抖阴社区

Part 64 : ??????????????????????

Start from the beginning
                                    

«អូនធ្វើអី?»

«ចាំអូនជាអ្នកយកទៅវិញ បងនៅទីនេះហើយ ប្រយ័ត្ននាងចាប់សុី»Tae បញ្ចេញចង្កូមបន្លាចរាងសង្ហា មិនដឹងថានាងឬ Tae ទេដែលបម្រុងនឹងចាប់ប្ដីសុីនោះ។ មាឌតូចរួសរាន់ប្រញាប់រត់ចេញទៅខាងក្រៅ កាត់ភ្នែកមនុស្សដែលនៅជាន់លើ ឯ Kimo ក៏តាមមើលទាំងមិនយល់ មិនដឹងថាគួរតាមឬអត់ ស្របពេលដែល Tae រត់មិនបង្អង់ ខ្លាចក្រែងនាងទៅបាត់ គេខ្ជិលដេញតាមណាស់។

«ហេ៎...អ្នកនាង!!»រាងតូចស្រែកហៅនាងក្រមុំឱ្យឈប់ ខណៈដែលនាងកំពុងតែចុចជណ្ដើរយន្តបម្រុងនឹងចុះទៅខាងក្រោមវិញ។

«លោក!! មកតាមខ្ញុំធ្វើស្អី?»

«មិនបានតាម តែនាងសស្លាក់សស្លើតភ្លេចទូរស័ព្ទខ្លួនឯង»Tae

«លោក Jungkook ឱ្យលោកយកមកហ្ហេស៎?» នាងក្រមុំកញ្ឆក់ទូរស័ព្ទមកវិញ រវល់តែខឹង ចេះភ្លេចរបស់ទៅកើត តែអ្នកដែលគួរតែយកឱ្យនាងគួរណាស់តែជា Jungkook មិនមែនប្រពន្ធគេទេ។

«បើមែនយ៉ាងម៉េច? មិនបាច់រំពឹងប្ដីខ្ញុំមកជួបនាងទេ យកពេលទំនេរទៅជួយធ្វើការឪពុកនាងទៅ»ពេលខ្លះមិនចង់ទេ ខាំមាត់ខន្តីណាស់ តែឃើញមុខនាងពេលណាគេសែនគ្រឺត។

«ថាមិនត្រូវ ពេលនេះមិនអាច តែពេលក្រោយ-»

«នាងអាចនឹងក្លាយជាមេបនស្រីខូច?»

«លោកឯង...»Camila សន្ធឹងដៃរៀបនឹងទះ ថ្វីបើកំហឹងក្នុងខ្លួនវាច្រាលឡើង ពេលដែលត្រូវគេប្រមាថបែបនេះ។ តែនាងគិតឬ? ថាអាចទះគេបានងាយៗនោះ។

«នាងសាកប៉ះខ្ញុំមួយដៃ.លមើល កុំស្មានថាខ្លួនជាស្រីខ្ញុំមិនហ៊ានធ្វើអ្វីនាងឱ្យសោះ ប្រយ័ត្នខ្ញុំទះនាងច្រាស់ជើងឡើងលើ»ម្រាមតូចៗលើកឡើងគម្រាមទៅនាងក្រមុំវិញ។ មានដៃអីតែឯង មុខគេមិនមែនសម្រាប់នាងទះហ្វ្រីៗបញ្ចេញកំហឹងទេ។

«លោកឯងហ៊ាន?»

«ចង់សាកមើលទេ? ព្រោះខ្ញុំមិនមែនជាតួកុនដែលរង់ចាំតែសម្ដែងធ្វើជាតួកម្សត់ តែបើប្ដីខ្ញុំដឹងវិញនោះ ថាមិនត្រូវទឹកអាសុីតស្រោចខ្លួននាងក៏ថាបាន»

«មិនបាច់មកបន្លាច ខ្ញុំមិនខ្លាចស្រាប់ហើយ»

«ខ្ញុំគ្រាន់តែដាស់តឿន ទោះបីប្ដីខ្ញុំមិនប៉ះពាល់មនុស្សស្រី តែខ្ញុំនឹងធ្វើឱ្យនាងដឹង ថាការដែលចង់ដណ្ដើមប្ដីរបស់គេ វាវេទនាបែបណា!!»កែវភ្នែកដែលធ្លាប់តែស្រទន់បើកធំក្រឡោតបន្លាចនាងតូចឱ្យខិតជំហាន ថយឆ្ងាយពីគេ។ Jungkook គ្មានថ្ងៃក្បត់គេទៅយកស្រីកំដរទេ ប៉ុន្តែពេលខ្លះពួកឈ្លើងតោងទាមអស់នេះវាមិនងាយលែង ដូច្នេះហើយគេត្រូវតែសកម្មប្រដៅវាចេញខ្លះ។

«ខ្ញុំ-ខ្ញុំ...»

«រូបរាងនាងនៅល្អស្អាត កុំធ្វើឱ្យអសោចិ៍ព្រោះតែរឿងអាស្រូវ ព្រោះបើនាងហ៊ាន ខ្ញុំក៏មិនបន្ធូរដៃឱ្យនាងដូចគ្នា លាសិនហើយអ្នកនាង Camila!!»Tae បញ្ចប់សម្ដីដើរចេញមិនងាកក្រោយ។ នាងគ្រាន់តែជាកូនស្រីអភិជនដែលធ្វើខ្លួនតែសប្បាយ គ្មានអ្វីអាចប្រៀបនឹងគេបានឡើយ សង្ឃឹមអ្វីដែល Jungkook យកភ្នែកសម្លឹងរកនាង? Tae បន្សល់ត្រឹមសម្ដី ដើរចេញមិនខ្វល់ពីមនុស្សស្រីដែលខកខ្លួន ឈរទន្រ្ទាំជើងទាំងខឹងចិត្ត ប្ដីគេដេញមធ្យមទេ នៅមកត្រូវប្រពន្ធគេដៀលទៀត នាងស្ពឹកដល់ខួរ។

«ហាស់ តែប៉ុណ្ណេះល្អមើលមិនខាន»ថាអ្វីតែ Tae ដែលសកម្ម នាយ Kimo នេះក៏រលៀមណាស់ដែរ ទាញទូរស័ព្ទមកថតគ្មានឱ្យរំលងសកម្មភាពណាមួយទេ ទុកឱ្យចៅហ្វាយមើលលេង។ មានអីម្យ៉ាងដែរតើ គម្របណាឆ្នាំងហ្នឹង ចរិតគ្មានខុសគ្នាអ្វីបន្តិច។

To be continued

(2 ភាគទៀតអីចប់ហើយ🤧)

????????????????? (????)Where stories live. Discover now