លោក Martha ស្ងៀមស្ងាត់ យកខ្សៀមកបឺតបង្ហុយសម្លឹងទៅកាន់កាយតូចច្រឡឹងកំពុងតែបត់បែនយ៉ាងទាក់ភ្នែក។
«ឯងគិតយ៉ាងម៉េចដែរអា Sean »រាងចំណាស់សួរឡើងទាំងមិនដកភ្នែក។
«មានអីចៅហ្វាយ ទឹកដៃមិនអន់ទេ»លឺសម្ដីកូនចៅហើយ ធ្វើឱ្យលោក Martha សើចដើម.ក ពេញចិត្តស្ដូកចំពោះចម្លើយមួយនេះ។
ប៉ុន្តែក្រសែភ្នែកដែលរាងចំណាស់នេះសម្លឹងទៅរាងតូចមិនដាច់ ហាក់បង្កជាការមិនពេញចិត្តដល់ Hamin ជាខ្លាំង ត្បិតនាងជាស្រីកំណាន់លួចលាក់របស់ថៅកែល្មោភតណ្ហារូបនេះ។ នាងធ្វើព្រោះប្រយោជន៍ លោក Martha ជាអ្នកឧបត្ថម្ភដ៏ធំបំផុតសម្រាប់ក្លឹប Hanku ធ្វើជាកំណាន់របស់គេនាងទទួលបានច្រើនណាស់ សូម្បីតែមេដាយមាសជាប់ៗគ្នាពីររដូវកាលមកនេះ។
«ទាំងអស់គ្នា ថ្ងៃនេះហាត់ប៉ុណ្ណឹងបានហើយ បំបែកគ្នាទៅសម្រាកចុះ»Nancy ដែលជាអ្នកកំណត់ម៉ោង ស្រែកឡើងឱ្យពួកគេសម្រាក ត្បិតនេះក៏ជិតថ្ងៃត្រង់ មេឃក៏ចាប់ផ្តើមបើកថ្ងៃហើយដែរ។
«យ៉ាងម៉េចហើយ Tae!!»Nancy
«មិនអីទេបង សប្បាយណាស់»Tae ញញឹមខ្ជឹបទទួលកន្សែងពីនាងយកមកជូតញើស ទើបចាកចេញទៅជាមួយនឹង Nancy នៅឡើយតែ Hamin ដែលរេរាសម្លក់សម្លឹងថៅកែដែលតាមសម្លឹង Tae មិនដាក់។ តើគេមានអ្វីអស្ចារ្យទៅបានជាម្នាក់ៗពេញចិត្តនឹងគេម្ល៉េះ?
Skip ៚«ល្ងាចនេះខ្ញុំចង់មកហាត់បន្ថែម តើអាចខ្ចីកន្លែងរបស់ក្លឹបបានឬអត់បង?»Tae សួរឡើងទៅកាន់ Nancy ។
«បានតើ ប៉ុន្តែត្រូវទាក់ទងមកប្រាប់បងមុន មិនចឹងគ្មានសោរចាក់ចូលទេណា...»
«បាទ ខ្ញុំដឹងហើយ!! បើចឹងខ្ញុំទៅសិនហើយ»
បញ្ចប់ពីមួយកន្លែងនេះគេត្រូវមានការងារបន្តទៀត ភោជនីយដ្ឋានក៏ចាប់ផ្តើមជួសជុលរៀបចំដេគ័រនៅថ្ងៃនេះផងដែរ ទើបគេរៀងមមាញឹកបន្តិច។ Tae មិនទាន់នឹងបានចេញផុតផង ក៏មានសម្លេងហៅបង្អាក់ជាការរាក់ទាក់មុនទៅហើយ។
«សួស្ដី Taehyung!!»សម្ដីរាងចំណាស់ ដែលស្គាល់ថាជាលោក Martha ពោលឡើងទៅកាន់នាយតូច ធ្វើឱ្យគេបែរខ្នងងាកមករកម្ចាស់សម្លេងវិញ

YOU ARE READING
????????????????? (????)
Romance?????????????????????????????????????????????????????? ??????????????????????????????????? ????????????????????????????????????????? ??????????????????????????????? ??????????! ????????????????????????????? ??????????????????????????????????????...
Part 45 : ???????????????????????????????
Start from the beginning