ប្រពន្ធក្រៅបេះដូង (ចប់✓)

By LieNaa7

356K 20.4K 675

តើអាពាហ៍ពិពាហ៍មួយនេះកើតចេញពីស្នេហាឬគ្រាន់តែជាការសងសឹក? ព្រហ្មលិខិតហាក់លំអៀងមកកាន់ខ្ញុំណាស់ គ្រប់យ៉ាងគេជាអ... More

Part 1 : ស្នេហាបង្ខំ
Part 2 : ជនទីបី
Part 3 : Jungkook ត្រូវតែជាអ្នកទទួលខុសត្រូវ
Part 4 : Natsu នាងស្លាប់ហើយ
Part 5 : កូននឹងរៀបការធ្វើជាប្រពន្ធលោក Jeon!!
Part 6 : ជឿជាក់ម្ល៉េះ? គិតថាលោកសង្ហារប៉ុណ្ណា
Part 7 : សួរស្រួលបួលតើ ចាំបាច់សម្ដីធ្ងន់
Part 8 : ភាពឈឺចាប់របស់ឯងជាក្ដីសុខរបស់យើង
Part 9 : ស្រឡាញ់បានក៏អាចស្អប់បានដូចគ្នា
Part 10 : {តើឯងកើតឆ្កួតស្អី?}
Part 11 : មានមួយរឿងដែរ ដែលខ្ញុំមិនខ្លាច
Part 12 : ព្រួយបារម្ភ
Part 13 : ឯងជារបស់យើង អ្នកផ្សេងគ្មានសិទ្ធិប៉ះពាល់ឯងទេ
Part 14 : យើងឃ្លានឯង...
Part 15 : ឯងជាកម្មសិទ្ធិរបស់យើង
Part 16 : យើងមិនបានប្រច័ណ្ឌ
Part 17 : ឋានសួគ៌នៃ Hydrangea
Part 18 : តើលោកប៉ាឈឺតាំងពីពេលណា?
Part 19 : លោកប៉ាដឹងខ្លួនហើយ
Part 20 : ខ្ញុំស្អប់លោក! មនុស្សអាក្រក់!
Part 21 : តែបេះដូងឯងនៅតែត្រូវការយើង!!
Part 22 : Jeon Jungkook អាប្ដីហេងស៊យ!!
Part 23 : ក្ដីស្រឡាញ់រវាងឪពុកនិងដៃគូមិនដូចគ្នាទេ
Part 24 : យើងនឹងរកយុត្តិធម៌សម្រាប់ឯង
Part 25 : ប្រពន្ធដែលមានតែឈ្មោះ
Part 26 : តើវាជាស្នាដៃនរណា?
Part 27 : ម្នាក់ម្ដងទេ
Part 28 : កាតនេះជារបស់ស្វាមីខ្ញុំ ហេតុអីខ្ញុំយកប្រើមិនបាន?
Part 29 : ការចងចាំមិនល្អក៏មិនគួរទុកនាំតែរំខានចិត្តដែរ
Part 30 : ល្អនិងអាក្រក់វាដើរមកព្រមគ្នា
Part 31 : ដោះលែងខ្លួនឯងពីស្រមោលអតីតកាល
Part 32 : មេបង្កបញ្ហា
Part 33 : មនុស្សអាត្មានិយមដូចជាលោកសមនឹងរស់នៅម្នាក់ឯងប៉ុណ្ណោះ
Part 34 : យើងរង់ចាំស្វាគមន៍នាងជានិច្ច Chaisa!!
Part 35 : យើងគ្មានថ្ងៃបណ្ដោយឱ្យឯងធ្លាក់ទៅលើដៃអ្នកផ្សេងជាដាច់ខាត
Part 36 : ហើយអ្នកបន្ទាប់...គឺជាវានេះហើយ
Part 37 : ពួកយើងរស់នៅរៀងខ្លួនគឺល្អបំផុតហើយ
Part 38 : ស្នេហាពិតជាធ្វើឱ្យមនុស្សអាត្មានិយមខ្លាំងណាស់
Part 39 : ឯងពង្វក់យើងឆ្កួតមិនខាន🔥
Part 40 : ម៉ាក់គិតចង់បានចៅនឹងគេហើយ
Part 41 : អ្នកណាថាបងនឹងលែងលះ?
Part 42 : បងចង់បានអូន!!
Part 43 : ចាប់ផ្ដើមពីចំណុចដកសូន្យ
Part 44 : អូនគ្មានថ្ងៃគេចផុតពីបងទេ Kim Taehyung
Part 45 : ខ្ញុំទទួលបញ្ជាពីចៅហ្វាយប៉ុណ្ណោះ
Part 46 : មានឈ្មោះជាប្ដីគ្មានសិទ្ធិហួងហែងប្រពន្ធទេហ្ហេស៎?
Part 47 : ហួងហែងប្រពន្ធយ៉ាងនេះឬ?
Part 48 : ជីវិតរបស់អូនជារបស់បង
Part 49 : ប្ដីបង Tae ឈ្មោះ Jungkook Kyota Masashi
Part 50 : បើមានគេនៅ ខ្ញុំប្រហែលជាមិនត្រូវជួបរឿងបែបហ្នឹងទេ
Part 51 : មានបងនៅទីនេះ គ្មានអ្នកណាអាចប៉ះអូនទេ
Part 52 : ថ្ងៃនេះអូនធ្វើបានល្អណាស់!!
Part 54 : បងនៅរង់ចាំអូនជានិច្ច!!
Part 55 : អូនមិនមែនបង អូនមិនយល់ទេ!!
Part 56 : កាដូរសម្រាប់ភរិយារបស់បងនោះអី
Part 57 :ប៉ាយក Tae ទៅនៅជាមួយផង...
Part 58 : អារម្មណ៍របស់ខ្ញុំពេលនេះវាស្ពឹកអស់ហើយ Jung
Part 59 : បងគ្មានថ្ងៃដោះលែងអូនជាដាច់ខាត
Ȟីិ្នĵា!!
Part 60 : គ្រប់យ៉ាងជាកំហុសរបស់ខ្ញុំ...
Part 61 : ក្នុងក្រសែភ្នែកបងមានតែអូនម្នាក់គត់ដែលស្រស់ស្អាតជាងគេ...
Part 62 : លោកប្ដីអូនគួរឱ្យស្រឡាញ់ជាងគេ
Part 63 : ក្រដាសមិនអាចខ្ចប់ភ្លើងជិតទេ
Part 64 : មើលមនុស្សកំពុងប្រច័ណ្ឌ
Part 65 : បើបងហ៊ានក្បត់អូន បងក៏មិនរស់ដែរ
ភាគបញ្ចប់ : រៀបការនឹងបងណា Tae...
Special part

