រាងកាយមាំទាំប្រែជាខ្សត់ខ្សោយដូចមនុស្សអត់ព្រលឹង ដើរសម្ដៅចូលមកក្នុងភូមិគ្រឹះទាំងខ្លួនស្រាលខ្ញើច រកហើបជើងមិនរួច។ បន្ទាប់ពីបញ្ជូនសពរបស់ Natsu ត្រឡប់ទៅប្រទេសជប៉ុនរួច Jungkook ក៏សម្រេចត្រឡប់មកវិញ ដោយមិនបានជូនដំណើរដើម្បីទៅចុះសពនាងឡើយ ត្បិតថាកូនចៅឪពុករបស់នាយតាមឃ្វាលជាប់បែបនេះ ។ ព័ត៌មាននៃការស្លាប់របស់ Natsu ផងដែរក៏ត្រូវបានលាក់ជាការសម្ងាត់ ដោយមានក្រុមហ៊ុនជាអ្នកចាត់ចែងចំពោះសពរបស់នាង។
ម៉ោងប្រាំបួនយប់ Jungkook បើកឡានមកតែឯងតែមិនសំដៅទៅរោងការ បែរជាបកមកផ្ទះដើម្បីសម្រាក ប៉ុន្តែមិនប្រាកដថានាយអាចគេចផុតឡើយ។
«មកហើយហេស៎»គ្រាន់តែឈានយើងចូលមិនបានប៉ុន្មានផង សម្លេងលោក Kenji ក៏បន្លឺឡើងសួរទៅកាន់កូន ឱ្យនាយចាប់អារម្មណ៍នឹងមនុស្សដែលអង្គុយរង់ចាំជាពិសេសគឺមានមេធាវីថែមទៀត។
«Jungkook មកនេះ»Miyu រហ័សដើរទៅទាញដៃកូនប្រុសដែលរវល់តែឈរធ្មឹងមិនកម្រើកខ្លួន។ រាងក្រាស់ដាក់ខ្លួនអង្គុយក្បែរនាយតូចដែលធ្វើខ្លួនភ័យៗជាមួយនឹងកែវភ្នែកពិឃាតរបស់នាយ។
«ឯងបានធ្វើស្អីខ្លះនៅថ្ងៃនេះ មានចេះគិតដែរទេ?»លោក Kenji ស្ដីបន្ទោសមនុស្សដែលមុខមាំមិនតបស្ដីក្រៅពីអង្គុយស្ងៀមចាំស្ដាប់។
«Jungkook ម៉ាក់ដឹងថាកូនមានបញ្ហានៅខាងក្រៅ តែថ្ងៃមង្គលការជារឿងសំខាន់ កូនគួរតែបែងចែក ធ្វើបែបនេះដូចជាប្រមាថគ្រួសារគេយ៉ាងចឹង»
«បើចឹងផ្ដាច់ពាក្យទៅ!!»មួយឃ្លាយ៉ាងអត់ជាតិធ្វើអោយគ្រប់គ្នាសម្លឹងមុខនាយទាំងមិនយល់។
«Jungkook ម៉េចក៏និយាយបែបនេះ?»Miyu
«ឆាប់សូមទោសលោក Kim និងកូន Tae ទៅ»លោក Kenji ប្រឹងសង្កត់ចិត្ត គាត់មិនដែលឃើញ Jungkook មានៈដល់ថ្នាក់នេះទេ។
«ហេតុអីខ្ញុំត្រូវសូមទោស? ក្រែងអ្នកម៉ាក់និយាយ មិនចឹងថាខ្ញុំប្រមាថដល់គ្រួសាររបស់គេ បើចឹងមិនគួរយកកូនមកប្រលាក់ប្រលូកនឹងមនុស្សគ្មានទំនួលខុសត្រូវដូចជាខ្ញុំទេ»
«គ្មាននរណាដែលមិនចេះខុស តែដែលសំខាន់គឺខុសហើយចេះកែទើបជាការប្រសើរ»Miyu
«ហើយខ្ញុំក៏មិនចង់គិតថាក្មួយស្អប់កូនខ្ញុំដល់ថ្នាក់នេះដែរ ប្រមាថខ្ញុំបាន តែកុំជាន់ឈ្លីកូនរបស់ខ្ញុំ»លោក Kim ហើបសម្ដីឡើងអោយ Jungkook ភ្ញាក់ព្រើតសម្លឹងមុខគាត់ ប្រឈមខ្សែភ្នែកដាក់គ្នាមួយរំពេច។
