ប្រពន្ធក្រៅបេះដូង (ចប់✓)

By LieNaa7

357K 20.4K 675

តើអាពាហ៍ពិពាហ៍មួយនេះកើតចេញពីស្នេហាឬគ្រាន់តែជាការសងសឹក? ព្រហ្មលិខិតហាក់លំអៀងមកកាន់ខ្ញុំណាស់ គ្រប់យ៉ាងគេជាអ... More

Part 1 : ស្នេហាបង្ខំ
Part 2 : ជនទីបី
Part 3 : Jungkook ត្រូវតែជាអ្នកទទួលខុសត្រូវ
Part 4 : Natsu នាងស្លាប់ហើយ
Part 5 : កូននឹងរៀបការធ្វើជាប្រពន្ធលោក Jeon!!
Part 6 : ជឿជាក់ម្ល៉េះ? គិតថាលោកសង្ហារប៉ុណ្ណា
Part 7 : សួរស្រួលបួលតើ ចាំបាច់សម្ដីធ្ងន់
Part 8 : ភាពឈឺចាប់របស់ឯងជាក្ដីសុខរបស់យើង
Part 9 : ស្រឡាញ់បានក៏អាចស្អប់បានដូចគ្នា
Part 10 : {តើឯងកើតឆ្កួតស្អី?}
Part 11 : មានមួយរឿងដែរ ដែលខ្ញុំមិនខ្លាច
Part 12 : ព្រួយបារម្ភ
Part 13 : ឯងជារបស់យើង អ្នកផ្សេងគ្មានសិទ្ធិប៉ះពាល់ឯងទេ
Part 14 : យើងឃ្លានឯង...
Part 15 : ឯងជាកម្មសិទ្ធិរបស់យើង
Part 16 : យើងមិនបានប្រច័ណ្ឌ
Part 17 : ឋានសួគ៌នៃ Hydrangea
Part 18 : តើលោកប៉ាឈឺតាំងពីពេលណា?
Part 19 : លោកប៉ាដឹងខ្លួនហើយ
Part 20 : ខ្ញុំស្អប់លោក! មនុស្សអាក្រក់!
Part 21 : តែបេះដូងឯងនៅតែត្រូវការយើង!!
Part 22 : Jeon Jungkook អាប្ដីហេងស៊យ!!
Part 23 : ក្ដីស្រឡាញ់រវាងឪពុកនិងដៃគូមិនដូចគ្នាទេ
Part 24 : យើងនឹងរកយុត្តិធម៌សម្រាប់ឯង
Part 25 : ប្រពន្ធដែលមានតែឈ្មោះ
Part 26 : តើវាជាស្នាដៃនរណា?
Part 27 : ម្នាក់ម្ដងទេ
Part 28 : កាតនេះជារបស់ស្វាមីខ្ញុំ ហេតុអីខ្ញុំយកប្រើមិនបាន?
Part 29 : ការចងចាំមិនល្អក៏មិនគួរទុកនាំតែរំខានចិត្តដែរ
Part 30 : ល្អនិងអាក្រក់វាដើរមកព្រមគ្នា
Part 31 : ដោះលែងខ្លួនឯងពីស្រមោលអតីតកាល
Part 32 : មេបង្កបញ្ហា
Part 34 : យើងរង់ចាំស្វាគមន៍នាងជានិច្ច Chaisa!!
Part 35 : យើងគ្មានថ្ងៃបណ្ដោយឱ្យឯងធ្លាក់ទៅលើដៃអ្នកផ្សេងជាដាច់ខាត
Part 36 : ហើយអ្នកបន្ទាប់...គឺជាវានេះហើយ
Part 37 : ពួកយើងរស់នៅរៀងខ្លួនគឺល្អបំផុតហើយ
Part 38 : ស្នេហាពិតជាធ្វើឱ្យមនុស្សអាត្មានិយមខ្លាំងណាស់
Part 39 : ឯងពង្វក់យើងឆ្កួតមិនខាន🔥
Part 40 : ម៉ាក់គិតចង់បានចៅនឹងគេហើយ
Part 41 : អ្នកណាថាបងនឹងលែងលះ?
Part 42 : បងចង់បានអូន!!
Part 43 : ចាប់ផ្ដើមពីចំណុចដកសូន្យ
Part 44 : អូនគ្មានថ្ងៃគេចផុតពីបងទេ Kim Taehyung
Part 45 : ខ្ញុំទទួលបញ្ជាពីចៅហ្វាយប៉ុណ្ណោះ
Part 46 : មានឈ្មោះជាប្ដីគ្មានសិទ្ធិហួងហែងប្រពន្ធទេហ្ហេស៎?
Part 47 : ហួងហែងប្រពន្ធយ៉ាងនេះឬ?
Part 48 : ជីវិតរបស់អូនជារបស់បង
Part 49 : ប្ដីបង Tae ឈ្មោះ Jungkook Kyota Masashi
Part 50 : បើមានគេនៅ ខ្ញុំប្រហែលជាមិនត្រូវជួបរឿងបែបហ្នឹងទេ
Part 51 : មានបងនៅទីនេះ គ្មានអ្នកណាអាចប៉ះអូនទេ
Part 52 : ថ្ងៃនេះអូនធ្វើបានល្អណាស់!!
Part 53 : មួយយប់!មិនមែនមួយទឹក!
Part 54 : បងនៅរង់ចាំអូនជានិច្ច!!
Part 55 : អូនមិនមែនបង អូនមិនយល់ទេ!!
Part 56 : កាដូរសម្រាប់ភរិយារបស់បងនោះអី
Part 57 :ប៉ាយក Tae ទៅនៅជាមួយផង...
Part 58 : អារម្មណ៍របស់ខ្ញុំពេលនេះវាស្ពឹកអស់ហើយ Jung
Part 59 : បងគ្មានថ្ងៃដោះលែងអូនជាដាច់ខាត
Ȟីិ្នĵា!!
Part 60 : គ្រប់យ៉ាងជាកំហុសរបស់ខ្ញុំ...
Part 61 : ក្នុងក្រសែភ្នែកបងមានតែអូនម្នាក់គត់ដែលស្រស់ស្អាតជាងគេ...
Part 62 : លោកប្ដីអូនគួរឱ្យស្រឡាញ់ជាងគេ
Part 63 : ក្រដាសមិនអាចខ្ចប់ភ្លើងជិតទេ
Part 64 : មើលមនុស្សកំពុងប្រច័ណ្ឌ
Part 65 : បើបងហ៊ានក្បត់អូន បងក៏មិនរស់ដែរ
ភាគបញ្ចប់ : រៀបការនឹងបងណា Tae...
Special part

