ប្រពន្ធក្រៅបេះដូង (ចប់✓)

By LieNaa7

357K 20.4K 675

តើអាពាហ៍ពិពាហ៍មួយនេះកើតចេញពីស្នេហាឬគ្រាន់តែជាការសងសឹក? ព្រហ្មលិខិតហាក់លំអៀងមកកាន់ខ្ញុំណាស់ គ្រប់យ៉ាងគេជាអ... More

Part 1 : ស្នេហាបង្ខំ
Part 2 : ជនទីបី
Part 3 : Jungkook ត្រូវតែជាអ្នកទទួលខុសត្រូវ
Part 4 : Natsu នាងស្លាប់ហើយ
Part 5 : កូននឹងរៀបការធ្វើជាប្រពន្ធលោក Jeon!!
Part 6 : ជឿជាក់ម្ល៉េះ? គិតថាលោកសង្ហារប៉ុណ្ណា
Part 7 : សួរស្រួលបួលតើ ចាំបាច់សម្ដីធ្ងន់
Part 8 : ភាពឈឺចាប់របស់ឯងជាក្ដីសុខរបស់យើង
Part 9 : ស្រឡាញ់បានក៏អាចស្អប់បានដូចគ្នា
Part 10 : {តើឯងកើតឆ្កួតស្អី?}
Part 11 : មានមួយរឿងដែរ ដែលខ្ញុំមិនខ្លាច
Part 12 : ព្រួយបារម្ភ
Part 13 : ឯងជារបស់យើង អ្នកផ្សេងគ្មានសិទ្ធិប៉ះពាល់ឯងទេ
Part 14 : យើងឃ្លានឯង...
Part 15 : ឯងជាកម្មសិទ្ធិរបស់យើង
Part 16 : យើងមិនបានប្រច័ណ្ឌ
Part 17 : ឋានសួគ៌នៃ Hydrangea
Part 18 : តើលោកប៉ាឈឺតាំងពីពេលណា?
Part 19 : លោកប៉ាដឹងខ្លួនហើយ
Part 20 : ខ្ញុំស្អប់លោក! មនុស្សអាក្រក់!
Part 21 : តែបេះដូងឯងនៅតែត្រូវការយើង!!
Part 22 : Jeon Jungkook អាប្ដីហេងស៊យ!!
Part 23 : ក្ដីស្រឡាញ់រវាងឪពុកនិងដៃគូមិនដូចគ្នាទេ
Part 24 : យើងនឹងរកយុត្តិធម៌សម្រាប់ឯង
Part 25 : ប្រពន្ធដែលមានតែឈ្មោះ
Part 26 : តើវាជាស្នាដៃនរណា?
Part 27 : ម្នាក់ម្ដងទេ
Part 28 : កាតនេះជារបស់ស្វាមីខ្ញុំ ហេតុអីខ្ញុំយកប្រើមិនបាន?
Part 29 : ការចងចាំមិនល្អក៏មិនគួរទុកនាំតែរំខានចិត្តដែរ
Part 31 : ដោះលែងខ្លួនឯងពីស្រមោលអតីតកាល
Part 32 : មេបង្កបញ្ហា
Part 33 : មនុស្សអាត្មានិយមដូចជាលោកសមនឹងរស់នៅម្នាក់ឯងប៉ុណ្ណោះ
Part 34 : យើងរង់ចាំស្វាគមន៍នាងជានិច្ច Chaisa!!