Part 53 : មួយយប់!មិនមែនមួយទឹក!

5.5K 373 15
By LieNaa7

ឈាមក្រហមស្រស់ដែលបម្រុងនឹងជះសាចមកលើកាយតូចបែរជាត្រូវ Jungkook មករងជំនួស។ ត្រឹមមួយពព្រិចភ្នែកដែលនាយក្រលេកឃើញ រាងក្រាស់ក៏ទាញកាយប្រពន្ធមកអោបជាប់ បណ្ដោយឲ្យឈាមនិងពងមាន់ទាំងនោះត្រូវគប់មកលើខ្នងរបស់នាយផ្ទួនៗ។

«ឆាប់ចេញទៅ Kim Taehyung ឯងមិនសាកសមចំពោះការប្រកួតនេះទេ»សម្ដីឡូឡាជាមួយនឹងពាក្យអសុរោះ ស្រែកឡើងខ្លាំងៗបង្កជាភាពភ្ញាក់ផ្អើលដល់គ្រប់គ្នាដែលនៅទីនេះ។ អង្គរក្ស Jungkook ដែលឃើញសភាពការណ៏មិនស្រួលក៏រហ័សចូលមកឃាត់ ការពារដោយទាញពួកនាងដែលមានគ្នាជិតដប់នាក់នោះចេញ។ តែពួកនាងនៅតែក្រាញ់ននៀលស្រែកដៀលរាងតូចជាមួយនឹងពាក្យដដែល។

«កុំអី Jungkook!!»Tae រហ័សចាប់ដៃប្ដីជាប់ កាលបើ Jungkook បម្រុងនឹងស្ទុះទៅរកពួកនាង បើសិនជាគេលែង ប្រាកដណាស់ថាគ្មានរឿងល្អកើតឡើងទេ។