Part 33 : មនុស្សអាត្មានិយមដូចជាលោកសមនឹងរស់នៅម្នាក់ឯងប៉ុណ្ណោះ

5.1K 274 15
By LieNaa7

មនុស្សមាឌធំដែលបៀមកំហឹងជាប់នឹងខ្លួន មិនអាចធ្វើអ្វីបានក្រៅពីឡើងមកបន្ទប់ ក្រវាត់អាវក្រៅរបស់ខ្លួនទៅម្ខាង ទាញទូរស័ព្ទមកទាក់ទងទៅប្រពន្ធ តែ Tae មិនសូម្បីតែលើក។

«ហេតុអីមិនទទួល?»Jungkook ចងចិញ្ចើមមុខខ្មូរ បោះលិខិតឆ្លងដែនដែលនាយតាំងចិត្តយកមកឱ្យ Tae ដើម្បីលួងចិត្តគេប៉ុន្តែពេលនេះ នាយគួរតែកម្ទេចវាប្រសើរជាង។

ទឺតៗ!! ទូរស័ព្ទត្រូវបានផ្ដាច់ មិនមែនមិនទទួលតែលើកនេះរាងតូចចុចបិទចោលតែម្ដង ជាហេតុឱ្យនាយធំខឹងសឹងតែរលាយខ្លួនទៅហើយ។