Part 35 : យើងគ្មានថ្ងៃបណ្ដោយឱ្យឯងធ្លាក់ទៅលើដៃអ្នកផ្សេងជាដាច់ខាត
Part 36 : ហើយអ្នកបន្ទាប់...គឺជាវានេះហើយ
Part 37 : ពួកយើងរស់នៅរៀងខ្លួនគឺល្អបំផុតហើយ
Part 38 : ស្នេហាពិតជាធ្វើឱ្យមនុស្សអាត្មានិយមខ្លាំងណាស់
Part 39 : ឯងពង្វក់យើងឆ្កួតមិនខាន🔥
Part 40 : ម៉ាក់គិតចង់បានចៅនឹងគេហើយ
Part 41 : អ្នកណាថាបងនឹងលែងលះ?
Part 42 : បងចង់បានអូន!!
Part 43 : ចាប់ផ្ដើមពីចំណុចដកសូន្យ
Part 44 : អូនគ្មានថ្ងៃគេចផុតពីបងទេ Kim Taehyung
Part 45 : ខ្ញុំទទួលបញ្ជាពីចៅហ្វាយប៉ុណ្ណោះ
Part 46 : មានឈ្មោះជាប្ដីគ្មានសិទ្ធិហួងហែងប្រពន្ធទេហ្ហេស៎?
Part 47 : ហួងហែងប្រពន្ធយ៉ាងនេះឬ?
Part 48 : ជីវិតរបស់អូនជារបស់បង
Part 49 : ប្ដីបង Tae ឈ្មោះ Jungkook Kyota Masashi
Part 50 : បើមានគេនៅ ខ្ញុំប្រហែលជាមិនត្រូវជួបរឿងបែបហ្នឹងទេ
Part 51 : មានបងនៅទីនេះ គ្មានអ្នកណាអាចប៉ះអូនទេ
Part 52 : ថ្ងៃនេះអូនធ្វើបានល្អណាស់!!
Part 53 : មួយយប់!មិនមែនមួយទឹក!
Part 54 : បងនៅរង់ចាំអូនជានិច្ច!!
Part 55 : អូនមិនមែនបង អូនមិនយល់ទេ!!
Part 56 : កាដូរសម្រាប់ភរិយារបស់បងនោះអី
Part 57 :ប៉ាយក Tae ទៅនៅជាមួយផង...
Part 58 : អារម្មណ៍របស់ខ្ញុំពេលនេះវាស្ពឹកអស់ហើយ Jung
Part 59 : បងគ្មានថ្ងៃដោះលែងអូនជាដាច់ខាត
Ȟីិ្នĵា!!
Part 60 : គ្រប់យ៉ាងជាកំហុសរបស់ខ្ញុំ...
Part 61 : ក្នុងក្រសែភ្នែកបងមានតែអូនម្នាក់គត់ដែលស្រស់ស្អាតជាងគេ...
Part 62 : លោកប្ដីអូនគួរឱ្យស្រឡាញ់ជាងគេ
Part 63 : ក្រដាសមិនអាចខ្ចប់ភ្លើងជិតទេ
Part 64 : មើលមនុស្សកំពុងប្រច័ណ្ឌ
Part 65 : បើបងហ៊ានក្បត់អូន បងក៏មិនរស់ដែរ
ភាគបញ្ចប់ : រៀបការនឹងបងណា Tae...
Special part

