抖阴社区

                                    

« ឯងញាំមួយៗទៅគ្មានអ្នកណាដណ្ដើមទេ បើអស់មួយចាននេះចាំខ្ញុំទៅយកមកឲ្យទៀត » ម៉ារីនាងនិយាយប្រាប់រីហ្វីដាមើលទៅនាងចូលចិត្តភ្លៅមាន់បំពងដល់ហើយមើលតែការញាំក៏ដឹងបាត់ទៅហើយ ។
« ពិតមែនឬបងម៉ារី? » រីហ្វីដាងើបមុខមកនិយាយជាមួយម៉ារី
« ច៎ាស »
« ហិហិអរគុណណាស់បងភ្លៅមាន់នេះឆ្ងាញ់ណាស់ »
« ចឹងញាំបន្តទៅតែញាំមួយៗកុំប្រញាប់ពេក »
« ខ្ញុំដឹងហើយបងកុំបារម្ភអី »
« ជីជីចង់ញាំដែរមែនទេ?» នាងល្អិតជីជីសម្លឹងមើលទៅភ្លៅមាន់កន្លែងរីហ្វីដាហើយនាងក៏ឃើញបានសួរទៅជីជីមិនបាននិយាយតែនាងងក់ក្បាលជំនួស។
«នេះយកទៅញាំចុះ»នាងយកភ្លៅមាន់មួយមកដាក់ក្នុងចានរបស់ជីជីនិយាយថានាងល្អិតនេះសប្បាយចិត្តណាស់ព្រោះចំណង់ចំណូលចិត្តរបស់នងដូចរីហ្វីដាណាស់ ។
« វ៉ាវ!នេះពិតជាឆ្ងាញ់ដូចបងហ្វីដានិយាយពិតមែន »
« ចឹងញាំបន្តទៀតទៅ » អ្នកទាំងអស់គ្នាញាំហើយក៏និយាយសើចជាមួយគ្នាពេញទាំងហ្នឹងតែមើលទៅមុខរបស់ថេយ៉ុងនិងជុងគុកវិញមិនបាច់មើលទេលោកអើយឡើងក្រញ៉ូវតែទាំងពីរនាក់ព្រោះតែគ្មានអ្នកណានិយាយជាមួយពួកគេឡើយ ។ ចំណែកគូឡេស្ទីនដែលគេធ្វើព្រងើយដាក់រីហ្វីដាដោយសារតែនាយមិនទាន់អាចនិយាយជាមួយនាងដូចជាពេលមុនបានទេព្រោះគេបានដឹងហើយថានាងត្រូវជាប្អួនស្រីរបស់មិត្តភក្តិរបស់គេគឺរិកគីនេះហើយកាលពីមុននាយមិនបានចាប់អារម្មណ៍ជាមួយឈ្មោះរបស់រីហ្វីដាទេថាវាស្រដៀងទៅហ្នឹងឈ្មោះអ្នកណាតែឥឡូវនេះបានដឹងហើយ។រិកគីតែងតែនិយាយពីនាងទៅប្រាប់រហូតថាប្អូនស្រីតែម្នាក់របស់គេបានស្លាប់បាត់ទៅចោលគេព្រោះតែខ្លួនគេជាងបងប្រុសនេះហើយដែលបានសម្លាប់ប្អូនស្រីគេដឹងពីរីហ្វីដាពិរិកគីស្ទើរតែទាំងអស់តែថាគេមិនដែលបានស្គាល់មុខរបស់ប្អូនស្រីរបស់រិកគីឡើយ ។
_____
ភាគ:១១០