«ហ៊ានចុចបិទលេខរបស់យើងផងហ្ហេស? ឯងប្រាកដជាមិនរួចខ្លួនទេ Kim Taehyung »រាងក្រាស់សង្ក្រៀតជើងធ្មេញ ក្ដាប់ដៃណែនព្យាយាមទប់កំហឹងដែលកំពុងតែបុកច្រាលពេញសរសៃរឈាម។ ថ្ងៃនេះជាថ្ងៃដ៏អាក្រក់បំផុតហើយ។

Jungkook ធ្វើអ្វីមិនបានក្រៅពីអង្គុយរង់ចាំគេនៅទីនេះ នាយចូកសក់ទៅក្រោយទាំងតប់ប្រមល់ ច្របូកច្របល់រាល់រឿងរ៉ាវដែលកើតឡើងនៅថ្ងៃនេះ។ នាយបែកចែកមិនទាន់ដាច់រវាងស្នេហ៍អតីតនិងប្រពន្ធនាពេលបច្ចុប្បន្ននេះ។ តើ Jungkook នឹងជ្រើសនរណាឱ្យប្រាកដ?

ម៉ោងប្រហែលជាប្រាំពីរយប់ទើបរាងតូចបានត្រឡប់មកវិញ ព្រោះរវល់លំហែរអារម្មណ៍ខ្លះដើម្បីបណ្ដេញរឿងស្មុគស្មាញ។ ចូលមកដល់ខាងក្នុងក៏ឃើញសភាពផ្ទះដូចរាល់ដង អ្វីដែលចម្លែកគឺប្ដីរបស់គេត្រឡប់មកវិញលឿនខុសធម្មតា។

«អ្នកប្រុស Tae ត្រឡប់មកវិញហើយហ្ហេស?» មេដោះដែលនៅចាំផ្លូវនាយតូចបានចេញមកយ៉ាងរហ័សដើម្បីទទួលម្ចាស់។ ហេតុការណ៍កាលពីល្ងាចមិញគាត់ឃើញទាំងអស់ សភាពរបស់ Jungkook គួរឱ្យខ្លាចប៉ុណ្ណាគាត់ក៏បានឃើញ គិតហើយព្រឺក្បាលតែម្ដង។

«បាទ! មេដោះនៅមិនទាន់ចូលសម្រាន្តទេឬ?»

«គឺនៅទេ អ្នកប្រុសចង់ញុាំអ្វីឬអត់ ខ្ញុំរៀបចំជូន»

«មិនអីទេ ខ្ញុំញុាំពីក្រៅមករួចហើយ រួចចុះ-»Tae ស្ទាក់ស្ទើនឹងសួរចង់ដឹង ថា Jungkook ញុាំរួចឬនៅ ប្រហែលជាកំពុងខឹងគេដាច់ក្បាលដាច់កន្ទុយហើយទេដឹង គេមិនចង់ចុចបិទលេខរបស់នាយទេ ប៉ុន្តែពេលនោះអារម្មណ៍គេមិនមូល បើគេលើកធានាថាឈ្លោះគ្នាផ្អើលតាមទូរស័ព្ទមិនខាន។

«អូ៎ អ្នកប្រុស Jungkook គាត់នៅមិនទាន់ពិសារអ្វីទេ ប្រហែលនៅចាំអ្នកប្រុស»

«បាទ ខ្ញុំឡើងទៅខាងលើសិនហើយ»Tae គ្រាន់តែងក់ក្បាលទទួលដឹងទាំងមុខស្ងួត មិនមែនចាំបាយទេ តែប្ដីគេនៅចាំរករឿងច្រើនជាង។ រាងតូចឡើងមកជាន់ខាងលើ ពេលដែលបើកទ្វារមកក៏ឃើញថាបន្ទប់ងងឹត ឃើញត្រឹមស្រមោលស្ទង់ៗនៅលើសាឡុង ដែលគេអាចទាយដឹងថាជានរណា។

«ទើបមកពីណា!!»ដូចការគិតមិនខុស សម្ដីរឹងកំព្រឹសបានបន្លឺឡើង ស្របពេលដែលភ្លើងក៏បានបើកដោយដៃស្រឡូនដើរចូលមកក្នុងបន្ទប់ជាមួយនឹងរឹកពារធម្មតា។

«មកពីខាងក្រៅ...»