«បើឯងនិយាយថាខ្លួនឯងគ្មានទំនួលខុសត្រូវ បើចឹងបន្តទៅមុខទៀតតើនរណាជាអ្នកស្នងត្រកូល? ហើយប៉ាក៏នៅតែនិយាយដូចដើម បើឯងគ្មានសមត្ថភាពត្រឹមមើលថែមនុស្សម្នាក់ដែលប៉ាប្រគល់អោយ ចឹងឯងក៏គ្មានសមត្ថភាពទទួលបានមរតកពី Masashi ដែរ»លោក Kenji
«លោកប៉ាចង់ធ្វើយ៉ាងម៉េច?»Jungkook
«ប៉ានឹងប្រគល់ទ្រព្យសម្បត្តិទាំងនេះអោយទៅប្រពន្ធរបស់ឯងជាអ្នកគ្រប់គ្រងរហូតទាល់តែដល់ពេលដែលសាកសមឯងអាចនឹងទទួលបាន»
«លោកប៉ាចង់អោយអ្នកដទៃត្រួតក្បាលកូនខ្លួនឯងចឹងឬ?»Jungkook ស្រដីទាំងសើចហួសចិត្តនឹងទង្វើឪពុក តែគ្រប់គ្នាហាក់គ្មាននរណាម្នាក់នៅខាងនាយទាល់តែសោះ។
«Taehyung Kyota Masashi ជាកូនប្រសារក្នុងគ្រួសារនេះ មិនមែនជាអ្នកដទៃ ហើយម៉ាក់ក៏ជឿថាខ្លួនឯងមិនដែលមើលមនុស្សខុសដែរ»Miyu
«បាន! បើម៉ាក់និងប៉ាចង់បានបែបនេះ ប៉ុន្តែតទៅបើមានរឿងអ្វីកុំបន្ទោសខ្ញុំអោយសោះ»Jungkook ស្រដីទាំងលួចដៀងភ្នែកសម្លឹងទៅមាឌល្អិតដែលស្ងាត់មាត់ស្ងាត់ក ប្រហែលជាសមចិត្តណាស់ហើយ។
«ប៉ាមិនចាំបាច់បន្ទោសឯងគ្រប់ជំហានទេ ផ្លូវប៉ាបង្ហាញឯងរួចហើយ តទៅឯងត្រូវដើរដោយខ្លួនឯង ទ្រាំទ្របានយូរប៉ុណ្ណាគឺជាសមត្ថភាពរបស់ឯង»លោក Kenji ក្រើនរំលឹកដើម្បីដាស់សតិដល់កូនប្រុសដែលកំពុងតែបៀមកំហឹងពេញខ្លួន។ គាត់មិនអាចនៅជាមួយគេរហូតទេ ទើបជ្រើសមនុស្សម្នាក់ដែលសាកសមដើម្បីឲ្យជួយមើលថែ តែបើគេធ្វើអោយបាត់បង់ដោយខ្លួនឯង នោះជាអ្វីដែលគេគួរទទួលខុសត្រូវ។
«ខ្ញុំនឹងធ្វើអោយប៉ាឃើញ ថាមានតែខ្ញុំប៉ុណ្ណោះដែលសាកសមជាទាយាទនៃ Masashi »Jungkook សម្លឹងកែវភ្នែកជាមួយឪពុក បញ្ជាក់គាត់យ៉ាងច្បាស់ ថាគេមិនមែនគ្មានសមត្ថភាពឡើយ។
«ល្អណាស់ ម៉ាក់ជឿជាក់លើកូន! លោកមេធាវីរៀបចំទៅ...»Miyu ញញឹមខ្ជឹបសមដូចចិត្តឥតទាស់អ្វីបន្តិច ត្រឹមប៉ុណ្ណេះគាត់ស្ងប់ចិត្តបានមួយគ្រាហើយ។
«បើអ្នកទាំងពីរព្រមព្រៀងហើយ សូមចុះហត្ថលេខាត្រង់នេះ»លោកមេធាវី ផ្ទេរក្រដាស់អាពាហ៍ពិពាហ៍ទៅដល់ពួកគេដើម្បីសញ្ញេជាការបញ្ជាក់។ Tae រៀងស្ទាក់ស្ទើកាន់ប៊ិចទាំងញ័រដៃ លុះដល់ក្រលេកទៅមើលមុខរបស់ Jungkook គេកាន់តែភ័យ មុននឹងរហ័សចុះហត្ថលេខាជាកិច្ចបញ្ចប់។ រាងក្រាស់ឯណេះមាត់ប្រកែកណាស់ តែសញ្ញេរហ័សមិនចាំរាងតូចទេ មុននឹងប្រគល់ឱ្យទៅមេធាវីវិញ។