«ប៉ុន្តែ Tae-»

«ពួកយើងទៅវិញទៅ!!»Tae ស្រដីជាមួយនឹងទឹកមុខអង្វរករ។ គេមិនចង់បង្កបញ្ហា មានមនុស្សច្រើនណាស់ដែលនៅទីនេះ វានាំតែធ្វើឱ្យនាយអាប់ឱនកិត្តិយស ដែលត្រូវមកខាតពេលជាមួយនឹងពួកគេប៉ុណ្ណោះ។

Jungkook នៅស្ងៀមទោះបីជាកំហឹងក្នុងខ្លួនផ្ទុះឡើងប៉ុណ្ណាក៏ត្រូវទប់ រឹតតែធ្វើឱ្យនាយកម្រើកលែងរួចពេលដែលឃើញទឹកមុខរលីងរលោងរបស់ប្រពន្ធបែបនេះ។ កែវភ្នែកក្រហមច្រាលបែរមកសម្លឹងពួកនាងដោយគំនុំ មុននឹងដោះអាវក្រៅដែលប្រលាក់នោះចេញរួចក៏បោះវាទៅក្នុងធុងសំរាមពេញទំហឹង បង្កជាសម្លេងឱ្យពួកគេភ្ញាក់បន្តិច ទុកជាការគម្រាម។ Jungkook លើកត្រកងបីកាយប្រពន្ធឡើង ដើរចេញកាត់ហ្វូងមនុស្សទាំងមិនខ្វល់ពីសម្លេងព្រូសរបស់សត្វដែលអនាថាគ្មានម្ចាស់។

ចូលមកដល់ក្នុងឡាន រាងក្រាស់ក៏ដាក់ប្រពន្ធឱ្យអង្គុយលើភ្លៅ ទោះបីជាគេប្រកែកក៏នាយអោបចង្កេះគេជាប់មិនឱ្យរើរួចដែរ ខណៈដែលរថយន្តក៏បើកចេញទៅសន្សឹមៗ តាមដោយឡានរបស់អង្គរក្សដែលហែហមពីក្រោយផង។

«អង្គុយទីនេះហើយ!!»

«លោកនឹងពិបាក»

«គ្រាន់តែលះបង់ភ្លៅឱ្យប្រពន្ធបងអង្គុយ វាមិនពិបាកទេ»សម្ដីរាបស្មើមិនឡេះឡោះដូចជារាល់ដងមែនពិត ប៉ុន្តែវានៅតែអាចធ្វើឱ្យ Tae អៀនបានដដែល ម្ដេចក៏មួយរយៈនេះសម្ដីនាយផ្អែមម្ល៉េះ? មិនសមនឹងចរិតរបស់នាយកាលពីមុនទាល់តែសោះ។

«Jungkook លោកសន្យានឹងខ្ញុំបានទេ?»

«ហ្ហឹម? រឿងអី? បើជារឿងមុននេះបងមិនសន្យាទេ»

«ហេតុអី? លោកចង់ធ្វើអីពួកគេ? សម្លាប់មនុស្សមិនមែនជាដំណោះស្រាយទេ Jungkook ពួកគេអាចនឹងងប់ងល់ខ្លាំងនឹង Haminទើបធ្វើបែបនេះ»

«មែនហើយ ព្រោះតែភាពងប់ងល់ទើបពួកគេហ៊ាន... បងក៏ដូចគ្នា អ្នកណាដែលបំពានអូន បងក៏ហ៊ានសម្លាប់វា មិនលើកលែងទោះបីជាក្មេងស្រីក៏ដោយ»

«Jungkook កុំអី ពួកយើងក៏អាចយកឈ្នះពួកគេដោយភាពស្ងៀមស្ងាត់បានដែរ ពេលនេះពួកគេមិនអាចទទួលយក ប៉ុន្តែគង់មានថ្ងៃណាមួយពួកគេនឹងទទួលស្គាល់ពីសមត្ថភាពរបស់ខ្ញុំ»

«អូនស្លូតពេកហើយ Tae មនុស្សមិនមែនត្រង់ដូចជាអូនពេកទេ ភាពចង់បានគ្មានដែនកំណត់ អូនមិនឆ្ងល់ទេឬ? ថាហេតុអីពួកគេចង់សម្លាប់អូន? ទោះបីជាអូនល្អជាមួយនឹងពួកគេដល់ស្លាប់ ក៏អូនបានត្រឹមជាអ្នកចាញ់ក្នុងកែវភ្នែកគេដដែល»

