«អូនមិនអាណិតប្ដីទេហ្ហេស៎?»
«មិនអាណិតទេ...»អាណិតស្អី សម្ដីមិនចេះចាញ់យ៉ាងនេះ មើលចុះក្រោកមកមិនទាន់ស្រួលបួលផង ក៏បញ្ចេញចរិតព្រានមកទៀតទៅហើយ ប្ដីនរណាទេលោកអើយ ហេតុអ្វីក៏ជំនាញខាងញ៉ោះប្រពន្ធម្ល៉េះ។
«យ៉ាងណាទីនេះក៏ជាមន្ទីរពេទ្យ ឬអូនមិនដឹងទេថាគេក៏មានពេទ្យនៅចាំមើលថែ? ពេទ្យស្រីនៅទីនេះស្អាតមិនធម្មតាទេអូនសម្លាញ់»Jungkook ញញឹមព្រើល មាត់ហើបមិនចង់រួចទេតែប្រឹង។ នាយធំលូកដៃចាក់ចង្កេះមនុស្សដែលមុខក្រញូវប្រឹងខាំមាត់មិនបញ្ចេញប្រតិកម្ម ខឹងបែបនេះគួរឱ្យស្រឡាញ់ម្យ៉ាងដែរតើ។
«Jeon Jungkook លោកចង់ស្លាប់ហ្ហេស៎?»គេដឹងថានាយញ៉ោះ តែកំហឹងក្នុងខ្លួននេះវាផ្ទុះឡើងដោយទប់មិនជាប់។ សុខចិត្តមិនអង្វរគេឱ្យនៅថែ បែរជាលើករឿងស្រីមកនិយាយជំនួស សង្ស័យតែថ្លើមរីកមាឌហើយបានជាហ៊ានយ៉ាងនេះ។
«អា៎...អត់ទេៗ បងស្លាប់ម្ដេចនឹងបាន ប្រពន្ធបងស្អាតយ៉ាងនេះ បងស្ដាយស្លាប់ហើយ...»
«ខ្ញុំឈប់និយាយជាមួយលោកហើយ ខ្ញុំទៅហៅពេទ្យមកសិន លោកហាមក្រោកផ្ដេសផ្ដាសឱ្យសោះ»Tae សុំចុះចាញ់ គេប្រកែកមិនដែលឈ្នះប្រុសម្នាក់នេះម្ដងណាទេ កុំតែឈឺដេកពេទ្យ មិនចឹងគេច្បាស់ជាហក់ជាន់.កនាយមិនខាន។ Tae លើកដៃចង្អុរមុខប្ដីជាការគម្រាមទើបចេញទៅក្រៅដើម្បីហៅគ្រូពេទ្យ តែ Jungkook បែរជាបង្អាក់ដំណើររបស់គេទៅវិញ។
«Tae!! បងស្រេកទឹក...»មុននេះស្មានថាប្ដីហៅឃាត់ដើម្បីលួងលោម តែផ្ទុយស្រឡះគេហៅទៅប្រើសោះ ឆ្កួតស្លាប់មិនខានទេលើកនេះ។
នាយតូចដើរតាំងៗទាំងសម្លក់ប្ដីថ្លែ មកចាក់ទឹកឱ្យរាងក្រាស់ ទើបយកតេឡេបញ្ជាឱ្យក្បាលគ្រែឡើងខ្ពស់បន្តិច ងាយស្រួលឱ្យនាយផឹកទឹក។
«អូនខឹងនឹងបងឬ?»Jungkook សួរឡើងក្រោយពីផឹកទឹកអស់ពីកែវ ក៏ចង់អស់សំណើចនឹងក្មេងដែលង៉ក់ងរព្រោះតែរឿងមុននេះ។
«មិនបានខឹង!!»
«បងលលេងប៉ុណ្ណោះ ព្រោះក្នុងក្រសែភ្នែកបងមានតែអូនម្នាក់គត់ដែលស្រស់ស្អាតជាងគេ...»តើឱ្យនាយមើលអ្នកណាចូលភ្នែកទៀត បើរាល់ថ្ងៃនេះមានតែប្រពន្ធម្នាក់នាយតាមមើលមិនឆ្អែតផងនោះ ចង់តែក្រសោបអោបទុកជាប់នឹងប្រាណទេ អ្នកណាក៏មិនឲ្យសម្លឹងប្រពន្ធនាយដែរ។

YOU ARE READING
????????????????? (????)
Romance?????????????????????????????????????????????????????? ??????????????????????????????????? ????????????????????????????????????????? ??????????????????????????????? ??????????! ????????????????????????????? ??????????????????????????????????????...
Part 61 : ????????????????????????????????????????????????????...
Start from the beginning