«អ្នកទាំងពីរបានព្រមព្រៀងរៀងខ្លួនហើយ ចាប់ពីពេលនេះតទៅអ្នកទាំងពីរជាគូស្វាមីភរិយាស្របច្បាប់ ចងភ្ជាប់នូវចំណងតែមួយ មានបញ្ហាអ្វីសូមអោយយោគយល់គ្នាអោយបានច្រើន រឿងធំធ្វើឲ្យក្លាយជារឿងតូច បើម្នាក់ក្ដៅម្នាក់ទៀតសូមអោយត្រជាក់ ជូនពរអោយស្រឡាញ់គ្នាដល់ចាស់កោងខ្នងណា»លោកមេធាវីរៀបរាប់ច្រើនសន្ធឹក តែរាងក្រាស់នេះស្ដាប់គ្មានចូលត្រចៀកអ្វីបន្តិចទេ។
«Tae ម៉ាក់អោយកូន»Miyu បានប្រគល់ប្រអប់បួនជ្រុងពណ៌ខៀវតូចមួយដល់រាងតូច បង្កជាចម្ងល់ដល់គេបន្តិចដែរ ដៃតូចៗហាក់ញញើតនឹងទទួលជាខ្លាំង។
«ជាអ្វីទៅម៉ាក់?»
«កូនមើលសិនទៅ ពេញចិត្តឬអត់?»
លឺសម្ដីរាងចំណាស់ដូចនេះ Tae ក៏បើកប្រអប់តូចនោះឡើង ដែលបង្ហាញឱ្យឃើញនូវកន្លាស់អាវភ្លឺផ្លេករូបសត្វបក្សីដែលមានដាំជាពេជ្រស្រោបជុំវិញយ៉ាងស្រស់ស្អាត ពិតជាប្លែកភ្នែកខ្លាំងណាស់។
«អ្នកម៉ាក់នេះ-»Tae សម្លឹងមុខគាត់ទាំងមិនយល់ ម្ដេចបានជាគាត់ប្រគល់វាអោយមកខ្លួន។
«នេះជាកន្លាស់អាវរូបសត្វក្ងោក វាជាតំណាងឱ្យម្ចាស់ស្រីឬភរិយារបស់ទាយាទនៃ Masashi កូនទទួលទុកចុះ ព្រោះបន្តិចទៀតនេះកូនត្រូវប្រើប្រាស់វាដើម្បីចេញកម្មវិធីជាមួយ Jungkook »កន្លាស់អាវទាំងនេះមានបន្តជំនាន់មកទៅហើយ តាំងពីសម័យបុរាណដែលគេរស់នៅបែកចែកឋានៈ រហូតមកដល់ពេលនេះគឺនៅមិនទាន់លុបបំបាត់ពីគ្រួសារ Masashi នៅឡើយ។ សមាជិកគ្រួសារនីមួយៗសុទ្ធតែមានកន្លាស់អាវជាសម្គាល់ បញ្ជាក់ពីសមាសភាពរៀងខ្លួន ។
«បាទ!!»Tae ឆ្លើយទាំងរអាក់រអួល គេដូចជាមិនទម្លាប់ជាមួយនឹងជីវិតអ្នកមានក្នុងគ្រួសារនេះទាល់តែសោះ វាដូចជាលើសលប់ពេកហើយសម្រាប់គេ។
«ចាប់ពីពេលនេះតទៅ Taehyung ជាសមាជិកក្នុងគ្រួសារនេះហើយ លោកឈប់បារម្ភទៅ បើមានបញ្ហាអ្វីពួកយើងជាអ្ន្ទកទទួលខុសត្រូវលើគេ»Mr.Kenji និយាយឡើងហាក់ចង់ឲ្យលោក Kim ស្ងប់ចិត្ត ថ្វីបើគាត់ចេះតែបារម្ភនិងចង់យកកូនត្រឡប់ទៅវិញជារឿយៗ។ តែដោយ Miyu ពូកែបញ្ចុះបញ្ចូលផងនោះទើបអាចអូសទាញអ្នកទាំងពីរមកដល់សេអ៊ូលបាន។
«ខ្ញុំសង្ឃឹមថាក្មួយ នឹងមិនធ្វើអោយខ្ញុំខកចិត្តម្តងទៀតទេ»លោក Kim សម្លឹងតទល់ជាមួយនឹងកូនប្រសារដែលក្បត់សន្យាជាមួយគាត់ត្រឹមមួយភ្លែត ព្រោះតែមនុស្សស្រីម្នាក់ តើតទៅគាត់អាចជឿចិត្តលើគេបានទៀតឬអត់?