Part 30 : ល្អនិងអាក្រក់វាដើរមកព្រមគ្នា

4.3K 242 1
By LieNaa7

ម្រាមដៃតូចៗដូចបន្លាក្រូច ចាប់កាន់សៀវភៅទាំងញ័រដៃទទ្រើក ប៉ុន្តែគេនៅតែបន្តបើកពីមួយសន្លឹកទៅមួយសន្លឹក។ ទីនេះបានបន្សល់ទុកនូវអនុស្សាវរីយ៍ជាច្រើនដែលពួកគេចងក្រងវាទុកជាមួយគ្នា ជាពិសេសស្នាមញញឹមដ៏រីករាយមួយនោះបានបង្ហាញឡើងទៅកាន់នាងដោយមិនបាច់បង្ខំ។ តើនាងមានចំណុចពិសេសអ្វីខ្លះទើបអាចយកឈ្នះបេះដូងបុរសម្នាក់នេះ? បុរសដែលមាននាមជាស្វាមីរបស់គេ។

Tae ចាប់បើកពីមួយទំព័រទៅមួយទំព័រដែលគ្រប់សម្លឹកសុទ្ធសឹងតែមានថ្ងៃខែច្បាស់លាស់នៅលើរូបទាំងនោះ រហូតមកដល់ពាក់កណ្ដាលសៀវភៅដែលមានសៀតនូវក្រដាសតូចមួយក្បែររូបថតរបស់នារីសោភា។ រាងតូចដកយកក្រដាសដែលត្រូវបានគេបត់នោះយកមកដកមើល ឃើញថាជាឈ្មោះរបស់ Natsu Hirohito ជាមួយថ្ងៃខែឆ្នាំកំណើត និង...ថ្ងៃខែដែលនាងស្លាប់។

«ទីក្រុង Kawagoe?»Tae ជ្រួញចិញ្ចើមនឹងឈ្មោះទីកន្លែងដែលសរសេរនៅខាងក្រោមថ្ងៃខែដែលនាងស្លាប់។ Tae ដកយករូបថតរបស់ Natsu ចេញមក ដែលនាងកំពុងឈរនៅមុខក្លោងទ្វារ Kawagoe Hikawa shrine ជាមួយនឹងស្នាមញញឹមគ្រងឈុតជានារីជប៉ុនបុរាណ។

«ឬទីនេះជាកន្លែងដែលគេយកនាងទៅបញ្ចុះ?»Tae វិវេកគិត កាន់រូបថតនិងក្រដាសនោះជាប់ គេធ្លាប់លឺមកថានាងជាក្មេងកំព្រាគ្មានសាច់ញាតិ ធំធាត់ឡើងក្នុងមណ្ឌលកុមារកំព្រា អ្វីដែលគេសង្ស័យអាចជាការពិតដែរទេ?

តុក~តុក ភ្លាមនោះសម្លេងគោះទ្វារបានបន្លឺឡើង Tae រហ័សប្រមែប្រមូលរបស់ដាក់ទៅក្នុងថតតុវិញ មុននឹងទ្វារបើកឡើងបង្ហាញឱ្យឃើញអង្គរក្សអាវខ្មៅម្នាក់ដែលដើរចូលមក។.

«អ្នកប្រុស Tae!!»

«លោកមានការអី?»Tae ស្រដីទាំងកំពុងដើរមកប្រឈមជាមួយគេ។

«គឺខ្ញុំយកកាតមកជូនអ្នកប្រុស តាមបញ្ជារបស់ចៅហ្វាយ!!»

«Jungkook?»

«បាទ! ក្នុងនេះជាកុងផ្ទាល់ខ្លួនរបស់អ្នកប្រុស គ្រាន់តែចៅហ្វាយឱ្យធ្វើកាតថ្មីប៉ុណ្ណោះ ប៉ុន្តែលុយដែលនៅក្នុងកុងគឺដូចដើម»លឺសម្ដីគេហើយ Tae ដូចជាស្ទាក់ស្ទើរនឹងយកបន្តិច ទាំងខួរក្បាលកំពុងឆ្ងល់ខ្លះៗ ហេតុអីនាយព្រមបើកកុងឱ្យគេងាយយ៉ាងនេះ? មិនមែនមកពីគេស្ដីថាដល់វិលសតិទេដឹង។

«អ្ហឹម អរគុណហើយ»Tae ទទួលកាតនោះពីអង្គរក្សវិញទើបគេចេញទៅខាងក្រៅ នាយតូចកាន់កាតមួយសន្លឹកនោះជាប់ទាំងកំពុងគិតជាមួយគំនិតដ៏សែនស្មុគស្មាញ។ Tae ស្រាប់តែនឹកឃើញដល់រូបមួយសន្លឹកមុននេះ ទើបប្រញាប់ទៅបើកថតតុដកក្រដាសនិងរូបមួយសន្លឹកនោះចេញមកដាក់ក្នុងហោប៉ៅខោ មុននឹងដាក់សៀវភៅទៅក្នុងថតតុវិញទាំងមិនបានរៀបឱ្យត្រឹមត្រូវ។