«ចុះហេតុអីពួកយើងត្រូវខ្វល់ពីពួកគេ? រស់នៅដោយគ្មានការកាប់សម្លាប់មិនបានទេឬ?»ព្រោះតែការច្រណែនទើបធ្វើពួកគេហ៊ានយ៉ាងនេះ Tae គ្រាន់តែមិនចង់ដើរជាន់ដានមនុស្សអស់ទាំងនោះប៉ុណ្ណោះ។ ប៉ុន្តែ Jungkook មិនបានគិតដូចជា Tae ឡើយ បើគេមិនប៉ះពាល់នាយមុន តើនាយអាចទៅសម្លាប់ពួកគេដែរទេ?

«តាមចិត្តអូនចុះ បងមិនបង្ខំអូនឱ្យទៅសងសឹកអ្នកណាទេ រស់នៅតាមរបៀបដែលអូនត្រូវការ ចំណែកពួកស្រមោចអស់នោះទុកឱ្យបងជាអ្នកបោសសម្អាត»

«Jungkook កុំអី ចាត់ទុកថាខ្ញុំសុំ»Tae បញ្ចេញទឹកមុខកូនឆ្កែលើកដៃអង្វរប្ដីក្រែងគេទន់ចិត្តខ្លះ តែ Jungkook ធ្វើមិនខ្វល់បែរមុខចេញមិនខ្ចីមើល ខ្លាចថាខ្លួនអាចនឹងទោរទន់តាមសម្ដីរបស់គេពិតមែន។ Tae បានត្រឹមឡឹងឡង់មិនគួរធ្វើបែបណា បើគេហាមឃាត់នាយមិនបាន លើកនេះមានមនុស្សមិនតិចទេដែលត្រូវស្លាប់។

៙ ៙ ៙

នៅក្នុងភោជនីយដ្ឋានលំដាប់មួយដែលរៀបចំតាមបែបឯកជន បើកឱ្យពួកអ្នកអភិជនចូលមកសប្បាយ តាមដោយស្រីក្មេងចូលមកបម្រើយកចិត្តផង។

«លោក hyung ក្រែងនិយាយថាឱ្យខ្ញុំជាអ្នកឈ្នះមេដាយមាសនោះអី ម្ដេចក៏ក្លាយជាបែបនេះ?» នាងក្រមុំ Hamin ញិកញ៉ក់រករឿងមនុស្សចំណាស់ដែលក្បត់ពាក្យសន្យា បំបាក់មុខនាងកណ្ដាលចំណោម ចំណែកឯមនុស្សដែលនាងស្អប់ចង់ឲ្យធ្លាក់បំផុតបែរជាជាប់លេខមួយទៅវិញ។

«អា៎ ចុះអូនមានចាញ់ឯណា!!»ចាស់ព្រើលសុីរបស់មិនចេះប្រមាណ ខ្លួនមានគ្រួសារហើយបែរជាមកអង្គុយអោបណែបណិតជាមួយនឹងស្រីកំណាន់ក្នុងហាងទៅវិញ។

«តែខ្ញុំនៅតែមិនមែនជាអ្នកលេខមួយ ចំណែកអាក្មេងនោះបែរជាជាប់ចំណាត់ថ្នាក់ ខ្ញុំស្អប់វាណាស់ ហេតុអ្វីឱ្យវាជាប់?»

«ចុះឱ្យយើងធ្វើយ៉ាងម៉េច អូនក៏ដឹងថាគណៈកម្មការមិនមែនមានតែយើងម្នាក់ឯណា នៅមានអ្នកផ្សេងទៀតដែលគេដាក់ពិន្ទុ យើងដាក់ឱ្យអូនជាប់ហើយ តើនៅចង់បានអីទៀត?»

«ក្រែងលោកជាម្ចាស់កម្មវិធីមិនចឹង?»

