Tae ញុាំអាហារពេលព្រឹកទាំងស្រាលចិត្ត បន្ទាប់ពីរួចរាល់ក៏ឡើងមកបន្ទប់ដើម្បីមើលការងារបន្ត។ ភោជនីយដ្ឋានរបស់គេនៅតែមិនអាចចោលបាន ពេលនេះគឺជិតរួចរាល់ហើយ ការជួសជុលនិងការដេគ័រ ព្រមទាំងរបស់របរដែលត្រូវបន្ថែមដាក់ហាងក៏គេមិនឱ្យខ្វះដែរ នៅឡើយតែរកថ្ងៃដើម្បីបើកប៉ុណ្ណោះ ព្រមទាំងបុគ្គលិកផង។
«Yes! ជិតរួចហើយ»កាយតូចអង្គុយសំកុកលើសាឡុងជាមួយនឹង laptop មួយ ឆែកមើលរូបភាពដែលខាងឌីហ្សាញគេផ្ញើមក។ ឱ្យតែឃើញពេលណា ចិត្តគេរំភើបរកថាមិនត្រូវ។
«ខ្ញុំមិនឱ្យប៉ាខកបំណងមកលើខ្ញុំទេ»Tae ដាក់ខ្លួនតម្រេតទាំងគិតពីអ្នកមានគុណ ទោះបីជាការខំប្រឹងប្រែងរបស់គេមិនអាចប្រៀបនឹងគាត់កន្លងមកបានក៏ពិតមែន ប៉ុន្តែវាជាការដឹងគុណ និងជាវិធីតែមួយគត់ដែលគេអាចបង្ហាញឱ្យគាត់ដឹងថា គេគ្មានថ្ងៃធ្វើឱ្យគាត់ខកចិត្តចំពោះគេឡើយ។
ពេលនេះការងាររបស់គេរួចរាល់ហើយ ពេលវេលាដែលនៅសល់ត្រូវផ្ដោតទៅលើការប្រកួតនាពេលខាងមុខនិងត្រៀមហាត់សមឱ្យបានល្អបំផុត។ Tae រៀបចំរបស់របរទុកទើបចុចបើកទូរទស្សន៍ដើម្បីមើលបំបាត់ស្ត្រេស តែអ្វីដែលគេគិត ខុសពីការពិតដែលកំពុងតែចាក់បញ្ជាំង។ ព័ត៌មានដ៏ក្ដៅគគុកកំពុងតែផ្សាយឡើង ដែលទាក់ទងនឹងបុគ្គលដ៏មានមុខមាត់ម្នាក់ក្នុងសង្គម ហើយគេក៏ស្គាល់ច្បាស់ថាជាអ្នកណា។
ព័ត៌មានទាន់ហេតុការណ៍ មានបុរសម្នាក់បានដេកស្លាប់នៅក្នុងថ្លុកឈាមយ៉ាងរន្ធត់ក្នុងបន្ទប់សណ្ឋាគារមួយ ដែលគ្រប់គ្នាស្គាល់ថាជាឧកញ៉ា Hae Un-hyung បន្ទាប់ពីត្រូវបានឃាតករលបមកលួចសម្លាប់នៅកណ្ដាលអាធ្រាតយប់ស្ងាត់រំលងម៉ោង 12:00 នាទី។ អ្វីដែលគួរឱ្យកត់សម្គាល់ផងនោះគឺកូនកន្សែងដៃពណ៌ស្វាយមួយដែលមានអក្សរ K ត្រូវបានសរសេរដោយឈាមនិងយកមកគ្របពីលើមុខរបស់ជនរងគ្រោះ។ ខណៈនេះផងដែរក្រុមប៉ូលិសកំពុងតែបើកការស៊ើបអង្កេត ព្រោះនេះមិនមែនជាលើកទីមួយឡើយដែលម្ចាស់កន្សែងដៃនេះបានប្រព្រឹត្ត។
ព័ត៌មានដ៏ក្ដៅគគុកហាក់ទាញចំណាប់អារម្មណ៍រាងតូចឱ្យតក់ស្លុតមួយរំពេច គេលើកដៃខ្ទប់មាត់សឹងមិនជឿនិងភ្នែក ជាពិសេសកន្សែងដៃពណ៌ស្វាយមួយនោះ គេស្គាល់ច្បាស់ណាស់ថាជារបស់នរណា។

YOU ARE READING
????????????????? (????)
Romance?????????????????????????????????????????????????????? ??????????????????????????????????? ????????????????????????????????????????? ??????????????????????????????? ??????????! ????????????????????????????? ??????????????????????????????????????...
Part 56 : ????????????????????????????
Start from the beginning