បានកាតមកវិញបែបនេះក៏ស្រួលម្យ៉ាង គេនឹងបានចេញដើរដោយមិនបាច់ខ្វល់ច្រើន។ Tae បើកឡានចេញទៅខាងក្រៅដោយខ្លួនឯង ទោះពួកគេចង់ជូនក៏មិនបានដែរ ព្រោះគេត្រូវការពេលវេលាផ្ទាល់ខ្លួនខ្លះ។

@ Kawagoe City

Tae បានមកដល់ទីក្រុងថ្មីមួយដែលស្ថិតនៅភាគពាយ័ព្យនៃទីក្រុងតូក្យូ។ ទីនេះក៏សម្បូរភ្ញៀវទេសចរណ៍គួរសមដែរ តែថាគេមិនដឹងឡើយតើគួរទៅណាបន្ត?

«ហូយ ឆ្កួតបំផុតហើយ ឯងស្គាល់ទីក្រុងដែលនាងរស់នៅ តែឯងមិនដឹងថាកន្លែងនាងបញ្ចុះនៅឯណាផងនឹង?»Tae ទះថ្ងាសទាំងហួសចិត្ត ជម្រើសចុងក្រោយគឺមានតែស្វែងរកតាមបណ្ដាញសង្គមក្រែងលោមានហ្វេនរបស់នាងធ្លាប់លើកវាឡើង។

«Kawagoe Hikawa shrine? ទីនេះមានមណ្ឌលកុមារកំព្រាដែរឬ?»Tae ជ្រួញចិញ្ចើមគិតមិនចេញ ទីនោះជាកន្លែងទីសក្ការៈបូជា ដែលមានភ្ញៀវទេសចរណ៍ទៅទស្សនាមិនចេះតិច តើទៅមានមណ្ឌលមកពីណា?

«សាកសិនទើបដឹង!!»Tae គិតរួចក៏បញ្ឆេះឡានទៅបន្ត។ គេចំណាយពេលដល់ទៅសាមសិបនាទីទើបមកដល់ទីនេះ ម្ដេចអាចបណ្ដោយឱ្យពេលវេលាកន្លងទៅដោយឥតប្រយោជន៍បានទៅ។

នាយតូចធ្វើដំណើរទាល់តែដល់គោលដៅ គេយកឡានទៅផ្ញើរនៅចំណតរួចរាល់ទើបដើរចូលទៅខាងក្នុង។ ទីនេះស្អាតប្លែក បានមកដើរលេងខ្លះក៏ស្រឡះខួរក្បាលល្អដែរ នៅតែផ្ទះសម្ងំតែក្នុងបន្ទប់ធ្វើឱ្យគេសុញគំនិតណាស់ ជាពិសេសគឺរឿងអតីតកាលដែលតាមលងបន្លាចឱ្យគេអង្គុយកើតទុក្ខមិនឈប់។

ចំណាយពេលជិតកន្លះម៉ោង ដើរថតដើរមើល សិក្សាពីប្រវត្តិសាស្ត្រ សិល្បៈរបស់ប្រទេសដទៃក៏ជាចំណេះដឹងម្យ៉ាង។ ដើរកាន់តែយូរទៅក៏បានមកដល់ខាងក្រោយដែលមានដើមឈើត្រឈឹងត្រឈៃជាម្លប់ដ៏ត្រជាក់ តែក៏ប្រទះនឹងដូនជីដែលកំពុងតែដើរកាន់កន្រ្តកបន្លែបម្រុងនឹងទៅណាក៏មិនដឹង។

«លោកយាយ!!»នាយតូចហៅបង្អាក់ដំណើរទើបដូនចាស់ព្រមឈប់បែរមករកគេវិញ។

«មានអ្វីហេស៎ចៅ?»

«លោកយាយអញ្ជើញទៅណា!»