«កុំគិតច្រើនអីនៅវគ្គផ្ដាច់ព្រ័ត្រទៀត បើអូនស្អប់គេក៏ទម្លាក់ឱ្យបានទៅ»លោក hyung ធ្វើដូចធម្មតា សើចឡើងកក្អឹកទាញស្រាមកផឹកកំដរមាត់ ឯដៃអោបស្មាស្រីក្មេងជាប់សាសងក្នុងបន្ទប់តែពីរនាក់។

Hamin បានត្រឹមស្ងាត់ ពេលនេះនាងធ្វើអ្វីមិនបាននៅឡើយ បើតាចាស់ម្នាក់នេះប្រែក្រឡាស់សម្ដីមិនគោរពពាក្យសន្យា ទោះជាយ៉ាងណាក៏នាងមិនព្រមលះបង់ខ្លួនទទេៗដែរ តាចាស់នេះនៅមានប្រយោជន៍ច្រើនទៀតណាស់ នាងត្រូវតែឈ្នះនៅវគ្គផ្ដាច់ព្រ័ត្រ។

«អញ្ជឹងក៏បាន បំណាច់ជាមកសប្បាយទៅហើយ អូនមិនរំលឹករឿងហ្នឹងទេ ពួកយើងគួរតែរីករាយជាមួយគ្នាល្អជាង»Hamin យកចិត្តចាក់ស្រាបញ្ចុកប្រុសចាស់ ដៃអោបឆ្វេងស្ដាំផ្គាប់ចិត្តគេ ធ្វើឱ្យលោក Hyung ពេញចិត្តស្ដូក។

«ហាស់ៗ គួរឱ្យស្រឡាញ់ណាស់!!»រាងចំណាស់សើចឡើង យកច្រមុះថើបញីញក់ស្រង់ក្លិនថ្ពាល់ក្រពុំ ឯនាងក្រមុំក៏មិនប្រកែកបត់បែនឱ្យគេលូកលាន់តាមចិត្ត។ សម្លេងសើចក្អាកក្អាយហាក់ដូចជាមានក្ដីសុខណាស់ ម្នាក់ៗសុីផឹកមិនខ្វល់ពីបញ្ហាខាងក្រៅ រហូតដល់ភ្លាមនោះទ្វាបន្ទប់ត្រូវបានបើកឡើងដោយកម្រោលធ្វើឱ្យអ្នកខាងក្នុងភ្ញាក់ កាន់តែស្រឡាំងកាំងនឹងវត្តមានរបស់លោកជំទាវ Hae Hye-ri ។

«អាតាកញ្ចាស់ នាងស្រីថោកទាប!!»លោកជំទាវ (😳)

# ភូមិគ្រឹះគីម

ពេញមួយថ្ងៃដែលរាងតូចតាមរំខានប្ដី និយាយតែពាក្យដដែលៗហាមឃាត់នាយគ្រប់សព្វ ចំណែកហេតុផលលើកមកមិនខ្វះចន្លោះរៀបរាប់ដូចរឿងនិទាន ទាល់តែ Jungkook ស្ដាប់ឡើងស្រគៀរ ត្រចៀកទៅហើយ។

ឈានមកដល់ពេលរាត្រី ក្រោយពីស្រស់ស្រូបអាហារជាមួយនឹងគ្នារួច ទើបឡើងមកសម្អាតខ្លួនរៀបចំចូលគេង តែដែលចម្លែកគឺ Jungkook មិនដឹងជារៀបខ្លួនទៅណាឡើងខ្ញង់ សង្ហាអស់ស្ទះ មិនចាញ់កាលនៅកម្លោះទេ ធ្វើឱ្យ Tae អត់នឹងសង្ស័យមិនបាន។

«Jungkook លោកចង់ទៅណាទាំងយប់!!»Tae ដើរមកស្ទាក់មុខរាងក្រាស់ សួរនាំទៅមនុស្សមាឌធំដែលបម្រុងនឹងចេញក្រៅ។ គំនិតផុសឡើងធ្វើឱ្យគេនៅមិនស្ងប់ នេះក៏យប់ណាស់ទៅហើយ តើនាយចង់ទៅណា?

«សឺត បងមានការនៅខាងក្រៅ អូនចូលគេងមុនចុះ» Jungkook ជ្រើសការមិនប្រាប់ បែរជាឱនមកថើបថ្ងាសប្រពន្ធមុននឹងប្រាប់ឲ្យគេចូលគេងមុន ព្រោះទម្រាំនឹងនាយត្រឡប់មកអាចនឹងជិតភ្លឺក៏ថាបាន។

«ការងារអីដែលត្រូវចេញទៅទាំងយប់?»