«សប្បាយហាច់ហើររហូតដល់ចុចបិទលេខរបស់ប្ដី?»Jungkook សែនឃ្នើសចិត្តនឹងកាយវិការព្រងើយកន្តើយរបស់គេ។ រាងក្រាស់ដើរមកកញ្ឆក់ដៃស្រឡូនមួយទំហឹងឱ្យគេបែរមកប្រឈមនឹងខ្លួន។

«បើនិយាយរកតែរឿងឈ្លោះ ខ្ញុំថាពួកយើងកុំនិយាយគ្នាអីល្អជាង»

«សម្ដីបានណាស់ណ៎ គិតថាយើងចង់និយាយជាមួយឯងណាស់ទៅឬ?»

«បើមិនចង់ក៏មិនបាច់និយាយ ព្រោះខ្ញុំក៏មិនចង់ខាតពេលជាមួយនឹងមនុស្សផ្ដាច់ការ គ្មានហេតុផលដូចជាលោកដែរ»Tae ក្រលាស់ដៃរបស់ខ្លួនចេញវិញ ខឹងអីតែឯង គេក៏មិនស្រណុកក្នុងចិត្តតាំងពីពេលដែល Chaisa ផ្ញើររូបមកម្ល៉េះ តែគេព្យាយាមមិនបញ្ចេញ ព្រោះមិនចង់ធ្វើឱ្យបញ្ហាកាន់តែរីកធំ។

«កុំមកគ្រាន់បើដាក់យើង សម្អាងត្រឹមអ្នកម៉ាក់ ការពារឯងមិនបានទេ ឯងធ្វើស្អីខ្លះ ឯងត្រូវតែហ៊ានទទួលយកគ្រប់យ៉ាង ហើយកុំមកលន់តួអង្វរយើងឱ្យសោះ ព្រោះយើងគ្មានថ្ងៃលើកទោសឱ្យឯងជាដាច់ខាត ឯងត្រូវតែសងមកវិញគ្រប់យ៉ាង»

«លោកនិយាយស្អី!!»Tae វិលវល់ដកដង្ហើមញាប់ៗ ស្របពេលដែលជើងក៏ចេះតែថយក្រោយម្ដងបន្តិច ត្បិត Jungkook ចេះតែរំកិលខ្លួនមកក្បែរគេ សភាពរបស់នាយពេលនេះវាពិតជាគួរឱ្យខ្លាចខ្លាំងណាស់។

«ឯងយកក្រដាសរបស់ Natsu ទៅណា? នរណាអនុញ្ញាតឱ្យឯងចូលទៅរុះរើនៅកន្លែងរបស់យើង...» សម្ដីធ្ងន់កណ្ដុកសង្កត់សម្លេងដោយការគម្រាម បន្លាចរាងតូចដែលរុលខ្លួនដល់ផ្អឹបនឹងជញ្ជាំងចាប់ផ្ដើមបែកញើសតាមជើងសក់ ឬ Jungkook ដឹងហើយថាគេលួចយកព័ត៌មានលម្អិតរបស់ Natsu ទៅ។

«លោក-លោកនិយាយស្អី?»

