«ចង់ធ្វើស្អី ជួយ-ជ្រឹក~»មិនឱ្យខាតពេល មួយកាំបិត ស្នៀតឆូតកាត់បំពង់.កកាត់ផ្ដាច់សរសៃរ បាញ់ឈាមមកដូចជាទឹក តែលោក hyung នៅសល់ដង្ហើមនៅឡើយ គ្រាន់តែគាត់ទន់ជើងដួលព្រូសទៅលើឥដ្ឋទាំងយកដៃខ្ទប់.កដែលកំពុងតែហូរឈាមមិនឈប់។
«ឯង-ត្រូវ-ការស្អី!! ជ្រឹក...»គ្មានការឆ្លើយតបក្រៅពីកាំបិតស្នៀតដែលចាំស្វាគមន៍ គប់តម្រង់មិនឱ្យខុសត្រង់ពោះចំកន្លែងសំខាន់ផ្ដាច់ជីវិតរាងចំណាស់មិនចាំស្អែក។ ឈាមចាប់ផ្ដើមជ្រាបចេញជាបន្តបន្ទាប់រហូតដាបពេញឥដ្ឋការ៉ូ តែសាកសពដែលស្លាប់បែរជាមិនអាចបិទភ្នែកដោយស្ងប់សុខ ព្រោះតែមិនអស់ចិត្តចំពោះការសម្លាប់មួយនេះ។
បុរសឈុតខ្មៅពាក់ដោយស្រោមដៃយ៉ាងល្អស្អាត ដើររំលងសពលោក hyung ដើម្បីបិទភ្នែកដែលបញ្ឈរសស្លែតឱ្យស្ងប់ចិត្ត។ អ្វីដែលមិនអាចបំភ្លេចនោះគឺកន្សែងដៃ គេដកចេញពីក្នុងហោប៉ៅមុននឹងយកកាំបិតនោះទៅបៀកឈាមមកសរសេរអក្សរ K ទើបគ្របវាទៅលើមុខរបស់លោក hyung ។ បុរសឈុតខ្មៅប្រមែប្រមូលភស្តុតាងព្រមទាំងទូរស័ព្ទរបស់លោកផងដែលវាអាចផ្ដល់នូវព័ត៌មានសំខាន់ជាច្រើនដែលគេចង់បានបំផុត ជាពិសេសរឿងដែលពាក់ព័ន្ធនឹងអំពើរពុករលួយរបស់លោកឧកញ៉ាក្លែងក្លាយរូបនេះ។
៙ ៙ ៙ព្រឹកថ្ងៃថ្មី ព្រះអាទិត្យចាប់ផ្តើមរះខ្ពស់ត្រដែតដាស់កាយតូចដែលគេងសម្ពឹកឱ្យក្រោកឡើងពីដំណេក។ ថ្ងៃនេះជាថ្ងៃចុងសប្ដាហ៍គេអាចសម្រាកបានពេញមួយថ្ងៃដោយគ្មានកង្វល់អ្វី រឹតតែស្រឡះខ្លួនត្បិតថាគ្មានប្ដីដែលនៅចាំប្រច័ណ្ឌហួងហែងគេដូចជារាល់ដង។
Taehyung ក្រោកឡើងរត់ហាត់ប្រាណជុំវិញភូមិគ្រឹះឱ្យបែកញើស ទើបឡើងមកងូតទឹកសម្អាតខ្លួនដើម្បីស្រស់ស្រូបអាហារពេលព្រឹក។
«ថ្ងៃនេះអារម្មណ៍ល្អម្ល៉េះអ្នកប្រុសតូច»មេដោះអត់នឹងឆ្ងល់មិនបាន ឃើញថាទឹកមុខស្រស់ស្រាយ ញញឹមញញែមប្រៀបបាននឹងមនុស្សដែលត្រូវឆ្នោតដូច្នេះ តើមានអ្វីពិសេសឬ?
«គ្មានអ្វីទេមេដោះ កុំភ្លេចរៀបចំផ្លែឈើឱ្យខ្ញុំមួយចានផង»Tae សើចស្ញេញមិនផ្ដល់ចម្លើយ។ គាត់គួរតែដឹងហើយថាគេសប្បាយចិត្តព្រោះអ្វី គេចប្ដីមកបានមួយថ្ងៃ នរណាមិនរំភើប តែស្អែកឬខានស្អែកនាយនឹងត្រឡប់មកវិញ គេច្បាស់ជាចេញទៅណាមិនរួចទៀតមិនខាន បើប្ដីស្ដេចប្រច័ណ្ឌយ៉ាងនេះ។

YOU ARE READING
????????????????? (????)
Romance?????????????????????????????????????????????????????? ??????????????????????????????????? ????????????????????????????????????????? ??????????????????????????????? ??????????! ????????????????????????????? ??????????????????????????????????????...
Part 56 : ????????????????????????????
Start from the beginning