«គឺនៅកំពង់ផែមានបញ្ហា!!»

«បញ្ហាអី? រួចចុះបង Kimo ឬក៏កូនចៅរបស់លោកក៏មាន ចាំបាច់អីត្រូវចេញទៅដោយផ្ទាល់ដែរ»

«ពួកគេដោះស្រាយមិនបាន ទើបបងត្រូវទៅដោយផ្ទាល់ ឬអូនមិនទុកចិត្តបង?»

«បើចឹងប្រាប់សិនមក ថាជាការងារអី? បញ្ហាអីដែលត្រូវដោះស្រាយ ហើយលោកត្រូវជួបជាមួយអ្នកណាខ្លះ?»

«នេះអូនកំពុងតែជំរឿនបង?»Jungkook ហាក់អស់សំណើច ហួសចិត្តនឹងប្រពន្ធក្មេងដែលជីកឫសជីកគល់ សួររកមូលហេតុ នេះនាយទៅធ្វើការពិតមែន មិនបានកុហកឯណា គ្រាន់តែការងារនោះល្អឬអត់ គឺនាយប្រាប់មិនបាន។

«មិនដឹង បើលោកមិនឆ្លើយ ខ្ញុំមិនឱ្យទៅ»Tae មុខមាំត្រដាងដៃឃាំងផ្លូវរបស់រាងក្រាស់ ថ្ងៃនេះគេត្រូវតែឃាត់នាយឱ្យបានជាដាច់ខាត ជៀសវាងព្រឹកស្អែកមានព័ត៌មានប្លែកៗឱ្យគេមើលទៀត។

«ល្អ! បើអូនសង្ស័យ អញ្ជឹងទៅជាមួយគ្នាតែម្ដងទៅ» Jungkook មិនសុាំញុាំចាប់ទាញដៃនាយតូចឱ្យទៅតាម តែអ្នកខ្លះបែរជាស្រែក ក្រាញ់ននៀលភ្លាមៗ។

«អត់ទេៗៗ ខ្ញុំអត់ទៅទេ»Tae ក្រវីក្បាលញាប់ស្អេកប្រឹងបេះដៃចេញពីប្ដីវិញ។ បេះដូងគេខ្សោយណាស់មិនអាចទៅឃើញទិដ្ឋភាពអស់ទាំងហ្នឹងបានទេ ម្យ៉ាងក៏មិនទាន់ចង់ជាប់ឈ្មោះជាឃាតករអ្វីដែរ គេត្រូវការជីវិតដែលមានសេរីភាពមិនមែនរស់នៅក្នុងមន្ទីរឃុំឃាំងឡើយ។

«បែបនេះក៏មិនបាន បែបនោះក៏មិនព្រម សម្រេចថាអូនត្រូវការអី?»

«ខ្ញុំគ្រាន់តែមិនចង់ឱ្យលោកទៅ!!»

«បើចឹងឡើងទៅគេងទៅ បន្តិចទៀតបងមកវិញ»

«អត់ទេ អ្ហឹម...»បើហាមនឹងសម្ដីមិនស្ដាប់ ទុកឱ្យគេប្រើមាត់ម្ដង។ Tae រត់ត្រេមកស្ទាក់មុខប្ដី ចង្អើតជើងតោង.កនាយធំជាប់ ផ្សាភ្ជាប់បបូរមាត់ជាមួយរាងក្រាស់បំណងថើបពង្វក់គេមិនចេញទៅណាបាន។

Jungkook គាំងធ្មឹងលែងហ៊ានវាចា ដល់ថ្នាក់ហ៊ានប្រថុយយ៉ាងនេះទៅហើយ មិនមែនធម្មតាទេ។ JK មិនបដិសេធ ដៃមាំលើកមកក្រសោបចង្កេះប្រពន្ធ ទាញកាយតូចមកផ្អឹបនឹងខ្លួនយ៉ាងស្អិតរមួត ថើបតបតមិនឱ្យរាងតូចខកចិត្តឡើយ ងាយអីនឹងបានប្រពន្ធឱ្យដៃ ចេះហុចឆ្វេងស្ដាំបែបនេះ។ បបូរមាត់ដែលកំពុងតែរស់រវើក បើកឡើងឱ្យអណ្ដាតនាយសង្ហាចូលទៅលុកលុយ ស្វែងរករសជាតិដែលនាយត្រូវការ។

«អ្ហឹម Jung...»