«អឺក...ខ្ញុំថានេះក៏យប់ដែរហើយ ពួកយើងគួរតែទៅសម្រាកប្រសើរជាង ម្នាក់ៗក៏អស់កម្លាំងហើយដែរ ពិតទេ?»Miyu ឃើញដូចមិនស្រួលក៏ប្រញាប់កែស្ថានការណ៍ ក្រែងចិត្តដន្លងដែរ ព្រោះតែថ្ងៃនេះកូនប្រុសលេងមួយឈុតធំ ផ្អើលអស់មនុស្សក្នុងពិធី។
«ខ្ញុំទៅសម្រាកសិនហើយ រាត្រីសួស្ដី!!»Jungkook មិនបង្អង់ដកខ្លួនក្រោកចេញទៅបាត់ រកតែហៅមិនទាន់។
«អេ៎ ចាំ Tae ផង!! ចំមែនកូននេះ»Miyu
«ខ្ញុំសុំទៅបន្ទប់សិនហើយ រាត្រីសួស្តីបាទ!!»Tae ញញឹមមិនសម មុននឹងប្រញាប់រត់ទៅតាមអនាគតប្ដីដែលព្រងើយកន្តើយដាក់ខ្លួនដូចអ្នកដទៃ។ រាងចំណាស់បានត្រឹមតាមមើលពីក្រោយ មើលទៅចំណងប្ដីប្រពន្ធនេះបានយូរប៉ុណ្ណាទៅ?
បែរមកមួយគូឯណេះវិញ Taehyung ត្រុកៗមកតាមរាងក្រាស់ពីក្រោយ មុននឹងត្រូវបង្អាក់ពេលដែល Jungkook បញ្ឈប់ដំណើរ។
«ទៅគេងបន្ទប់ផ្សេងទៅ!!»
«ហេតុអី? សម្លៀកបំពាក់ខ្ញុំនៅក្នុងនោះ»
«នរណាឱ្យឯងចូលបន្ទប់យើង»
«អ្នកម៉ាក់ជាអ្នកប្រាប់គេអោយយកវ៉ាលីខ្ញុំមកទុក ខ្ញុំមិនបានចូលទេ»
«ហឹស ប្រហែលជាចង់ធ្វើប្រពន្ធយើងដល់ញ័រខ្លួនហើយ»
«ជឿជាក់ម្ល៉េះ? គិតថាលោកសង្ហារប៉ុណ្ណា ឆឹស លង់នឹងខ្លួនឯង...»Tae ពេបមាត់ជម្រេញនឹងរាងក្រាស់ដូចខ្ពើមណាស់ ទាំងដែលការពិតលួចស្រឡាញ់គេដែរសោះ។ រាងតូចក្រលៀសសក់ច្រានដៃរបស់ Jungkook ចេញមុននឹងចូលទៅក្នុងបន្ទប់ចោលគេបាត់។
«នេះឯង!! ក្មេងមុខអាក្រក់ មុខដូចភេសមុទ្រ ដំណើរតិះតះដូចភេណាស់ដឹងទេ គិតថាឯងស្អាតជាងយើងប៉ុណ្ណា...»Jungkook ក្ដៅត្រចៀកងំ មិនធ្លាប់មាននរណាហ៊ានបង្អាប់នាយបែបនេះទេ។ នាយធំរអ៊ូរខ្លាំងៗតាំងពីក្រៅតាមមកដល់ក្នុងរករឿងគេទាល់តែ Tae ព្រមត។
«ដឹងត្រឹមថាខ្ញុំខ្ជូតគួរអោយស្រឡាញ់ នរណាឃើញក៏លង់»Tae និយាយទាំងមានមោទនភាព ទាញថ្ពាល់ប៉ោងៗរបស់ខ្លួនឯងយ៉ាងគួរអោយខ្នាញ់ បញ្ចេញធ្មេញសស្ញាញ ធ្វើខ្លួនបែបនេះដឹងថាគួរអោយចាប់ក្រញិចណាស់ដឹងទេ។
«កំពុងជិះចង្អេរលើកខ្លួនឯងហេស៎ មិនបាច់ប្រឹងទេ ភេឡេឡឺ...»Jungkook សើចដើម.កយកដៃច្រានក្បាលមាឌល្អិតអោយចេញពីខ្លួនទាំងហួសចិត្ត នៅមានមនុស្សឆ្កួតនឹងសម្រស់ខ្លួនឯងទៀតឬ?