«អ៎ គឺយាយទៅមណ្ឌលវិញនឹងណា ទើបមកពីផ្សារទិញម្ហូបនេះឯង»

«មណ្ឌល? មណ្ឌលអ្វីទៅលោកយាយ?»

«គឺមណ្ឌលក្មេងកំព្រានៅខាងក្រោយនេះ ដើរផុតរបងនេះទៅគឺដល់ហើយ»

«ពិតមែនឬ? លោកយាយខ្ញុំសុំទៅផង»ចំជាសំណាងជាន់លាភពិតមែន រកអូសប្រទះចង្រ្កានហ្គាស នាយតូចមិនគិតច្រើនសុំដូនចំណាស់ទៅជាមួយតែម្ដង។

«អា៎ បានតើចៅ បើចឹងឆាប់តាមមក»

«ចាំខ្ញុំជួយកាន់លោកយាយ»Tae ទទួលកន្រ្តកបន្លែពីគាត់ ទើបដើរជាមួយដូនចាស់ឆ្លងកាន់ព្រៃដែលមានដាក់ខណ្ឌដោយរបង រួចក៏ឆ្លងមកផុតទីតាំងមួយទៀតពិតមែន។ ចឹងក៏បានន័យថាមណ្ឌលនេះគឺនៅជាប់កន្លែងទីសក្ការៈនេះសោះ។ ដូនចាស់នាំនាយតូចចូលមកក្នុងមណ្ឌលដែលមានក្មេងៗរត់លេងពាសពេញមើលទៅសប្បាយដល់ហើយ។

«ឈិជី!!»ដូនចាស់ស្រាប់តែស្រែកហៅឈ្មោះអ្នកណាមិនដឹង ប៉ុន្តែភ្លាមនោះនារីបែរខ្នងដែលឈរក្នុងហ្វូងក្មេងៗបានបែរមក ធ្វើឱ្យគេស្គាល់ច្បាស់ថាជាអ្នកណា។

«ឈិជី?»រាងតូចពោលហៅឈ្មោះមិត្តរួមសាលាដែលធ្លាប់រៀនជាមួយគ្នា ខណៈដែលឈិជីក៏កំពុងតែដើរមកជាមួយនឹងភាពភ្ញាក់ផ្អើលដូចគ្នា។

«ជា... Taehyung ពិតទេ?»ឈិជីសួរទាំងស្ទាក់ស្ទើរព្រោះបែកគ្នាមកជិតប្រាំឆ្នាំជាងហើយ។

«យើងប្រែរូបរាងខ្លាំងណាស់ហ្ហេស៎ ទើបចាំមិនបាន»

«ក៏ស្អាតជាងមុននោះអី!!»

«អើ នេះស្គាល់គ្នាហ្អី?»ដូចចាស់ស្រាប់តែឆ្ងល់ដែលឃើញគេនិយាយសើចដូចស្គាល់គ្នាពីពេលណាមក។

«ស្គាល់តើម៉ែចាស់ នេះគឺ Taehyung ជាមិត្តរបស់ខ្ញុំ»ពួកគេស្គាល់គ្នាពេលដែលឈិជីចុះសិក្ខាសាលានៅប្រទេសកូរ៉េជាមួយឯគ្រូនិងសិស្សដទៃទៀត ហើយក៏គាប់ជួនប៉ះចំសាលាដែល Tae កំពុងរៀនភាសាជប៉ុននេះស្រាប់ទើបបានរាប់អានគ្នាជាមិត្ត។

«អឺ បើចឹងមើលគេផង យើងយកបន្លែទៅទុកសិន»ដូនចាស់ទទួលកន្ត្រកពីរាងតូចទើបដើរចូលទៅខាងក្នុង។

«យ៉ាងម៉េចមកលេងជប៉ុនឬ?»