«ក្មេងកំហូច ចង់ឃាត់បងដោយបែបនេះឬ?»JK សួរឡើងទាំងមិនព្រមលែងដៃពីចង្កេះប្រពន្ធ ចំណែកនាយតូចក៏នៅអោប.កប្ដីជាប់ សម្លឹងភ្នែកប្ដីមិនដាក់ហាក់ចង់អង្វរកឱ្យនាយបញ្ឈប់។

«លោកធ្លាប់និយាយថា បើខ្ញុំព្រមកំដរលោកមួយយប់ លោកនឹងព្រមផ្ដល់នូវអ្វីដែលខ្ញុំត្រូវការ តើលោកនៅចាំដែរទេ?»គេសុខចិត្តលះបង់កម្លាំងសម្រាប់យប់នេះ បើសិនជាគេអាចបញ្ឈប់នាយបានពិតមែន។

«ហ្ហឹស នេះអូនសុខចិត្តលះបង់ខ្លួនឯងដើម្បីតែជួយពួកគេ?»JK សើចដើម.កហួសចិត្ត គេធ្វើដើម្បីអ្នកដទៃយ៉ាងនេះឬ? ទាំងដែលរាល់ដងទាល់តែនាយបង្ខំទើបគេព្រម។

«មិនមែនដើម្បីអ្នកណា តែខ្ញុំមិនចង់ឲ្យលោកធ្វើវាម្ដងហើយម្ដងទៀត ជីវិតមនុស្សឬសត្វគួរតែធម្មជាតិជាអ្នកកំណត់ មិនមែនជាយើងឡើយ ខ្ញុំសុំណា Jung លើកលែងឱ្យពួកគេម្ដងទៅ!!»

«អូនប្រាកដហើយថាមិនស្ដាយក្រោយ?»JK បានត្រឹមយកអណ្ដាតទល់ថ្ពាល់ខ្នាញ់នឹងប្រពន្ធ តែក៏មិនចង់ឈ្លោះប្រកែកទើបព្រមសម្របតាម។

«លោកមិនមែនចង់ធ្វើដល់ខ្ញុំសន្លប់តើពិតទេ? អា៎...» Tae និយាយមិនទាន់នឹងផុតពីមាត់ផង ក៏ត្រូវ Jungkook ចាប់ផ្ដួលទៅលើគ្រែតាមដោយនាយទ្រោមពីលើយ៉ាងកៀកប្រកិត។

«មួយយប់!មិនមែនមួយទឹក! សន្លប់ឬអត់ គឺស្ថិតលើអូនប៉ុណ្ណោះ»មិនស្រដីតែមាត់ ដៃនេះក៏រវៀមលូកស្ទាបជើងស្រឡូនដែលស្រមោចវាជ្រុះ ស្លៀកត្រឹមខោខ្លីពាក់កណ្ដាលភ្លៅ ដែលសំខាន់ជើងធំទៀតងាយស្រួលដល់នាយស្ទាបអង្អែល បង្អូសលើសាច់គេថើរៗ។ យប់នេះធានាថាថ្នមអូនមិនឱ្យទាស់ចិត្តទេ។

«Jungkook!!»Tae ដកដង្ហើមញាប់ស្អេក គិតខុសឬត្រូវដែលជ្រើសវិធីនេះ តែគេអស់ជម្រើសពិតមែន។

«អូននិយាយរួចហើយ ប្ដូរចិត្តវិញមិនបានទេ»JK ញញឹមស្រស់ ចេះរកកន្លែងឱ្យនាយចំណេញឃើញ។ មានអីត្រឹមកំដរនាយមួយយប់ ជីវិតមនុស្សទាំងនោះក៏នាយមិនប៉ះដែរ តែអាចរស់នៅសុខស្រួលឬអត់ ទុកឱ្យនាយពិចារណាសិន។

To be continued

Continue Reading

You'll Also Like

78.9M 3.6M 125
As Claire aims to leave her oppressive stepfamily behind, she befriends Zion. Will he be her ticket to freedom or a distraction in achieving her drea...