抖阴社区

Part 56 : ????????????????????????????

Start from the beginning
                                    

រីង~ រំពេចនោះផងដែរទូរស័ព្ទរបស់គេស្រាប់តែរោទ៍ឡើងមក ជាហេតុធ្វើឱ្យ Tae រហ័សទាញយកមកមើលទាំងអារម្មណ៍ឆេះឆួល ព្រោះមេបង្កបញ្ហាកំពុងតែខលមករញ៉េរញ៉ៃនឹងគេទៀតហើយ។ កាន់តែធ្វើឱ្យគេក្ដៅជាមួយនឹងសម្ដីឌឺដងរបស់នាយ៖

«Jungkook!! លោកកំពុងតែធ្វើស្អី?»លើកទូរស័ព្ទសឹងតែមិនទាន់ រាងតូចស្រែកសំឡុតដោយសម្លេងធំ ស្របពេលដែលដៃក្ដាប់ជាប់ពេញដោយកំហឹង។

«កាដូរសម្រាប់ភរិយារបស់បងនោះអី My darling ពេញចិត្តទេ!!»សម្ដីឡេះឡោះមួយនេះកំពុងតែចង់ដុតកំហឹងដែលនៅក្នុងខ្លួនរបស់គេច្បាស់ណាស់។ Tae មិនរារែកក៏រហ័សតបទៅវិញ៖

«លោកធ្វើបែបនេះដើម្បីអី?»Tae សួរទាំងគំហក

«អាវ៎ ក៏បងបានប្រាប់អូនហើយថាបងមិនពេញចិត្តពេលដែលអូនទៅស្និទ្ធស្នាលនឹងអាពួកអស់នេះ តែអូនមិនស្ដាប់ សូមទោសណា បងជ្រុលដៃសម្លាប់គេហើយ»សម្ដី Jungkook នៅតែរក្សាថេរ និយាយលេងសើចដូចជារឿងធម្មតា។ តើមនុស្សដូចជាគេមានអ្វីគួរឱ្យស្ដាយ? នៅពីក្រោយស្រោមមុខជាមនុស្សសប្បុរសដែលគ្រប់គ្នាស្គាល់ តើមាននរណាដែលដឹងថាគេប្រព្រឹត្តទង្វើថោកទាបអ្វីខ្លះ? ចុះបើនាយបន្តទុកគេទៀតនោះ តើ Tae អាចនឹងមានសុវត្ថិភាពដែរទេ?

«Jeon Jungkook!!»Tae ស្រែកមួយអស់សម្លេង ខឹងសឹងតែចេញផ្សែងតាមត្រចៀកទៅហើយ។ គេធ្វើព្រោះការងារ តែនាយមិនយល់ ក្រៅពីគម្រាមនិងសម្លាប់ ព្រោះតែការហួងហែងនិងភាពប្រច័ណ្ឌ។

«ជុជុ កុំទាន់អាលច្រឡោត នៅមានច្រើនទៀតណាស់ តើនរណាគួរតែជាអ្នកបន្ទាប់ទៅណ៎...»Jungkook ទោះដឹងថាប្រពន្ធខឹង ក៏នៅតែផ្គើន បញ្ឆេះនាយតូចឱ្យខឹងសឹងតែកំហឹងដុតខ្លួនឯងទៅហើយ។

«កុំណា Jungkook ...»

«វាស្ថិតនៅលើអូនប៉ុណ្ណោះ ដូចដែលអូននិយាយថាបងគ្មានសិទ្ធិហាមឃាត់អូនទេ តែបងមានសិទ្ធិផ្ដាច់ជីវិតអ្នកដែលមករញ៉េរញ៉ៃជាមួយនឹងអូន»

«បញ្ឈប់ទៅ Jungkook ចាត់ទុកថាខ្ញុំសុំ»Tae បន្ទន់សម្លេងបន្តិចវិញ សង្ឃឹមថាគេនឹងយល់។

«បងនឹងឈប់ បើអូនព្រមវិលត្រឡប់មកជប៉ុនវិញ»

«គ្មានផ្លូវទេ ខ្ញុំមិនត្រឡប់ទៅវិញជាដាច់ខាត»

????????????????? (????)Where stories live. Discover now