«កុំមកធ្វើពុត យើងសួរថាឯងយកទៅធ្វើស្អី»សម្រែកដូចសិង្ហកំណាច គំហកនាយតូចមួយអស់សម្លេង ខណៈដែលដៃមាំលើកមកច្របាច់ថ្ពាល់ក្រពុំលើកសឹងហើបជើងផុតពីដី។

«អ៊ួយ ខ្ញុំឈឺ Jung!! លែងខ្ញុំ»សម្ដីក្រលរស្ដាប់សឹងមិនបានរបស់ Tae ជាមួយនឹងដៃតូចៗលើកវាយដៃរបស់រាងក្រាស់ ឱ្យលែងចេញពីមុខរបស់ខ្លួន ព្រោះថាគេឈឺណាស់។

«ឬកន្លងមកយើងល្អជាមួយឯងមិនគ្រប់គ្រាន់? កាលដែលយើងធ្វើព្រោះទំនួលខុសត្រូវ ហើយមនុស្សដែលយើងស្រឡាញ់គឺ Natsu មិនមែនជាឯងទេស្ដាប់ឱ្យច្បាស់»

«អ្ហឹស ខ្ញុំដឹងហើយ មិនបាច់មកបញ្ជាក់ទេ ព្រោះក្នុងចិត្តរបស់លោកមិនដែលគិតចង់បំភ្លេចនាងតាំងពីដំបូង ហើយខ្ញុំក៏ដឹងទៀតថាក្ដីស្រឡាញ់ដែលលោកផ្ដល់ឱ្យខ្ញុំកន្លងមកគឺក្លែងក្លាយ ព្រោះលោកមិនដែលចាត់ទុកខ្ញុំជាប្រពន្ធសូម្បីម្ដង តើត្រូវទេ?»Tae ក្រវាសដៃនាយធំចេញទាំងខាំមាត់និយាយទប់កម្សួលមិនឱ្យស្រក់ទឹកភ្នែក ដាច់ខាតគឺគេមិនយំឱ្យប្រុសម្នាក់នេះឃើញឡើយ។

«មែន! យើងមិនដែលមានចិត្តលើឯងសូម្បីម្ដង ដឹងថាហេតុអីទេ? ព្រោះយើងស្អប់!! ស្អប់ដែលឯងជាដើមហេតុដែលធ្វើឱ្យយើងនិង Natsu បែកគ្នា»

«ខ្ញុំមិនបានបំបែក ប៉ុន្តែមកពីអ្នកទាំងពីរមិនមែនជាគូនឹងគ្នាទៅវិញទេ!! មនុស្សអាត្មានិយមដូចជាលោកសមនឹងរស់នៅម្នាក់ឯងប៉ុណ្ណោះ Jungkook Masashi »Tae តំឡើងសម្លេងបកទៅរាងក្រាស់វិញ គេសឹងតែស្រក់ឈាមជំនួសឱ្យទឹកភ្នែកទៅហើយ។

«ហឹស ចឹងឬ? ប៉ុន្តែព្រហ្មលិខិតបានចារឱ្យឯងក្លាយជាគូនឹងយើង...ក្នុងនាមជាប្ដី!តើយើងគួរដាក់ទោសប្រពន្ធសម្ដីខ្លាំងដូចជាឯងបែបណាល្អទៅ?»ស្នាមញញឹមបីដូចមនុស្សរោគចិត្តដែលគេសែនខ្លាចបំផុត ចូលមកលងបន្លាចកាន់តែកៀកដល់ថ្នាក់នាយតូចញ័រខ្លួន បម្រុងនឹងគេចចេញ តែត្រូវដៃមាំក្រសោបចង្កេះរបស់គេជាប់។

«ធ្វើស្អី!! លែងខ្ញុំ Jungkook...»

«ភ័យធ្វើអី បងកំពុងនាំប្រពន្ធសម្លាញ់ទៅចុះនរកជាមួយគ្នានោះអី»សម្លេងក្បែរត្រចៀកជាមួយនឹងខ្យល់ដង្ហើមក្ដៅគគុក ដុតរាងតូចឱ្យកាន់តែបែកញើសប៉ុនគ្រាប់ពោត រើកញ្ជ្រោលកាន់តែខ្លាំង គេចចេញពីក្រញុាំរបស់រាងក្រាស់។

«អត់ទេ លែងខ្ញុំមនុស្សឆ្កួត!!»Tae ប្រមូលកម្លាំងដែលមានច្រាន Jungkook ចេញមួយទំហឹងមុននឹងហក់រំលងពូកដើម្បីគេចពីនាយ។

