតក៏នៅស្ងៀមចាំស្ដាប់សម្លេងយំអណ្ដឺតអណ្ដកតែប៉ុណ្ណឹងនាងតូចហ្វាន់ឌីម៉ាងើបមុខចេញពីស្មារបស់ប្អូនស្រីរួចហើយជូតទឹកភ្នែកវិញចេញឲ្យស្អាតបាតព្រោះនាងមិនអាចមកទន់ជ្រាយនៅពេលឥឡូវនេះបានទេនាងនៅមានកិច្ចការត្រូវធ្វើវាច្រើនទៀតណាស់ ។

YOU ARE READING
??????????????????????(?????????2???????????? ???????????) [ ??? ]
Romance?????????????????????????????????????????????????????????????????????????????????????.....!!!! 24/04/2024??
???:??+??
Start from the beginning