«មកតាមប្ដីទៅវិញទេ!»Tae និយាយទាំងមុខស្អុយ

«អូ ភ្លេចគិតទៅថាគេទើបនឹងរៀបការជាមួយសេដ្ឋីវាល់លានដែលត្រៀមនឹងបន្តវេនស្នងត្រកូល Masashi នោះអី»ឈិជី និយាយសើចហាក់ចង់ចម្អន់មនុស្សដែលពូកែអៀនដូចជា Tae។

«ហេតុអីក៏ឯងដឹង?»

«ម៉េចក៏សួរបែបនេះ ព័ត៌មានល្បីពេញបណ្ដាញសង្គមកូរ៉េមិនមែនយើងគ្មានទូរស័ព្ទប្រើឯណា»

«ពិតមែនហើយ តែអ្នកនៅទីនេះភាគច្រើនគ្មានអ្នកណាដឹងទេ ថ្ងៃមុនត្រូវគេចោទថាជាចោរថែមទៀត ជិតនឹងបានដេកគុកទៅហើយ គិតពេលណាម៉ួម៉ៅតែម្ដង»

«អា៎ មកពីឯងមិនផ្សព្វផ្សាយនៅជប៉ុន តាមពិតទំនៀមទម្លាប់គឺត្រូវរៀបការនៅទីនេះម្ដងទៀត ប៉ុន្តែហេតុអីគ្រួសារគេមិនចុះផ្សាយ?»

«មិនដឹងដូចគ្នា រៀបការនៅកូរ៉េរួចក៏ចប់ គ្មាននរណាប្រាប់អ្វីដល់យើងទេ»

«កុំគិតច្រើនអី បើជ្រុលជាមកទៅហើយ ចាំយើងធ្វើជាហ្គាយនាំដើរទៅចុះ»ឈិជី កៀកស្មារាងតូចនាំគេចូលទៅខាងក្នុង ឃើញមុខដូចមនុស្សអស់សង្ឃឹមបែបនេះពិបាកមើលណាស់។

«ឯងឧស្សាហ៍មកទីនេះណាស់ទៅហ្ហេស? មើលទៅក្មេងៗដូចជាស្និទស្នាលនឹងឯងណាស់»ពួកគេដើរមកដល់កន្លែងមួយដែលឆ្ងាយពីក្មេងៗ Tae ក៏ដាក់ខ្លួនអង្គុយទៅលើទោងយោលដោយនាងក្រមុំក៏អង្គុយជាប់នោះ។

«អាចនិយាយបានថាយើងជាគ្រូស្ម័គ្រចិត្តនៅទីនេះ»
«គ្រូស្ម័គ្រចិត្ត?»
«មែនហើយ ពាក្យថាមណ្ឌលគឺរង់ចាំជំនួយពីអ្នកខាងក្រៅ ហើយបើគេមិនផ្ដល់ឱ្យក៏នៅតែត្រដររកប្រាក់ចំណូលដើម្បីផ្គត់ផ្គង់ក្មេងៗ បើរំពឹងតែរដ្ឋម្យ៉ាងក៏មិនអាចដែរ យើងគ្រាន់តែចង់ឱ្យពួកគេសិក្សាបានជ្រៅជ្រះ ទើបស្ម័គ្រចិត្តធ្វើជាគ្រូភាសាអង់គ្លេសដើម្បីឲ្យពួកគេចេះខ្លះ»
«ចុះឯងគិតចង់នៅបង្រៀនបែបនេះរហូតទៅឬ?»
«មិនច្បាស់ដែរ តែយើងមានអនុស្សាវរីយ៍ល្អៗនៅទីនេះច្រើនណាស់ ឆ្លៀតពីការងារ ទំនេរថ្ងៃសៅរ៍អាទិត្យក៏មកបង្រៀនពួកគេតែម្ដង»
«គួរឱ្យចាប់អារម្មណ៍ម្យ៉ាងដែរ»
«រួចចុះឯង គិតចង់ធ្វើអីបន្ត? ឬប្ដីថ្នមមិនឱ្យធ្វើអីទេ?»
«កុំនិយាយ យើងមិនចង់ដេកស្រណុកដោយសារអ្នកណាទេ បើសិនជាអាចយើងចង់វិលត្រឡប់ទៅធ្វើជាកីឡាករ skating ដូចពីមុន សាមញ្ញៗតែសប្បាយណាស់»
«យើងយល់! ល្អនិងអាក្រក់វាដើរមកព្រមគ្នា តែឯងកុំគិតច្រើនអី អតីតកាលគ្រាន់តែជាការចងចាំ អ្វីដែលអាចធ្វើបានគឺរីករាយនឹងពេលបច្ចុប្បន្ន ណាមួយ... Natsu ក៏លែងមានវត្តមានទៀតដែរ ឯងកុំខ្វល់សម្ដីមនុស្សអត់បានការណ៍ទាំងនោះអី មិនយូរមិនឆាប់បើពួកគេនិយាយហត់ ពួកគេនឹងឈប់ឯង»លឺសម្ដីមិត្ត ធ្វើឱ្យ Tae គិត មែនហើយមនុស្សដែលចាំតែរិះគន់ទាំងមិនដឹងពីភាពពិតនៃរឿងរ៉ាវ បំប៉ោងព័ត៌មានដែលប៉ុនចុងក្រចកឱ្យរីករាលដាលដល់ប៉ុនបាតដៃ រួចក៏អង្គុយសើចនឹងភាពឈឺចាប់របស់អ្នកដទៃ មិនគិតថាបាបកំពុងតែកត់ឈ្មោះទេហ្អី?

