«អរគុណដែលនៅមើលថែ...»Jungkook នៅតែទន្ទេញពាក្យថាអរគុណជាប់នឹងមាត់ ជាមួយនឹងសម្លេងគ្រលរប្រៀបដូចជាមនុស្សដែលគ្មានកម្លាំង។ ដៃក៏ស្រាក់គ្នាជាប់ជាមួយនឹងរាងតូច គ្មានអ្វីដែលសប្បាយចិត្តជាងពេលដែលបាននៅក្បែរមនុស្សដែលខ្លួនស្រឡាញ់នោះទេ។
«ព្រោះខ្ញុំជាអ្នកធ្វើឱ្យលោករបួស ដូច្នេះខ្ញុំត្រូវតែទទួលខុសត្រូវ ចំណែកលោកក៏អញ្ជឹងដែរ ហេតុអ្វីមិនគេច? ចុះបើខ្ញុំជ្រុលដៃចាក់លោកឱ្យស្លាប់ តើគិតយ៉ាងម៉េច? »
«អូននឹងលែងមានមនុស្សតាមរំខាន...»
«លោកគិតថាជីវិតមានលក់នៅលើទីផ្សារឬ? ក្នុងមួយជាតិនេះមាន Jeon Jungkook តែម្នាក់ប៉ុណ្ណោះ ហើយក្នុងមួយជាតិនេះគេក៏ជាប្ដីរបស់ខ្ញុំតែម្នាក់ដូចគ្នា ចុះបើលោកស្លាប់បាត់ តើបាននរណាដែលនៅតាមរំខានខ្ញុំបែបនេះទៀត?»សំណួរខ្លីៗតែមានអត្ថន័យបង្កប់ រហូតធ្វើឱ្យ Jungkook មិនអាចទប់ស្នាមញញឹមបាន។ គ្មានមនុស្សតាមរំខាន? តើ Tae ព្រមអភ័យទោសឱ្យគេហើយឬ?
«Tae...»Jungkook ហៅឈ្មោះប្រពន្ធយ៉ាងស្រទន់ ហាក់រំភើបរកពាក្យមកនិយាយពុំបាន។ ពាក្យថាគ្មានមនុស្សតាមរំខាន ប្រៀបបាននឹងរាងតូចព្រមផ្ដល់ឱកាសឱ្យនាយម្ដងទៀតយ៉ាងដូច្នោះ។
«ថ្ងៃក្រោយកុំធ្វើបែបនេះទៀត ទោះបីជាលោកមិនខ្វល់ពីខ្លួនឯង ប៉ុន្តែនៅមានអ្នកផ្សេងដែលគេខ្វាយខ្វល់ពីលោក...»
«ឱ្យតែម្នាក់នោះជាអូន ថ្ងៃក្រោយបងមិនធ្វើបែបនេះទៀតទេ»ហៃយ៉ា!! ចូលចិត្តធ្វើឱ្យគេអៀនទៀតហើយ មើលចុះថ្ពាល់ក្រពុំឡើងក្រហមរងាល។ Tae ប្រឹងទប់មាត់មិនបញ្ចេញស្នាមសើច នាំតែឲ្យមនុស្សធំចាប់បានថាគេកំពុងអៀន។
«កុំសម្ដីបានពេក ពេលនេះលោកកំពុងគេងលើគ្រែនៅឡើយទេ»
«តែបងគិតថាជាការល្អ ព្រោះបងនឹងមានពេលនៅក្បែរអូនកាន់តែច្រើន»
«បើចឹងខ្ញុំគួរតែជូនពរលោកឱ្យគេងនៅទីនេះមួយខែល្អដែរទេ?»
«បែបណាក៏បាន ឱ្យតែអូនព្រមនៅមើលថែ»
«ឆើស កុំសង្ឃឹម ខ្ញុំទុកលោកឱ្យគេងទីនេះម្នាក់ឯងហើយ»

YOU ARE READING
????????????????? (????)
Romance?????????????????????????????????????????????????????? ??????????????????????????????????? ????????????????????????????????????????? ??????????????????????????????? ??????????! ????????????????????????????? ??????????????????????????????????????...
Part 61 : ????????????????????????????????????????????????????...
Start from the beginning