抖阴社区

Part 61 : ????????????????????????????????????????????????????...

Start from the beginning
                                    

«ឈប់រលៀមបានហើយ ឆាប់លែងដៃ...»

«អូនឈប់ខឹងបងសិនទៅ!!»ទោះទ្រោមខ្លួនប៉ុណ្ណា ក៏មិនអាចកាត់ផ្ដាច់និស្ស័យជាប្រុសកំហូចនេះបានដែរ មើលតែពេលនេះចុះ ចាប់ដៃកូនគេឡើងជាប់ ទាញយកមកថើបយ៉ាងគគ្លើន។

«ប្រាប់ហើយថាមិនបានខឹង...»

«មិនជឿទេ»

«មិនជឿជារឿងលោក!!»

«ឱ្យបងថើបតិចមក បងនឹងជឿ»

«យ៉ា!!! ប្រុសចម្កួត កុំមកចង់ខ្សែលើ»

«អីយ៉ា លឿនឡើងមកអូនសម្លាញ់ បងនឹកក្លិនថ្ពាល់អូនណាស់»មនុស្សធំចិត្តក្មេង រំអុកកាយប្រពន្ធទាំងអង្រួនដៃគេមិនឈប់ ទទូចសុំក្លិនថ្ពាល់ដែលនាយសែននឹក ត្រឹមតែមួយខ្សឺតក៏អស់ចិត្តដែរ។

«អត់ទេ Jungkook កុំមកច្រឡើមដាក់ខ្ញុំ ឆាប់លែងដៃភ្លាម»

«បងនឹងលែងបន្ទាប់ពីថើបអូនរួច»

«ហួសហេតុពេកហើយ»

«មិនហួសហេតុទេ នេះជាការបញ្ជាក់ថាប្ដីស្រឡាញ់ប្រពន្ធប៉ុណ្ណា បើចង់ឱ្យបងលែង ត្រូវតែដោះដូរនឹងថ្ពាល់របស់អូន»Jungkook ញញឹមផ្ចាញ់ ឱ្យនាយតូចប្រកែកមិនបាន ឯដៃនេះក៏ចាប់គេជាប់ ជំនាញណាស់ខាងធ្វើឲ្យគេខឹង។

«លោក!!»

«ឆាប់ឡើង...»រាងក្រាស់ចាប់ទាញដៃស្រឡូនឱ្យខិតមកជិតខ្លួន ធ្វើឱ្យនាយតូចទាល់ច្រក បានត្រឹមខាំមាត់ទាំងខ្នក់ខ្នាញ់។ គិតត្រូវឬខុសដែលព្រមផ្សះផ្សានឹងប្រុសម្នាក់នេះ ព្រោះមានតែពាក្យថាខាតហើយនឹងខាតសម្រាប់គេប៉ុណ្ណោះ។

«ហាមក្រឡាស់សម្ដី ថើបហើយត្រូវលែង...»គ្រាន់តែឱ្យប្ដីថើប គ្មានអ្វីត្រូវខាតទេពិតទេ? Tae សសៀរខ្លួនទៅក្បែរគ្រែ បន្ទន់កាយហុចថ្ពាល់ឱ្យទៅរាងក្រាស់ ដែលកំពុងតែញញឹមខ្ជឹបរង់ចាំចំណីពិសេស។

រាងតូចឱនម្ដងបន្តិចទាល់តែដឹងដល់ខ្យល់ដង្ហើមក្ដៅគគុករបស់រាងក្រាស់ដែលបំប៉ះនឹងថ្ពាល់របស់គេ។ ច្រមុះស្រួចរបស់ Jungkook សន្សឹមៗផ្ដិតថើបស្រង់ក្លិនដែលនាយពេញចិត្ត មុននឹងសង្កត់ច្រមុះស្រូបក្លិនកាន់តែខ្លាំងដើម្បីស្អំបេះដូងដែលរងាឱ្យប្រែជាមានកម្ដៅ(ជ្រេញ🙄)។

????????????????? (????)Where stories live. Discover now