«មើលទៅឯងដឹងរឿងច្រើនណាស់!!»Tae មើលទៅនាងទាំងអស់សំណើច នារីម្នាក់នេះមានរហ័សនាមជានារី Google ពិតៗ។

«ត្រូវហើយ យើងមិនមែនកង្កែបក្នុងអណ្ដូងឯណា តែថាយើងក៏អាណិត Natsu!!»

«លឺថានាងធ្លាប់ជាក្មេងម្នាក់ដែលរស់នៅទីនេះ ឯងស្គាល់ពិតទេ?»

«ប្រាកដហើយ!!»

«បើចឹង....ឯងដឹងរឿងដែលនាងទទួលមរណភាពដែរទេ»Tae ស្រាប់តែទាញដៃអាវមិត្តឱ្យមកកៀកខ្លួន លួចខ្សឹបលឺតែពីរនាក់។

«លើសពីដឹងទៅទៀត មិនថាមូលហេតុដែលនាងស្លាប់ឬកន្លែងដែលនាងបញ្ចុះសពទេ គ្រាន់តែគេឱ្យលាក់ការប៉ុណ្ណោះ»លឺសម្ដីនាងហើយ ធ្វើឱ្យ Tae បើកភ្នែកធំក្រឡោត ដឹងសឹងតែគ្រប់រឿងទៅហើយ នៅមានអ្វីទៀតដែលស្រីមាឌល្អិតនេះមិនដឹង។

«ឈិជី!! ឯងអាចជូនយើងទៅបានទេ?»

«ឯងទៅធ្វើអី!! ទីនោះមិនល្អសម្រាប់ឯងទេ កុំទៅអី»

«ហេតុអី? យើងគ្រាន់តែចង់ជួបនាងប៉ុណ្ណោះ» គ្រប់គ្នានិយាយមករហូត កាលដែល Natsu ស្លាប់ក៏ព្រោះតែគេ ធ្វើឱ្យ Tae ដក់ជាប់នូវអារម្មណ៍ដឹងខុសដ៏សែនធ្ងន់ ដែលតាំងខ្លួនជាជនទីបីក្នុងទំនាក់ទំនងរបស់អ្នកដទៃ។

«ឯងច្បាស់ឬអត់ថាមិនអី?»

