«ពូកែណាស់!!!! ពូកែគ្រប់យ៉ាង ហើយក៏ពូកែលាក់គ្រប់រឿងដែរ ពិតទេលោកប្ដី?»
«ហៃយ៉ា...អូនសម្លាញ់ មិនមែនបងមិនចង់ប្រាប់អូនឯណា ប៉ុន្តែបញ្ហាខ្លះបងអាចដោះស្រាយបាន ទើបមិនចង់ធ្វើជាបន្ទុកដល់អូន ត្រឹមរាល់ថ្ងៃនេះអូនមានទំនួលខុសត្រូវចំពោះការងារច្រើនណាស់ទៅហើយ មិនគួរមកហត់នឹងរឿងកំប៉ិកកំប៉ុកអស់នេះទេ»
«តែអូនវិញ បងដឹងគ្រប់រឿង លាក់មិនដែលបានសម្រេចទេ»
«ហិហិ ក៏បងជួយចែករំលែក ខ្លាចប្រពន្ធហត់»JK សើចមិនសម ថ្វីបើប្រពន្ធជាន់កែងភ្លាមៗ។ តែក៏ជាការពិត ឃើញនាយឡេះឡោះជាមួយរាងតូចមែនពិត ប៉ុន្តែក៏ពូកែសង្កេតណាស់ដែរ បើឃើញ Tae ដូចជាមិនស្រួល ភ្នាក់ងារសុើបអង្កេតដ៏រហ័សទាន់ចិត្ត Kimo ផ្ដល់ដំណឹងដល់នាយភ្លាម ហើយបញ្ហាក៏ដោះស្រាយដោយមិនចាំបាច់អូសបន្លាយពេលយូរ។
«មិនបាច់មកយកលេសរួចខ្លួន ប្រាប់អូនបានឬនៅ ថាហៅអូនមកទីនេះធ្វើអី?»
«គឺ...»JK មិនទាន់នឹងបានហើបមាត់បញ្ចេញវាចាផង ទ្វារបន្ទប់ក៏ស្រាប់តែបើកឡើងទាំងគ្មានការអនុញ្ញាត ជាហេតុទាក់ទាញចំណាប់អារម្មណ៍អ្នកទាំងពីរឱ្យងាកទៅរកយ៉ាងរហ័ស ក៏ប្រទះនឹងកាយនារីស្លៀករ៉ូបរឹបរាងត្រឹមភ្លៅ ជាមួយនឹងស្បែកជើង កែងចោត តាមដោយឯកសារក្នុងដៃផង។
«លោក Jungkook !!»បបូរមាត់ក្រហមស្ដើងបង្ហើបឡើងទៅកាន់រាងក្រាស់ តែស្នាមញញឹមដែលបង្ហាញមុននេះក៏ហាក់ធ្លាក់ចុះទៅវិញបន្ទាប់ពីប្រទះនឹងវត្តមានរបស់មនុស្សម្នាក់ទៀត។
«អ្នកនាងជាអ្នកណា?»JK ជ្រួញចិញ្ចើមដូចជាមិនស្គាល់នារីចំពោះមុខដែលពោលហៅឈ្មោះរបស់ខ្លួន ធ្វើដូចធ្លាប់ស្និទ្ធ។
«អ៎ ខ្ញុំឈ្មោះ Camila ជាកូនស្រីបង្កើតរបស់លោក Pile គាត់ឱ្យខ្ញុំយកឯកសារមកជូនលោក»នាងក្រមុំប្ដូរមកជាញញឹមពព្រាយវិញ ធ្វើដូចមិនឃើញកាយតូចដែលកំពុងកៀកកើយនឹងរាងក្រាស់។
«អ្ហឹម!! បងពិនិត្យការងារបន្តិចសិន សឺត»ត្រូវហើយថ្ងៃនេះនាយមានណាត់និយាយការងារនិងអ្នកបណ្ដាក់ទុន គ្រាន់តែចម្លែកដែលគេឱ្យកូនមកជំនួស ។ ប៉ុន្តែទោះជារវល់យ៉ាងណាមិនភ្លេចទេ ផ្ដល់ស្នាមថើបទៅកាន់នាយតូចជាមុន ទើបឆ្ពោះទៅតុធ្វើការរបស់ខ្លួនក៏មិនភ្លេចអញ្ជើញនាងក្រមុំឱ្យទៅរកកន្លែងអង្គុយផងដែរ។

YOU ARE READING
????????????????? (????)
Romance?????????????????????????????????????????????????????? ??????????????????????????????????? ????????????????????????????????????????? ??????????????????????????????? ??????????! ????????????????????????????? ??????????????????????????????????????...
Part 64 : ??????????????????????
Start from the beginning