抖阴社区

Part 64 : ??????????????????????

Start from the beginning
                                    

   គ្រប់កាយវិការនិងពាក្យសន្ទនាមិនបានរំលងផុតពី Tae មួយវិនាទីណាឡើយ ហើយគេក៏អាចសង្កេតបានយ៉ាងច្បាស់ថាស្រីម្នាក់នេះគ្មានគំនិតល្អមកប្ដីរបស់គេទេ។ កំពុងតែដឹកញីបន្ស៊ីឈ្មោលហើយតើ។

«អេហ្ហេម...»នេះហើយជាល្បិចរបស់ក្មេងដែលលួចប្រច័ណ្ឌ ឱ្យតែឃើញកាយវិការរៀងស្និទ្ធគ្នាបន្តិច កនេះចេះតែរមាស់ក្រហេមមិនឈប់។ ម្ដងជាពីរដងរហូត Jungkook ចាប់បាន គ្រាន់តែមិនមាត់ ទើបបន្តសញ្ញេឯកសារដើម្បីប្រគល់ឱ្យនាងជាការបញ្ចប់។

«មើលទៅលោកដូចជាមិនស្រួលខ្លួនហើយ គួរតែទៅពេទ្យដើម្បីពិនិត្យ»សម្ដីទាក់ទាញក្រសែភ្នែកកាចឆ្នាស់ឱ្យបែរមករកនាងមួយរំពេច។ ដំបៅមិនឈឺយកឈឺរុក សន្សំរឿងដាក់ខ្លួនពិតមែន។

«ប្រហែលទេដឹង? លោកប្ដីហា៎ ចេញពីនេះកុំភ្លេចជូនអូនទៅពេទ្យផងណា ព្រោះក្នុងខ្លួនអូនចេះតែចង់ច្រាលឈាម ធ្វើឱ្យកន្រ្តាក់ដៃជើងនៅមិនសុខទេ»នេះក៏មិនណយដែរ ញិកញ៉ក់ដាក់គេ ទាំងរលាស់ដៃជើងដូចមនុស្សកំពុងត្រៀមឡើងសៃវៀន។

«មិនបាច់ចាំពេទ្យទេ ត្រឹមអូនម្នាក់បងអាចព្យាបាលបាន»

«aww លោកប្ដីចង់ព្យាបាលអូនយ៉ាងម៉េច?»

«យប់នេះអូននឹងដឹង!!»លោកប្ដីខាងនេះក៏មិនអន់ ត្រូវដៃត្រូវជើងជាមួយប្រពន្ធណាស់ ចាក់បណ្ដោយគ្មានឱ្យធ្លាក់មួយម៉ាត់ ខណៈដែលអ្នកនៅស្ដាប់មានអារម្មណ៍ថាខ្លួនដូចជាឆ្អឹងទទឹងកគេយ៉ាងអញ្ចឹង។

«នេះរួចរាល់ហើយ អ្នកនាងអាចត្រឡប់ទៅវិញបាន»លឺសម្ដីរាងក្រាស់ ប្រៀបបាននឹងគេទះមួយដៃ។ នាយមិនមែនចង់ដេញទេដឹង ហុចឯកសារហើយក៏ប្រាប់ឱ្យចាកចេញ ដូចជាគួរសមពេកហើយ។

«អ៎ ចាស!! អឺក...លោក Jungkook បើមានពេលទំនេរ-»

«មិនទំនេរទេ!!»មិនឱ្យស្រីស្រស់ស្រដីចប់ទាន់ រាងក្រាស់បដិសេធជាមុន ដូចជាដឹងពីបំណងរបស់នាងយ៉ាងច្បាស់។ ឬនាងមិនឃើញមេខ្លាកំពុងតែអង្គុយសម្លឹងមកទេ មកណាត់គ្នាស្អីត្រង់នេះ។

«គឺខ្ញុំចង់មានន័យថា-»

«បើមានកិច្ចការអ្វី ឱ្យលោកប៉ាអ្នកនាងទាក់ទងមកខ្ញុំចុះ»

????????????????? (????)Where stories live. Discover now