«អូយ៎ ខ្ញុំឈឺ!»
«យប់នេះបើឯងមិនរើឥវ៉ាន់ចេញទេ ចឹងគេងលើឥដ្ឋនេះចុះ»
«ហេតុអី? គ្រែលោកមិនមែនតូចឯណា ចិត្តកំណាញ់ម្ល៉េះ»
«ព្រោះយើងមិនចង់ប្រើរបស់រួមជាមួយឯង»Jungkook បញ្ជាក់យ៉ាងច្បាស់ មុននឹងដើរទៅរកបន្ទប់ទឹកបាត់ ទុកអោយមាឌល្អិតឈរអន់ចិត្តខឹងនឹងគេតែឯង។
«មុខមាត់ស្អាតបាត ម្ដេចចិត្តអាក្រក់ម្ល៉េះ មិនគួរមក Crush មនុស្សឈាមខ្មៅបែបនេះទាល់តែសោះ»នាយតូចក្ដាប់ដៃ ខាំមាត់ សឹងតែហក់សង្គ្រប់ Jungkook ម្ដងៗទៅហើយ ខ្មោចចេញខ្មោចចូលដូចមនុស្សមិនគ្រប់។
«ឯងលួចជេរយើងហេស៎?»សម្លេងចេញពីបន្ទប់ទឹកស្រែកមកខាងក្រៅ នាំឲ្យរាងតូចភ្ញាក់ព្រើត នៅដល់ខាងក្នុងហើយ ស្ដាប់លឺទៀតហេស៎?
«អត់មានទេ លោកងូតអោយលឿនទៅ ខ្ញុំប្រញាប់ងូតដែរ»Tae ស្រែកបកទៅវិញ តែក៏ស្ងាត់លែងមានការឆ្លើយតបក្រៅពីសម្លេងទឹកហូរ ខណៈដែលរាងតូចក៏ហួសចិត្ត លួចធ្វើមាត់ជីបអ៊ូចសែនស្អប់ប្ដីម្នាក់នេះជាខ្លាំង។
«ចាំតែល្ងង់អោយធ្វើបាបតើ ឆើស...»Tae ពេបមាត់ដោះអាវក្រៅចេញមួយជាន់មុននឹងហក់សង្គ្រប់ទៅលើពូកលោតចុះលោតឡើង រួចក៏ទម្លាក់ខ្លួនគេងននៀលដូចជាកូនក្មេង។
«អា៎ ក្រអូបណាស់ សឺតៗៗ មនុស្សប្រុសស្អីក្រអូបយ៉ាងនេះ ហិហិ សុបិន្តក្លាយជាការពិត»កាយតូចប្រកាច់រមួលពេញពូក សើចមិនបាត់សម្លេង ទាញខ្នើយគេមកថើបខ្សឺតៗ មុននឹងទាញភួយមកដណ្ដប់យ៉ាងកក់ក្ដៅ ក្លិនប្រុសម្នាក់នេះពិតជាស្អប់បេះដូងគេបានល្អណាស់។ Tae សម្ងំគេងទាំងចិត្តរំភើប បាន cr ធ្វើប្ដីនរណាមិនអរលោកអើយ។
ពេលវេលាកន្លងហួសទៅកន្លះម៉ោងទម្រាំនឹង Jungkook ចេញមក រាងតូចខាងនេះគេងលក់បាត់ទៅហើយ។ Jungkook ក្នុងឈុតគេងយប់ ឈរច្រត់ចង្កេះទាំងអស់និយាយ មើលទៅក្មេងនេះចង់ឈ្នះគេណាស់ហើយ។
«ចង់លេងបែបនេះឬ? បានតើ...»គំនិតអាក្រក់មិមដឹងជាផុសចេញពីណាមក បណ្ដាលឲ្យចិត្តរាងសង្ហាចូលទៅបីកាយស្រឡូនយកមកដាក់អោយគេងលើឥដ្ឋគ្មានអាណិតគេអ្វីបន្តិច។
«គេងត្រង់នេះហើយ កូនភេឡេឡឺ»Jungkook សើចរហឹសដើម.ករួចក៏ឡើងទៅលើគ្រែបិទភ្លើងគេងធ្វើព្រងើយ ទុកអោយមាឌល្អិតនៅហាលខ្យល់ម៉ាសុីនត្រជាក់ ញ័រញាក់ដូចកូនសត្វ។
To be continued
Lie Naa