抖阴社区

EPISODE 10

1.2K 53 0
                                    


   #ជីវិតរបស់អូន
#ភាគ10      enjoy your reading ❤️

         ស្នូរសន្ធឹកសម្លេងឡានខ្មៅទំនើបមួយគ្រឿងចុះឈប់នៅរោងចាក់ថ្នាំគីមីមួយកន្លែងដែលជាកន្លែងខុសច្បាប់សម្រាប់អ្នកត្រួតត្រាទំនិញខុសច្បាប់នឹងផលិតថ្នាំគីមីដែលប៉ះពាល់ទៅដោយសុខភាពរបស់ភាវះនានា។
   មាឌមាំទាំចុះចេញពីឡានជាមួយភាពអង់អាចនឹងមានសមត្ថភាព ដើរសម្តៅចូលទៅក្នុងរោងចក្រនោះជាមួយនាងល្អិត យ៉ុងអានដែលនៅជាប់នឹងដៃ។
"ឈប់! ឈប់សិន.." យុនគ្គីយកដៃទុបស្មាររបស់នាងជាប់មិនអោយដើរទៅមុខ ដៃលូកចូលហោប៉ៅអាវធំយកកន្សែងតូចមួយចេញមកអោយនាង។
"ហេតុអីអោយខ្ញុំ? កន្សែងនឹងទុកធ្វើស្អី?"​
"ណែ! ឆាប់យកខ្ទប់ច្រមុះទៅ បើមិនចង់ពុលថ្នាំងាប់"​និយាយរួចក៏ដកកន្សែងមួយទៀតយកមកខ្ទប់ច្រមុះរបស់ខ្លួន​ ដើរគ្រៀកនាងចូលទៅយ៉ាងរំភើយ។

   នៅក្នុងរោងចក្រពោរពេញដោយភាពត្រជាក់រហឹម​ សីតុណ្ហភាព​កាន់តែចុះទៅៗរាល់ពេល5ម៉ោងម្តង ព្រោះត្រូវការរក្សាគុណភាពរបស់ថ្នាំទើបត្រូវការភាពត្រជាក់មកផ្សំជាមួយវាទើបបានចេញលក់ឆាប់រហ័ស។

"​អ៊ុំយុន! ត្រជាក់ណាស់..កន្លែងគេដាក់សាកសព្វមែនទេ?"​
"មែនហើយ"​
"ព្រឹប!!!.."​
"អាយ!!.."​និយាយ​មិនទាន់ចប់ពីមាត់កំពុងថ្នាំដែលនៅជិតនោះបានធ្លាក់មកជិតជើងរបស់នាងធ្វើអោយម្ចាស់ខ្លួនកញ្ជ្រោលហក់ទៅ
ឪបយុនគ្គីដែលឈរធ្វើមុខស្មើរសម្លឹងមើលមកនាងយ៉ាងគួរអោយអស់សំណើច....។
"អ៊ុំអើយសាកសព្វចេញព្រលឹងហើយ.. "
"ស្រីឡប់សតិនេះ! ចំំមែនមែន" យុនគ្គីធុញទ្រាន់នឹងភាពចម្កួតរបស់នាងពេកទើបប្រញាប់គ្រាកករបស់នាង​ចេញទៅ​ ស្រួលមិនស្រួលនាងអាចឈ្លោះជាមួយខ្មោចទៀតក៏ថាបានដែរ។

   នៅក្នុងបន្ទប់មួយដ៏សែនស្ងប់ស្ងាត់ មនុស្សម្នាក់កំណុងតែមមារញឹកនឹងការងាររបស់ខ្លួន​ មនុស្សម្នាក់កំពុងតែអង្គុយស្ងាបហ៊មៗមិនឈប់។ យ៉ុងអានអង្គុយសម្លឹងទៅយុនគ្គីដែលញាប់ដៃនឹងឯកសារបស់ខ្លួនយ៉ាងភ្លឹកព្រោះតែសម្បុរសស្គុះរបស់គេទាក់ទាញចិត្តរបស់នាងចង់តែខាំអោយដូចនាំប៉ាវទេ។

"អ៊ុំហា! ល្ងាចហើយណា...មិនទៅផ្ទះទេឫ?"នាងល្អិតងើបដើរទៅកន្លែងដែលយុនគ្គីអង្គុយទាំងបើកភ្នែកមិនរួច...។
"យប់បន្តិចទើបយើងទៅ! នាងមិនគិតថាទៅផ្ទះគួរអោយអាប់អួលទេឫ? "​ យុនគ្គីក្រសោបចង្កេះនាងមកអង្គុយលើភ្លៅរបស់គេរួចតបទៅនាងយ៉ាងសោះកក្រោះគ្មានជាតិ។

"ខ្ញុំងងុយដេកពេកនឹងណា.. "
" បើចង់ដេកក៏ទៅដេកលើសាឡុងទៅ!"
"​អត់ទេ! ចង់ដេកលើទ្រូងប្រុសចាស់!"​ គ្រាន់តែឮថានាងហៅគេថាប្រុសចាស់ភ្លាមយុនគ្គីចាប់ផ្តើមបង្ហាញខ្សែរភ្នែកធម៏ក្តៅមកកាន់នាង ស្រីល្អិតរហ័សសម្របសម្រួលដោយផ្តេកក្បាលទៅលើទ្រូងគេ។
"ប្រុសចាស់ស្អាត ប្រុសចាស់ល្អ​ ប្រុសចាស់ស្មោះជាមួយខ្ញុំ ប្រុសចាស់មានប្រពន្ធច្រើនច្រើន"
"អ្នកណាថាយើងប្រពន្ធច្រើន?យើងគ្មានប្រពន្ទទេ..មានតែស្រីស្នេហ៏" យុនគ្គីដាក់ប៊ិចនៅនឹងដៃចុះ យកដៃក្រសោបក្បាលនាងវិញម្តង ជើងទម្លាក់ចុះរំកិលនៅនឹងកៅអីទៅវិញទៅមកប្រៀបដូចជាកំពុងតែបំពេរនាងល្អិតនៅក្នុងដៃអោយដេកលក់សន្ធឹង។

...ក្រាក!!

"​អ្នកប្រុស.... " ភ្លាមនោះដូរីដែលជាជំនិតរបស់យុនគ្គីបើកទ្វារចូលមកទាំងប្រញេបប្រញាប់តែក៏ត្រូវយុនគ្គីលើកដៃជាសញ្ញាឃាត់អោយស្ងៀមស្ងាត់ជៀសវៀងភ្ញាក់នាងល្អិតដែលនៅក្នុងដៃ។

"អឺគឺ..! អ្នកប្រុស..ស្អែកដល់ថ្ងៃដែលត្រូវជួបគូរណាស់តាមសន្យាហើយ" គេធ្វើមុខ
លេមលើមមុននឹងសម្រេចចិត្តខិតមាត់ទៅជិតរបស់គេ យុនគ្គីស្តាប់ហើយរំញោចចញ្ចើមអស់សំណើច មិនបាច់ទៅគិតទេ គ្មានអ្នកណាក្រៅពីម្តាយគម្រក់របស់គេឡើយ៕
________________
តិចទៀតប្រុសចាស់ការចោលស្រីក្មេងហើយ😔

#agrikato

????????????[complete ]?Where stories live. Discover now