« ពួកយើងទៅផឹកស្រាហី? » រិកគីនាយបបួលគេម្ដងទៀតហើយពេលញាំបាយជាមួយរួចរាល់អស់នោះ ។
« មែនហើយតោះ »រីហ្វីដានាងក្រោកឈរមុនគេមុនឯងញញឹមស្ញេញចេញមកដាក់គ្រប់គ្នាថ្ងៃនេះនាងសុំផឹកឲ្យចាស់ដៃម៉ង ។
« ខ្ញុំបានត្រៀមហើយៗ » ជុងគុក នាយក្រោកដើរចេញម្នាក់ទៀតគឺថាគេទៅយកស្រាបៀមកផឹកជុំគ្នានេះហើយនៅមានម្ហូបដែលបានត្រៀមរួចរាល់ដូចគ្នា ។
« ឯណាទៅ? »
«គឺនៅសួនខាងក្រោយផ្ទះពួកយើងទៅជប់លៀងនៅទីនោះទៅរបស់របរអីខ្ញុំរៀបចំវាមិនឲ្យខ្វះខាតទេ»
« បើអញ្ចឹងតោះពួកយើងទៅ » នាងល្អិតជីជីនោះក៏ដូចគ្នាដែរនាងក្រោកឈរបន្ទាប់មកដើរនាំផ្លូវគេទាំងដែលខ្លួនឯងមិនបានស្គាល់ផ្លូវផងធ្វើយ៉ាងឡូយ ។
«ប៉ាម៉ាក់សុំមិនទៅហើយណាព្រោះតែដើរពេញមួយថ្ងៃហើយមានអារម្មណ៍ថាហត់ចង់សម្រាកណាស់ »
«ច៎ាសមិនអីទេលោកប៉ាអ្នកម៉ាក់កូនដឹងហើយប៉ាម៉ាក់ងូតទឹកចូលសម្រាកចុះ » រីហ្វីដានាងស្រដីដោយស្នាមញញឹមពេញផែនថ្ពាល់ទាំងគូររបស់នាងនោះ។
« ចឹងម៉ាក់ហើយប៉ាទៅសិនហើយ »
« ច៎ាស »
« ឥឡូវពួកយើងទៅ » នៅពេលលោកប៉ាអ្នកម៉ានាងតូចចេញអៅផុតបាត់ទើបរិកគិនិយាយបបួលគ្រប់គ្នាទៅសួនខាងក្រោយផ្ទះចង់ដឹងថាជុងគុកបានរៀបចំយ៉ាងម៉េចដែរទៅទើបមិននិយាយប្រាប់អ្នកណាឲ្យបានដឹងសោះចឹងនោះ ពួកគេទាំងអស់គ្នាបានដើរសំដៅទៅសួនច្បារខាងក្រោយជាមួយគ្នាដោយជុងគុកដើរតាមក្រោយនោះកាន់ដបស្រាក្រហមទៅជាមួយមួយដបដែរ ។
ប្រទេសជប៉ុន...!
    ហ្វាន់ឌីម៉ានាងនៅធ្វើការរ៉ាប់រងជាមួយគ្នារឿងគ្រប់យ៉ាងជំនួសរីហ្វីដាទាងវេទនាភាគហ៊ុនស្ទើរតែទាំងអស់ជិតក្លាយជារបស់ស៊ូមិឬម៉ាគូស៊ីកា ឆាគីតូ នេះគេមិនគិតពីអ្វីដែលនាងបាននិយាយនិងនាំគេទៅនិយាយឲ្យដឹងរឿងនោះទេក្នុងចិត្ររបស់គេឥឡូវនេះមិនថាទៅជាអ្វីឲ្យប្រកដទេ។
«ម៉េចក៏នាងមិនព្រមទៅចូលរួមខួបកំណើតរបស់រីហ្វីដា?»សុខៗហាមិបានដើរចូលមកក្នុងអូហ្វីសរបស់ហ្វាន់ឌីម៉ាថែមទាំងនិយាយពីរឿងរីហ្វីដា ។
«ខ្ញុំមិនអាចទៅឥឡូវនេះបានឡើយព្រោះនៅទីនេះមានរឿងត្រូវដោះស្រាយច្រើនមែនទែនខ្ញុំមិនចង់ទុកវាចោលឡើយចឹងហើយលោកមិនបាច់មកនិយាយប្រាប់ខ្ញុំទេ ខ្ញុំដឹងថាពេលនេះរីហ្វីដាមានក្ដីសុខណាស់ពេលនៅជាមួយក្រុមគ្រួសារនាងចឹងហើយតាមដំណើរចុះ »
« នេះនាងចង់មនន័យយ៉ាងម៉េច? ខ្ញុំមិនយល់ទាល់តែសោះហេតុអ្វីក៏នាងគិតបែបហ្នឹង? ទោះការងាររវល់បែបណាក៏នាងមិនត្រូវឲ្យរីហ្វីដានៅទីនោះដោយមិនបានឃើញវត្តមាននាងដែរ »
« លោកគិតថាខ្ញុំមិនចង់ទៅឬ? តែខ្ញុំពិតជាមិនអាចដកខ្លួនចេញពីរឿងមួយនេះឡើយក្រែងលោកបានដឹងទៅហើយ?ខ្ញុំមិនអាចអូសបន្លាយពេលឲ្យវាទៅមុខបន្តទៀតបានឡើយខ្ញុំត្តូវតែធ្វើយ៉ាងណាឲ្យតែម៉ាគូស៊ីកាយល់ពីហេតុផលគ្រប់យ៉ាងដែលខ្ញុំបាននិយាយប្រាប់គេទាំងអស់នោះ »
«និយាយហើយគេមិនអើពើនៅតែជាន់ឈ្លីនាងដដែលនឹងមែន?»ហាមិនាងឡើងកម្ដៅមកម្ដងទៀតពេលនាងរំលឹកដល់រឿងរបស់ខ្លួនជាមួយស៊ូមិនាងនៅតែមិនអចបំភ្លេចធ្វើចិត្តឲ្យសប្បាយជាងនេះបានទេឬ?
«គេប្រហែលជាកំពុងតែគិតពីរឿងទាំងអស់ផងក៏អាចថាបាន»នេះជាសម្ដីប៉ាន់ស្មានរបស់ហ្វាន់ឌីម៉ាទាំងអស់ណាមួយនាងមិនបានគិតច្រើនដូចជាគេកំពុងតែនិយាយដាក់នាងផង ។
«ប្រហែល?នាងឥឡូវនេះចេះនិយាយពាក្យថា"ប្រហែល"ទៀតឬ?ហ៊ឹស!ខ្ញុំមិនដឹងថាគួរនិយាយឲ្យនាងចេះភ្លឺភ្នែកពីមនុស្សអាក្រក់ម្នាក់នោះសោះបើគេមិនស្ដាប់ពីហេតុផលរបស់នាងផងកុំបាច់ទៅពាក់ព័ន្ធជាមួយទៀត »ហាមិនាយខំនិយាយបញ្ចុះបញ្ចូលនាងអស់ពាក្យបន្តហើយបើនាងនៅតែដដែលមិនប្ដូរបើតាមដែលគេជួបនាងដំបូងមិនដូចជាពេលនេះសោះ ។

??????????????????????(?????????2???????????? ???????????) [ ??? ]Where stories live. Discover now