#ជីវិតរបស់អូន
#ភាគ1
Let enjoy it😘![ផាំង!! ]
សម្លេងគ្រាប់កាំភ្លើងបាញ់ទម្លុះទៅលើក្បាលអ្នកដែលជាមនុស្សក្លាហានហ៊ានទៅប្រលែងនឹងភ្លើងរបស់តោកំណាច យុនគ្គី។ គេអង្គុយសម្លឹងមើលទៅសាកសព្វដែលបាញ់ទម្លុះក្បាលដោយទឹកមុខមាំគ្មានខ្លាចញញើតព្រោះនេះជាអ្វីដែលគេចង់បាន ។
"លើកទី1លើកលែង លើកទី2គម្រាម
លើកទី3....... ជាអ្វីដែលពួកឯងគួរតែយល់"
ស្នាមញញឹមពោរពេញទៅដោយជ័យជំនះ បានបង្ហាញឡើងនៅលើមុខរបស់តោកំណាចដែលអាចបញ្ជាក់ថាគេគឺអ្នកឈ្នះ អ្នកឈ្នះដ៏ពិតប្រាកដ។"អូស! សាកសព្វទៅទម្លាក់ចូលទឹកទៅ! យើងមិនចង់មុខអាចង្រៃនេះទេ!"
យុនគ្គីបន្លឺពាក្យសម្តីចេញមកធ្វើអោយម្នាក់ៗរហ័សរហួនលីយកសាកសព្វចេញទៅ ឯអ្នកខ្លះក៏ប្រយាប់ជូតសម្អាតឈាមដែលសេសសល់ចេញពីលលារក្បាល។
"យើងគួរចាក់ចេញពីនេះនេះទៅអ្នកប្រុស"
ដេនដែលជាជំនិតប្រុសទំនើងរបស់គេចូលមកជាមួយទឹកមុខញញឹមស្រស់ពព្រាយ លាយលំជាមួយការខ្លាចរអារបន្តិច។
យុនគ្គីមិនមាត់មិនក តែក៏ងើបរៀបចំចេញទៅពីរនាក់ដេន ដោយទុកអោយកន្លែងនេះសេសសល់ទៅដោយក្លិនឈាមឆ្អាបឆ្អេះ។
នៅតាមផ្លូវក្នុងឡានគេ អង្គុយបែបស្មើកៗ ខុសពីសកម្មភាពទើបតែកន្លងអំបាញ់មិញនេះគេក្លាហាន គេឃោឃៅ តែពេលនោះគឺសង្ងំអង្គុយស្ងៀមស្ងាត់បំផុត ធ្វើអោយដេនជាជំនិតបញ្ចេញទឹកមុខបែបមិនស្រួល... ។
"អ្នកប្រុសមានរឿងអីមែន.... ទេ?"
"នាងយ៉ាងមិចហើយ?"
"អ្នកណា?" គេសួរតបទៅទាំងធ្វើមុខភ្លីភ្លើ ភ្នែករបស់យុនគ្គីស្រាប់តែប្តូរមកជាសម្លក់គេមួយរំពេចភ្នែក។
"អរ! យល់ហើយ! គឺ..នាងតូចនោះមែនទេ? ខ្ញុំបានឃើញក្មេងទំនើងជម្រិតទារលុយនាងរាល់ថ្ងៃ ម្សិលមិញទើបធ្វើជ្រុះក្រដាសរាងថ្លៃអោយទៅនាង មានទៅដឹងឯណាពួកអាចង្រៃនោះ ចាប់វៃនាងទាល់តែបាន" [ចាបវៃ?] គ្រាន់តែឮបែបនេះក្នុងខ្លួនរបស់គេចាប់ផ្តើមកម្រើកសរសៃរឆ្អឹង
ទឹកមុខមាំបង្ហាញចេញមកម្តងទៀត ក្នុងចិត្តក្លាយជារងើកភ្លើង ដុតបញ្ឆេះអោយក្តៅហួតហែង។

YOU ARE READING
????????????[complete ]?
Romance??? ???????/ ??????????? ?????????????????????????????????????????????????????????????????? ??????????????????????????????????????????????????? "????????????????????????????????????"? ???????????????????????????