#ជីវិតរបស់អូន
#ភាគ20 enjoy your reading ❤️"ឈប់យំទៅ! បងនៅក្បែរអូនទេ" យុនគ្គីបីនាងថ្នមៗដាក់ទៅលើពូកទន់ៗពោរពេញដោយផាសុខភាព គេលួចឆ្មក់ថើបនាងមួយខ្សឺតទើបសសុលខ្លួនចូលទៅក្បែរកាយាដែលកំពុងតែពេបមាត់យំដូចកូនក្មេងដើម្បីអោយក្រសោបលួងលោងទាំងយប់កណ្តាលអាត្រាធគេអាចដឹងខ្លួនថានឹងមានរឿងមិនល្អកើតឡើងនៅថ្ងៃណាមួយមិនខាន។
"អ៊ុំយុននិយាយថាមិច? "យ៉ុងអានហាក់ចាប់ភ្លឹកទៅនឹងសម្តីគេភ្លែត ច្រើនឆ្នាំហើយមិនដែលឮសូម្បីតែពាក្យនេះសូម្បីតែម្តង មកទល់ពេលនេះវាហាក់ដូចជាចាក់ស្រ្តេសដល់បេះដូងនាងធ្វើអោយនិយាយមិនចេញសោះ។
"បងស្រឡាញ់អូន.. បុិននឹងបានទេ?"កម្លោះចាស់ហាក់នឹងស្ទាក់ស្ទើរក្នុងការនិយាយ តែដើម្បីតែនាងសប្បាយចិត្តទោះចុះដើរកាត់ព្យុះកាត់ភ្លៀងក៏គេមិនខ្ចីងាករេ ចុះទម្រាំតែពាក្យបងស្រឡាញ់អូនតែប៉ុន្មានម៉ាត់នេះបើគេធ្វើមិនបានក៏ចាត់ទុកខ្លួនឯងមិនមែនជាប្រុសទៅ។
"អូន.. អូន.. គឺអូន" ទឹកភ្នែកមិនដឹងស្រក់មកពីណាខ្លះបញ្ចេញមកថ្ពាល់ក្រពុំម្តងទៀត ទីបំផុតគេក៏ទទួលស្គាល់នាងហើយ ក៏មិនចាំបាច់អោយនាងហត់នឿយនឹងទទួលស្គាល់តែម្នាក់ឯងដែរ។ កាយស្តើងលូកក្រសោបឪបទៅអ្នកម្ខាងទៀត ទោះដឹងថាគេត្រជាក់ដូចទឹកកកនៅពេលខ្លះ តែគេជាមនុស្សកក់ក្តៅបំផុតសម្រាប់នាងក្នុងមួយជីវិតនេះ។"ក៏ឆាប់គេងចុះ! ថ្ងៃស្អែកនឹងប្រែជាស្រស់បំព្រងវិញ! ជុប" រាងសង្ហារឪនប្រថាប់ទៅលើថ្ងាសស្រីស្រស់រួចដាក់កាយលង់លក់នៅជិតព្រះនាងតូចរបស់ខ្លួន.. ។
@មួយខែក្រោយមក
ពេលវេលាកាន់តែដើរទៅមុខយូរៗទៅក៏ក្លាយជាទម្លាប់រស់នៅធម្មតាបំផុតរបស់មនុស្សពីរនាក់ដែលនៅជាមួយគ្នា ក្នុងនាមជាគូរ
ស្នេហ៏ដ៏សែនស្រស់បំព្រង ពាក្យថាអូនបងនិយាយចេញមកទាំងគ្មានភាពអៀនខ្មាសដូចកាលពីមុន ទំនាក់ទំនងកាន់តែជ្រួលជ្រៀបដែលលែងមានពាក្យថាប្រកួតប្រជែងតែ÷"លោកប្រុសអញ្ជើញពិសា"សម្លេងជ្រួញជ្រេញតូចៗបង្ហាញអោយឃើញស្រីតូចម្នាក់ដែលជាអ្នកបម្រើផ្ទាល់ខ្លួនរបស់យ៉ុងអាន។ អ៊ីយ៉ុងក្មេងស្រីវ័យស្រករនឹងយ៉ុងអានដែរ នាងមកបម្រើនៅទីនេះប្រហែលជាពីរអាទិត្យហើយរឿងទាំងអស់មិនមែនជាជម្រើសគេ តែជាជម្រើសរបស់ម៉ែដោះ ព្រោះតែការអាណិតទើបនាំចូលមក។
"អឺ.. គឺ លោកប្រុសត្រូវការអ្វីផ្សេងដែរទេ
ចាស!"អ៊ីយ៉ុងបញ្ចេញស្នាមញញឹមផ្អែមល្ហែមរបស់ខ្លួនមក កាយវិការ សណ្តាប់ធ្នាប់ សម្រស់របស់នាងអាចថាសមរម្យស្អាត ប៉ុន្តែនៅតែអាចជាន់កម្ទេចក្រោមបាតជើងរបស់យ៉ុងអានបាន។"គ្មានទេ! ទៅហៅអ្នកនាងរបស់ឯងមក"
យុនគ្គីមិនមាត់មិនក បែរសម្លឹងយកចិត្តទុកដាក់ទៅមើលកាសែតរបស់គេ ដោយមិនភ្លេចអោយអ៊ីយ៉ុងទៅហៅសំណព្វខ្លួនដែលកំពុងតែនៅក្នុងផ្ទះបាយ។@ផ្ទះបាយ
អាហារដ៏សែនឆ្ងុយឆ្ងាញ់ជះភាយក្លិនពាសពេញបន្ទប់ចម្អិនអាហារ ស្រីស្រស់កំពុងតែញាប់ដៃញាប់ជើងម្ហូបរបស់ខ្លួនសម្រាប់ស្វាមីសំណព្វចិត្តជាពិសេស,
"អ្នកនាង!"
