# KMS Bank
ទឹកមុខញញឹមសម្លឹងមើលអេក្រង់ទូរស័ព្ទដែលផ្សព្វផ្សាយព័ត៌មានព្រោងព្រាតពីការស្លាប់របស់សេដ្ឋីវ័យចំណាស់ដែលត្រូវខ្លាហែកក្នុងព្រៃ និងត្រូវគេសង្ស័យថាជាអំពើឃាតកម្មព្រោះតែកន្សែងដៃដែលនាយប្រើឱ្យកូនចៅបន្សល់ទុកលើសាកសពនោះ។
«យ៉ាងម៉េចដែរចៅហ្វាយ ពេញចិត្តទេ»Kimo អើតឡើមមើលទៅរាងក្រាស់ ដែលស្ងប់ស្ងាត់មិនមាត់.ក គិតតែអង្គុយសើចធ្វើមើលតែកំពុងទស្សនារឿងកំប្លែង។
«ឯងប្រាកដទេថាការងាររៀបរយ?»
«ធានាចៅហ្វាយ ឱ្យពួកគេសុើបអង្កេតដល់ឆ្កួតទៀតក៏មិនដឹងថាជាស្នាដៃកូនចៅអា Kimo ដែរ ខ្ញុំដើរលុបដានគ្មានសល់ ណាស់តែចៅហ្វាយចូលចិត្តធ្វើឱ្យគេសង្ស័យតើ»ឱ្យគ្នាបំបាត់ដាន បំបាត់ភស្តុតាង តែខ្លួនឯងបែរជាដាក់បញ្ជាឱ្យយកឈាមអ្នកស្លាប់ទៅគូសលើក្រណាត់ពណ៍ស្វាយ គ្របលើមុខគេទៅវិញ បែបនេះប៉ូលិសមិនសង្ស័យ?
«អាបូបាច់ មិនបាច់មករៀបរាប់ច្រើនទេ យកលុយរបស់ឯងទៅ»Jungkook ដកសែកក្រដាសពីថតតុឱ្យទៅនាយជំនិត ដើម្បីឲ្យគេយកទៅបើកដោយខ្លួនឯង។ តាមពិតនាយក៏អាចឱ្យគេតាមរយៈកុងផ្ទាល់ខ្លួនបានដែរ ណាស់តែកូនចៅរបស់នាយសុីជោរចង់ហូតលុយចេញពីកុងដោយខ្លួនឯងតើ។
«អរគុណចៅហ្វាយ តែនៅលុយធីបក្រៅម៉ោងទៀត ថ្លៃសុីឈ្នួលការពារអ្នកប្រុស Tae...»Kimo មិនឱ្យខាតទេគិតជារួមទៅឆាប់បានលឿន។
«យកទៅ!! ហើយពង្រឹងកូនចៅឯងឱ្យបានល្អ»JK ដកសែកមួយសន្លឹកទៀត សញ្ញេប្រគល់ឱ្យគេដាច់កុំឱ្យជាប់ជំពាក់គ្នាយូរ។
«បាទ ខ្ញុំទៅសិនហើយ»មិនរេរាទេ Kimo ដើរទៅដកប្រាក់ទាន់នៅក្ដៅៗ រកឯណាបាន ឱកាសល្អយ៉ាងនេះ កើបលុយមកយ៉ាងផុយ។
«ហ្ហឹស នេះគ្រាន់តែជាការព្រមានប៉ុណ្ណោះ»របស់ដែលនាយស្រឡាញ់ នាយហួងហែងណាស់ នរណាដែលប្រហើនប៉ះ ក៏មិនគួរខ្លាចនឹងសេចក្ដីស្លាប់ដូចគ្នា។ នេះជាមនុស្សដំបូងទុកជាការព្រមាន ចុះមនុស្សបន្តបន្ទាប់ទៀត តើវាជាអ្វី?
៙ ៙ ៙សម្រាប់ការប្រកួតខាងមុខដែលកាន់តែកៀកមកដល់ Tae កាន់តែត្រូវពង្រឹងសមត្ថភាពខ្លួនឯង ក៏មានការជួយជ្រោមជ្រែងពីបង Nancy ដែលជាមនុស្សដែលជម្រុញទឹកចិត្តគេខ្លាំងបំផុត។

YOU ARE READING
????????????????? (????)
Romance?????????????????????????????????????????????????????? ??????????????????????????????????? ????????????????????????????????????????? ??????????????????????????????? ??????????! ????????????????????????????? ??????????????????????????????????????...
Part 47 : ??????????????????????
Start from the beginning