抖阴社区

Part 64 : ??????????????????????

Start from the beginning
                                    

«ចាស៎ ខ្ញុំដឹងហើយ...»Camila មិនដឹងរកពាក្យតបបែបណា បើនិយាយមិនទាន់នឹងចប់ឃ្លាផងគេកាត់មុនរហូត ដូចមិនចង់ឲ្យនាងនៅទីនេះច្រើនជាង។

    នាងក្រមុំបានត្រឹមស្ពាយកាបូបញញឹមមិនសមទំនងដាក់រាងក្រាស់ទើបកាន់ឯកសារត្រឡប់ទៅវិញ ប៉ុន្តែក៏ប្រទាក់ភ្នែកនឹងរាងតូចដែលអង្គុយលើសាឡុងកំពុងសម្លឹងមកនាងមិនព្រិច។

«មើលផ្លូវផងអ្នកនាង កុំរវល់តែមើលមុខខ្ញុំ»សម្លឹងលើក្រោមតិចរុកខ្វាក់ភ្នែក មករលៀមឱ្យដៃប្ដីគេហើយ នៅរឹកឡូយទៀត។ មើលកាយវិការចុះ នេះបើជាប្អូនគេវិញ គេទះគ្មានដកដៃទេឱ្យតែចរិកយ៉ាងហ្នឹង។

    Camila មិនតបត្រឹមបើកទ្វារដើរចេញទាំងម៉ួម៉ៅ គិតថានេះជាឱកាសដែលបានមកស្និទ្ធស្នាលនឹង JK. ប៉ុន្តែការគិតខុសពីការពិតទាំងស្រុង មិនត្រឹមតែត្រូវគេដេញទេ នៅមានប្រពន្ធគេចាំផ្លែផ្កាដាក់នាងទៀត អ្នកណាមិនខឹងលោកអ្ហើយ ចង់ចេញផ្សែងប្រាំពីររន្ធ។

«ឆឹស ស្រីមេបន!!»ថាគេសម្លឹងខ្លួន ទាំងដែលភ្នែកតាមមើលគេមិនដាក់។ JK អង្គុយមើលរឹកពាប្រពន្ធទាំងអស់សំណើច លើកទីមួយហើយដែលឃើញ Tae បញ្ចេញអាកប្បកិរិយាកាចឆ្នាសបែបនេះ។

«មើលអូនធ្វើអី?»Tae ស្រដីសួរទាំងភ្ញាក់ កាលបើបែរមកវិញក៏ប្រទះនឹងក្រសែភ្នែករបស់ប្ដីដែលសម្លឹងមកកាន់។ មុននេះគេបញ្ចេញអាការៈខ្លាំងពេកទេដឹង

«មើលមនុស្សកំពុងប្រច័ណ្ឌ»

«ប្រច័ណ្ឌអី? អ្នកណាប្រច័ណ្ឌ? អូនមើលមិនឃើញផង»នាយតូចដក.ករកមើលមនុស្ស ធ្វើពើរដូចមិនយល់ពីសម្ដីប្ដី។ ស្លាប់ហើយគេប្រច័ណ្ឌនាយឬ? មិនបានប្រច័ណ្ឌអ្វីបន្តិច មុននេះគេគ្រាន់តែក្រហេមដេញរុយប៉ុណ្ណោះ។

   Jk សែនគ្រឺត មើលកាយវិការមិនដឹងខ្យល់របស់មាឌល្អិតដែលធ្វើភ្នែកឡឹងឡង់ហាក់មិនយល់ពីសម្ដីរបស់ខ្លួន។ នាយធំខាំមាត់ទាំងខ្នាញ់ ចង់តែចាប់ក្រញិចឱ្យស្រែកតើ មនុស្សអីឌឺយ៉ាងនេះ។

«aww នេះអ្នកនាង Camila ភ្លេចទូរស័ព្ទហ្ហេស៎?»

«ឯណា?»មិនប្រច័ណ្ឌទេ តែងាកចង់បាក់.ក គ្រាន់តែឃើញរាងក្រាស់កំពុងតែឈរកាន់ទូរស័ព្ទរបស់នាង នាយតូចស្ទុះវឹងទៅកញ្ឆក់ភ្លាមពីដៃ JK។

????????????????? (????)Where stories live. Discover now