"ចាស! មានការអីមែនទេអ៊ីយ៉ុង" យ៉ុងអានបែរមុខទៅរកសម្លេងថែមទាំងបង្ហើបមាត់ញញឹមខ្ជឹបរួចក៏សួរទៅកាន់អ៊ីយ៉ុងដែរជាអ្នកបម្រើផ្ទាល់ខ្លួនរបស់នាង។"គឺលោកប្រុសហៅអ្នកនាងទៅ!"
"តែថាម្ហូបគឺមិនទាន់ធ្វើរួចរាល់នោះទេ"
"មិនអីទេអ្នកនាង! អ្នកនាងទៅចុះ ចាំខ្ញុំជាអ្នកធ្វើវាក៏បានដែរ"
"អូ! ល្អណាស់ចឹង" នាងនិយាយរួចក៏ចេញទៅបាត់ទៅ មួយសន្ទុះក្រោយមកមុខដែលទន់ភ្លន់ ញញឹមញញែមអំបាញ់មិញប្រែជាស្មើរពោរពេញទៅដោយការឈ្នានីស។
"ហិហិ! លោកប្តី....." យ៉ុងអានរត់សស្លាក់សស្លើតចេញមកពីផ្ទះបាយទឹកមុខហាក់សប្បាយរីករាយបន្លឺចេញមក ស្រីស្រស់ជាមួយរ៉ូបក្រឡារផ្កាដាក់ខ្លួនបង្កើយទៅជិតស្វាមីថើបញីញាក់ទៅលើថ្ពាល់រលោងរបស់គេ។
"ណែ! ធំហើយ នៅកាច់រឹកកាច់រាងដល់ណាទៀត? ចំមែន.." យុនគ្គីប្រែទឹកមុខជាស្អុយប៉ែនៅពេលដែលនាងហាក់មិនស្តាប់សម្តីគេទាល់តែសោះ រាល់ថ្ងៃខំប្រឹងនិយាយយ៉ាងមិចក៏មិស្តាប់មានតែផ្គើនថែម ម្តងជាពីរដងរកតែទះអោយជាំកំប៉េះគូទទេ មនុស្សស្រីស្អីពិបាកនិយាយគ្នាម្លេស?"បងហៅអូនមកធ្វើអី?"
"មើលទៅ"យុនគ្គីមិននិយាយអីតែហុតក្រដាសមួយសន្លឹកអោយទៅនាងមើល ម្ចាស់ខ្លួនបន្ទាប់ពីបានអានវាចប់ទើបបើកភ្នែកក្រឡើតៗនិយាយពីថារំភើបនោះរំភើប។
"អីយ៉ា! ចង់ចុះអតាសុីវិលជាមួយគេ មិចក៏អត់មានចិញ្ជៀនអោយគេអញ្ចឹងនៀក" យ៉ុងអានហុចដៃដ៏ស្រឡូនមកដាក់ពីមុខយុនគ្គី ភ្នែកបិទបើកព្រិចៗសម្លឹងគ្នាទៅវិញទៅមកទាំងហួសចិត្ត។"ហឹស! សប្បាយទៅពួកឯង.. យប់នេះដឹងគ្នាហើយ"

YOU ARE READING
????????????[complete ]?
Romance??? ???????/ ??????????? ?????????????????????????????????????????????????????????????????? ??????????????????????????????????????????????????? "????????????????????????????????????"? ???????????????????????????