«អ្ហឹម!! ជូនយើងទៅបន្តិចមក»Tae នៅតែទទូចមិនឈប់ ទើបឈិជីប្រកែកលែងបានក្រៅពីជូនគេទៅ។ នាំប្រពន្ធគេមកជួបអតីតសង្សារចាស់របស់ប្ដី ស្ដាប់លឺហើយក៏មានអារម្មណ៍ថាក្ដុកក្ដួលណាស់ដែរ។.
៙ ៙ ៙

ត្រឡប់មកកាន់ប្រទេសកូរ៉េ។ Jungkook ជាមួយនឹងកូនចៅហែហមពីក្រោយបន្តដំណើរមកកាន់ឃ្លាំងដែលនៅក្បែរកំពង់ផែដែលមានសភាពមមាញឹក ដូច្នេះមិនសូវមាននរណាចាប់អារម្មណ៍ប៉ុន្មានទេ។
ចូលមកដល់ខាងក្នុងដែលស្ថិតនៅខាងក្រោយឃ្លាំងទំនិញ ដែលស្គាល់ថាជាបន្ទប់សម្ងាត់ កំពុងតែមានការធ្វើទារុណកម្មទៅលើមនុស្សដប់បីនាក់ដែលត្រូវគេចាប់ចងដៃព្យួរឡើងទៅលើដល់ខ្លួនផុតដី។

«យ៉ាងម៉េចហើយ!!»Jungkook សួរឡើងទៅកូនចៅ ខណៈដែលភ្នែកកំពុងតែសម្លឹងទៅកាន់មនុស្សដែលស្រោចស្រពទៅដោយឈាម ដែលកំពុងតែព្យាយាមងើយមុខមើលមកនាយដូចគ្នា។

«ពួកវាមាត់រឹង សួរមិនប្រាប់ទេចៅហ្វាយ»

«ហឹស ប្រហែលរំពាត់របស់ពួកឯង មិនធ្វើឱ្យគេស្កៀបសាច់ទេដឹង»កែវភ្នែកមុតស្រួចសម្លឹងតទល់នឹងមនុស្សដែលស្ថិតនៅកណ្ដាលគេ ដែលស្គាល់ថាជាបងធំក្នុងក្រុម មើលមកនាយដូចជាកំពុងគុំគួនណាស់។

«ចង់ឱ្យពួកខ្ញុំធ្វើយ៉ាងម៉េចបន្តចៅហ្វាយ!!»

«មើលទៅហិង្សាអស់ទាំងនេះគ្មានប្រសិទ្ធភាពលើគេទេ បើចង់ដឹងការពិត គួរតែផ្គាប់ចិត្តបន្តិច!! Kimo...»Jungkook បង្ហាញស្នាមញញឹមចុងមាត់ មើលទៅសភាពម្នាក់ៗដែលប្រៀបបាននឹងឆ្កែធ្លាក់ទឹកមិនខុស។ ដូចគេតែងនិយាយ ក្ដៅស៊ីរាក់ ត្រជាក់ស៊ីជ្រៅ បើហិង្សាមិនបានផល អញ្ជឹងមានតែផ្គាប់ផ្គុន។ Kimo គ្រាន់តែលឺសម្ដីរបស់ចៅហ្វាយភ្លាមក៏ដឹងតួនាទីភ្លេត នាយសុីញ៉ូប្រាប់កូនចៅ ទើបពួកគេដកយកនូវម្ជុលថ្នាំដប់បីសឺរុាំងចេញមក ជាហេតុឱ្យពួកគេភ័យ ព្រោះស្គាល់ច្បាស់ថាជាថ្នាំប្រភេទអ្វី ពេលដែលចាក់ចូលទៅនឹងធ្វើឱ្យពួកគេញៀនញ័រសាច់រហូតដល់ស្លាប់បើសិនជាមិនបានប្រើវាបន្ត។

To be continued

Lie Naa

Continue Reading

You'll Also Like

78.9M 3.6M 125
As Claire aims to leave her oppressive stepfamily behind, she befriends Zion. Will he be her ticket to freedom or a distraction in achieving her drea...