«ចង់ទៅណា!!»ចង់រត់ទៅទ្វារក៏មិនបាន Jungkook ដើរមកស្ទាក់ជាប់ ក្រសែភ្នែកកំណាចសម្លឹងមកគេដូចចំណី។ Tae ញ័រអស់សព្វរាងកាយ គិតអ្វីក៏មិនចេញ ខណៈដែល Jungkook ចេះតែសម្ដៅមករកគេមិនឈប់។

«បើលោកចូលមកខ្ញុំនឹងលោត»Tae អស់ជម្រើសក្រៅពីចេញតាមទ្វារកញ្ចក់ឆ្លងមកកាន់វេរ៉ងដាខាងក្រៅ។ កាយតូចស្លន់ស្លោររត់គេចពីរាងក្រាស់ដែលមុខក្រម៉ូវចងចិញ្ចើមចូលមករកខ្លួន។

«ល្អតើ លោតទៅ!! យើងនឹងអស់កម្មជាមួយឯង តែម្តង»Jungkook សើចចុងមាត់មើលទៅ ប្រពន្ធសម្អប់ដែលផ្លោះបង្កាន់ដៃវេរ៉ងដាបម្រុងនឹងលោតចុះទៅខាងក្រោម។ នាយមិនជឿថាគេចិត្តសឿងហ៊ានលោតទេ។

«បើស្អប់គ្នាណាស់ រស់នៅរៀងខ្លួនទៅ មករករឿងខ្ញុំធ្វើអី»

«បែបនេះវាមិនយុត្តិធម៌សម្រាប់មនុស្សដែលស្លាប់ទៅទេ ដែលឱ្យឯងមករស់នៅសោយសុខបែបនៀក»

«ខ្ញុំមិនបានសម្លាប់សង្សារលោកទេ»Tae ស្រែកតបទៅវិញ ហេតុអ្វីទម្លាក់កំហុសគ្រប់យ៉ាងមកលើគេទាំងដែលវាមិនមែនជាការពិត។

«តែឯងជាដើមហេតុដែលធ្វើឱ្យនាងស្លាប់» Jungkook គំហកមួយទំហឹងតាមកំហឹងដែលខ្លួនមាន។ រាល់ពេលដែលរំលឹកដល់នាង អណ្ដាតភ្លើងគុំគួនមួយនេះវាតែងតែឆាបឆេះឡើង។ រាងតូចភ័យស្ទើរបាត់ព្រលឹង ខណៈដែលជើង ក៏រអិលពីបង្កាន់ដៃមួយរំពេច៖

«អ្ហាយ... Jungkook » Tae ស្រែកមួយអស់ សម្លេង ស្របពេលដែលទឹកភ្នែកក៏ស្រក់មកដោយភាពភ័យខ្លាច សំណាងល្អដែលរាងក្រាស់ចាប់ដៃរបស់គេជាប់ ធ្វើឱ្យនាយតូចនៅខៃ្វៗលើវាលលំហរ។

«Jung ជួយខ្ញុំផង!!»កាយតូចត្រហ៊ោយំ កាលបើខ្លួនជិតនឹងធ្លាក់ បើសិនជារាងក្រាស់ ប្រលែងដៃប្រាកដណាស់ថាគេមិនរស់ឡើយ ព្រោះខាងក្រោមនេះជាអាងទឹកជម្រៅ2 ម៉ែត្រឯណោះ ប៉ះមនុស្សដែលចាញ់ទឹកដូចជាគេទៀត ឃើញហើយព្រឺក្បាលភ្លាមៗ។

«...ក្រែងឯងខ្លាំងណាស់ហេស៎»រាងក្រាស់សួរបញ្ឈឺ

«អត់ទេ Jungkook ហ្ហឹកៗ កុំលែងដៃខ្ញុំ...ខ្ញុំខ្លាច» Tae ក្រវីក្បាលប្រឹងចាប់ដៃមាំជាប់ រឿងផ្សេងគេអាចនឹងខ្លាំង ប៉ុន្តែចំពោះទឹកមួយ គេសុំចុះចាញ់ហើយ។

«ទៅស្លាប់ទៅ!!»សម្តីគ្មានអាល័យប្រលែងដៃកាយតូចទាំងគ្មានស្រណោះបណ្តោយឲ្យគេធ្លាក់ទៅទាំងមិនអាសូរ។

«អ្ហា៎...ប្រូង»ទឹកអាងបែកខ្ចាយ កាយតូចព្យាយាមប្រវេប្រវាក្នុងទឹកទាំងត្រដរខ្យល់ ព្រោះតែគេមិនចេះហែល តែ Jungkook វិញបែរជាឈរមើលពីជាន់លើមកទាំងញញឹមសមចិត្ត កាលបើឃើញប្រពន្ធខ្លួនរស់ពិបាកជាងស្លាប់បែបនេះ សមតាមបំណងនាយហើយ។

«ខឹក ជួយ អឹម ខឹក ជួយផង»Tae សន្សឹមៗលឹបក្បាលចុះ ឈ្លក់ទឹកផង ដកដង្ហើមមិនរួចផងស្ទើរដាច់ខ្យល់ស្លាប់ តាំងពីតូចមកពីខ្លាចបំផុតគឺទឹកនេះហើយ សូម្បីតែលោកគីមក៏តែងតែបារម្ភពីគេចំពោះរឿងនេះ ប៉ុន្តែពេលនេះគ្មាននរណានៅចាំបារម្ភពីគេទៀតឡើយ បើអ្នកជាប្ដីមិនទាំងខ្វល់ពីគេផងនោះ។

«Tae...»ភ្លាមនោះសម្លេងមកពីជ្រុងម្ខាងបាន បន្លឺឡើង ស្របពេលដែលរាងកាយមាំទាំរបស់នាយសង្ហាក៏លោតចុះទៅក្នុងទឹកជួយស្រង់មាឌតូចដែលកំពុងតែលិចចូលទៅក្នុងទឹកសន្សឹមៗសឹងតែបាត់ស្រមោល ប៉ុន្តែវាបង្កជាភាពមិនពេញចិត្តដល់មនុស្ស ខាងលើដែលមើលមកដោយអារម្មណ៍ ហួងហែង។

«អ្នកប្រុស...អ្នកប្រុសមិនអីទេហ្ហេស៎?»Kimo ស្លន់ស្លោលើកនាយតូចឱ្យផុតពីទឹកមក មុននឹងសួរនាំ ខណៈដែល Tae កំពុងតែទន់ខ្លួនស្ដូកទៅលើស្មារបស់គេទាំងក្អកគឃូស ឈ្លក់ទឹកឡើងក្រហមមុខអស់ទៅហើយ។

«អ្ហើយ ម៉េចក៏បែបនេះ?»Kimo ក្រសោបកាយតូចជាប់ ប្រឹងហែលទៅរកច្រាំង ទាំងមិនដឹងឡើយថាមនុស្សដែលកំពុងតែឈរមើលពីជាន់ខាងលើមកកំពុងតែឆេះឆួល សឹងតែលោតពីជាន់លើមកដណ្ដើម Tae ចេញពីដៃគេទៅហើយ។

Jungkook ក្ដាប់ដៃណែន អារម្មណ៍ដែលក្ដៅគគុកដោយកំហឹង ប្ដូរមកជាពុះកញ្ជ្រោលដោយភាពប្រចណ្ឌ គេត្របាញ់ជើងលឿនស្លែវចុះមកខាងក្រោម។ នាយធ្លាប់និយាយរួចមកហើយថាកម្មសិទ្ធិរបស់នាយនរណាក៏មិនអាចប៉ះពាល់បានដែរ ជាពិសេសក្មេងម្នាក់នេះ។

To be continued

Lie Naa



Continue Reading

You'll Also Like

78.9M 3.6M 125
As Claire aims to leave her oppressive stepfamily behind, she befriends Zion. Will he be her ticket to freedom or a distraction in achieving her drea...